
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តាំផ្ញើដល់និស្សិតដែលចេញទៅបន្តការសិក្សានៅក្រៅប្រទេស សូមកុំភ្លេចជាតិរបស់ខ្លួន ហើយគ្មានអ្វីដែលល្អជាងជាតិខ្លួនឯងនោះទេ
ភ្នំពេញ: ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការផ្តាំផ្ញើដល់និស្សិតដែលចេញទៅបន្តការសិក្សានៅក្រៅប្រទេស សូមកុំភ្លេចជាតិរបស់ខ្លួន គ្មានអ្វីដែលល្អជាងជាតិខ្លួនឯងនោះទេ ហើយត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកនូវចំណេះដឹងមកបម្រើជាតិឱ្យកាន់តែរីកចម្រើន។ ការលើកឡើងរបស់ រដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអនុញ្ ញាត្តឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលប្រទេសជប៉ុន ក្នុងឆ្នាំសិក្សា២០២៤-២០២៦ ចូលជួបសម្ដែងការគួរសម ដើម្បីទទួលអនុសាសន៍សម្រាប់ជាពុទ្ធិបន្ថែមដល់ការសិក្សានៅក្រៅប្រទេស នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។
លោក នេត្រ ភក្ត្រា បានធ្វើការចែករំលែកបទពិសោធន៍ខ្លះៗពាក់ព័ន្ធការសិក្សាស្រាវជ្រាវ និងបរិបទដែលត្រូវធ្វើនៅពេលបញ្ចប់ការសិក្សា ដើម្បីចូលរួមកសាងប្រទេសជាតិឱ្យបានកាន់តែរីកចម្រើន ។ឯកឧត្តម រដ្ឋមន្រ្ដីបានធ្វើការរម្លឹកពីប្រវត្តិសាស្រ្តដែលប្រទេសក...