មន្ត្រីកងរាជអាវុធហត្ថចាប់ខ្លួនលោក គឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមានជ័យ ករណីចេញសែកស្អុយ
ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ មន្ត្រីកងរាជអាវុធ បានចាប់ខ្លួនលោក គឹង វណ្ណ: អភិបាលរងនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីចេញសែកស្អុយមិនមានសាច់ប្រាក់។
មន្ត្រីអាវុធហត្ថខេ្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មាន រសៀលថ្ងៃដដែលនេះថា ការចាប់ខ្លួនលោក គឹង វណ្ណ: ធ្វើឡើងដោយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តាមដីការបស់តុលាការ ពាក់ព័ន្ធការចេញសែកស្អុយ។
ករណីចាប់ខ្លួនលោកអភិបាលរងខេត្តនេះ កើតឡើងនៅក្នុងរង្វង់វេលាម៉ោង៧ ឬម៉ោង៨ព្រឹក នៅលើដងផ្លូវធ្វើដំណើរទៅសាលាខេត្តបន្ទាយមានជ័យ ដែលជាកន្លែងលោកធ្វើការ។
ប្រភពច្បាស់ការណ៍បានបង្ហើបទៀតថា លោក គឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវជាប្អូនថ្លៃរបស់មន្ត្រីជាន់ខ្ពស់មន្ត្រីម្នាក់។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីចាប់ខ្លួនភ្លាមៗ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំខ្លួនលោកមកកាន់រាជធានីភ្នំពេញ ហើយកំពុងតែម...








