រដ្ឋមន្ត្រីក្រសួងការងារ ហេង សួរ អំពាវនាវឱ្យដៃគូអភិវឌ្ឍសម្រួចលើការពង្រឹងសម្ថភាពជនមានពិការភាព
(ភ្នំពេញ)៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យដៃគូអន្តរជាតិ ផ្តោតលើការពង្រឹងការបណ្តុះបណ្តាលសមត្ថភាពដល់ជនមានពិការភាពនៅកម្ពុជាដើម្បីផ្តល់ឱកាសការងារឱ្យកាន់តែទូលំទូលាយ និងមានជម្រើសកាន់តែច្រើន។
ការអំពាវនាវបែបនេះ គឺធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្ត្រីបានអញ្ជើញចូលរួមក្នុងវេទិកាជាតិស្ដីពី «បរិយាបន្នពិការភាព និងការងារសមរម្យនៅប្រទេសកម្ពុជា» ដែលមានដៃគូអភិវឌ្ឍអន្តរជាតិនានា បានចូលរួម។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពនឹងក្លាយជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើតឱកាសដល់ជនមានពិការភាពឱ្យទទួលបានការអភិវឌ្ឍខ្លួនឱ្យស្របទៅតាមតម្រូវការទីផ្សារការងារដែលមានភាពបត់បែននិងសម្របសម្រួលខ្ពស់។
បើតាមលោករដ្ឋមន្ត្រី ការផ្តោតលើការអភិវឌ្ឍនិងពង្រឹងសមត្ថភាព រួមទាំងការបង្កលទ្ធភាពជូនជនមានពិការភាព គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រ...