ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តកោះកុង បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ

មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តកោះកុង បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ

សង្គម និងកម្សាន្ត
ភ្នំពេញ៖​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តកោះកុង បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណជាង ៩០គីឡូក្រាម និង ៧៩២លីត្រត្រូវបានមន្រ្តីជំនាញដកហូតបាន នាថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តកោះកុង បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ និងសារធាតុគីមីហាមឃាត់ដែលប៉ះពាល់សុខភាពអ្នកបរិភោគតាមរយៈការចុះត្រួតពិនិត្យនៅលើទីផ្សារ ម៉ាត និងទីតាំងផលិតម្ហូបអាហារជាដើម។ គោលបំណងគឺដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋទូទៅ ចៀសវាងការទិញទំនិញដែលមិនមានអនុលោមភាពយកទៅប្រើប្រាស់ ក៏ដូចជាបរិភោគផងដែរ។ យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ៩៣គីឡូក្រាម និង៧៩២លីត្រ ដោយពិន័យអន្តរការណ៍ទៅតាមនីតិវិធី។...
លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ លោក ប៉ាន សូរស័ក្ដិ

លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ លោក ប៉ាន សូរស័ក្ដិ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់លោក ប៉ាន សូរស័ក្ដិ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាវីរិយាភិរ័ក្ខសេរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៨:០០នាទី ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងទាំងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ប្រកបដោយក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តី សោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ មហាវីរិយាភិរ័ក្ខសេរី អគ្គមហាឧបាសកពុទ្...
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាល វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង។ នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ អ៊ុក សារ៉ាយ នាយកសាលានគរបាលជាតិភូមិភាគ១ បានឱ្យដឹងថា សាលានគរបាលជាតិភូមិភាគ១ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ និងចាប់ផ្ដើមការបណ្ដុះបណ្ដាលនៅឆ្នាំ២០០២។ បច្ចុប្បន្នសាលាមានអគាររដ្ឋបាលកម្ពស់ ១ជាន់ ចំនួន១ខ្នង, អគារសិក្សាកម្ពស់១ជាន់ចំនួន១ខ្នង, អគារសិស្សស្នាក់នៅកម្ពស់ ២ជាន់ ចំនួន១ខ្នង, អគារអាហារដ្ឋានកម្ពស់ ១ជាន់ ចំនួន១ខ្នង, អគារគ្រូស្នាក់នៅកម្ពស់ ១ជាន់ ចំនួន១ខ្នង, ទីលានហ្វឹកហាត់បាញ់គ្រាប់ពិត ១កន្លែង និងរបងព័ទ្ធជុំវិញ។ លោកឧត្តមសេនីយ៍ទោបន្តថា...
សម្ដេចពិជ័យសេនា សម្រេចផ្លាស់ប្តូរនិងតែងតាំងមេបញ្ជាការអាវុធហត្ថខេត្តមួយចំនួន

សម្ដេចពិជ័យសេនា សម្រេចផ្លាស់ប្តូរនិងតែងតាំងមេបញ្ជាការអាវុធហត្ថខេត្តមួយចំនួន

សង្គម និងកម្សាន្ត
សម្ដេចពិជ័យសេនា សម្រេចផ្លាស់ប្តូរនិងតែងតាំងមេបញ្ជាការអាវុធហត្ថខេត្តមួយចំនួន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី​-អឺរ៉ុប ជាង​ ៣,០០០នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី​-អឺរ៉ុប ជាង​ ៣,០០០នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី​-អឺរ៉ុប ជាង​ ៣,០០០នាក់ នៅព្រឹក ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៦៦នាក់។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបនាថ្ងៃនេះ និងប...
លិខិតរំលែកទុក្ខ គោរពជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

លិខិតរំលែកទុក្ខ គោរពជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

សង្គម និងកម្សាន្ត
លិខិតរំលែកទុក្ខ គោរពជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីគោរពដ៏ជ្រាលជ្រៅ! ខ្ញុំបាទ ក្នុងនាមជាថ្នាក់ដឹកនាំសារព័ត៌ ដេខ្មែរ ទីប្រឹក្សា សហការីទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់ មហាវីរិយាភិរ័ក្ខសីរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ដែលបានទទួលអនិច្ចកម្ម កាលពីអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃ ទី២១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់ មហាវីរិយាភិរ័ក្ខសីរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង គឺជាការបាត់បង់ដ៏ធំធេងនូវឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត និងការបាត់បង់ នូវញាតិមិត្...
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២

ជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ លើកំណាត់ផ្លូវ ២០០៤(ផ្លូវសឡា) ដើម្បីរៀបចំប្រព័ន្ធលូបង្ហូររំដោះទឹកភ្លៀង»

ជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ លើកំណាត់ផ្លូវ ២០០៤(ផ្លូវសឡា) ដើម្បីរៀបចំប្រព័ន្ធលូបង្ហូររំដោះទឹកភ្លៀង»

សង្គម និងកម្សាន្ត
«ជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ លើកំណាត់ផ្លូវ ២០០៤(ផ្លូវសឡា) ដើម្បីរៀបចំប្រព័ន្ធលូបង្ហូររំដោះទឹកភ្លៀង»
ក្រុមការងារនាយកដ្ឋានច្រកទ្វារទី១  ចុះពង្រឹងការងារជំនាញអន្តោប្រវេសន៍ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ក្រុមការងារនាយកដ្ឋានច្រកទ្វារទី១ ចុះពង្រឹងការងារជំនាញអន្តោប្រវេសន៍ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

សង្គម និងកម្សាន្ត
ប៉ោយប៉ែត៖ អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ចំនួនពីររូបបានចុះមកត្រួតពិនិត្យ ពង្រឹងបន្ថែមលើការងារជំនាញអន្តោប្រវេសន៍ និងការអនុវត្តវិន័យលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ ដល់មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ។ ការចុះត្រួកពិនិត្យនេះធ្វើឡើងដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ លោកឧត្ដមសេនីយ៍ទោ យី ភាលី និងលោកឧត្ដមសេនីយ៍ត្រី ឈឹម រត្ថា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញចុះមកត្រួតពិនិត្យ ពង្រឹងបន្ថែមលើការងារជំនាញអន្តោប្រវេសន៍ និងការអនុវត្តវិន័យលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ ដល់មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ លោកនាយរងប៉ុស្តិ៍ និងលោកនាយផ្នែក ។ បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់លោកឧត្ដមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន និងលោកន...
អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ សម័យសាធារណៈរដ្ឋ លោក ឆាំង សុង ទទួលមរណភាពហើយ ក្នុងជន្មាយុ៨៥ឆ្នាំ នាសហរដ្ឋអាមេរិក

អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ សម័យសាធារណៈរដ្ឋ លោក ឆាំង សុង ទទួលមរណភាពហើយ ក្នុងជន្មាយុ៨៥ឆ្នាំ នាសហរដ្ឋអាមេរិក

សង្គម និងកម្សាន្ត
អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ សម័យសាធារណៈរដ្ឋ លោក ឆាំង សុង ទទួលមរណភាព ហើយ ក្នុងជន្មាយុ៨៥ឆ្នាំ នាសហរដ្ឋអាមេរិក លោកព្រឹទ្ធាចារ្យ ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការសម័យសាធារណៈរដ្ឋរបស់លោក លន់ ណុល បានទទួល មរណភាព នៅក្នុងមន្ទីរពេទ្យនាទីក្រុង ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅវេលាម៉ោង៣ជិតភ្លឺ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ត្រូវនិងម៉ោង៧យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ម៉ោងនៅប្រទេសកម្ពុជា ក្នុងជន្មាយុ៨៥ឆ្នាំ ដោយរោគាពាធ។ មហាជននិងស្គាល់លោកបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យ ឆាំង សុង ទៅកាន់ទីសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។...