ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អ្នកដំណើរភ័យ ពេលឃើញក្រុមហ៊ុនអាកាសចរណ៍អាមេរិកនៅតែប្រើយន្តហោះ Boeing 737 Max

អ្នកដំណើរភ័យ ពេលឃើញក្រុមហ៊ុនអាកាសចរណ៍អាមេរិកនៅតែប្រើយន្តហោះ Boeing 737 Max

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក នៅតែប្រើប្រាស់យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max ក្នុងការដឹកជញ្ជូនអ្នកដំណើរដដែល ទោះបីជាយន្តហោះប្រភេទនេះ បានធ្លាក់នៅប្រទេសអេត្យូពី និងបានសម្លាប់មនុស្សអស់ចំនួន១៥៧នាក់ក៏ដោយ ។ ក្រុមអ្នកដំណើរ ដែលបានទទួលយកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលជិះយន្តហោះប្រភេទ Boeing 737 Max ។ ការព្រួយបារម្ភរបស់អ្នកដំណើរ បានកើតឡើងក្រោយពីយន្តហោះប្រភេ ទ Boeing 737 Max បានធ្លាក់នៅប្រទេសអេត្យូពីកាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩នេះ ខណៈហោះឡើងបានរយៈពេលត្រឹមតែ៦នាទី និងបានសម្លាប់មនុស្សចំនួន១៥៧នាក់ ដែលមាន៣៥ជាតិសាសន៍មកពីជុំវិញពិភពលោក ៕...
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅខេត្តកោះកុង

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅខេត្តកោះកុង

សង្គម និងកម្សាន្ត
  នៅព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ប្រមាណ ១៣,៨៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង។ ពិធី ធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ កម្មករ កម្មការិនីដែលជួបសំណេះសំណាលជាមួយសម្តេចតេជោនៅព្រឹកនេះ មកពីស្រុកមណ្ឌលសីម៉ាចំនួន៦ និងស្រុកស្រែអំបិលចំនួន១។ រោងចក្រ សហគ្រាសទាំង៧នេះ មានអ្នកវិនិយោគមកពីប្រទេសជប៉ុនចំនួន២, ថៃចំនួន៣, កូរ៉េចំនួន១, និងហូឡង់ចំនួន១ ក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ ដេរប៉ាក់ ផលិតខ្សែបង្គំអេឡិចត្រូនិករថយន្ត ផលិតគ្រឿងអេឡិចត្រូនិក ផលិតបាល់ ដំឡើងរថយន្ត និងផលិតស្ករស។ ផលិតផលដែលផលិតបាននៅរោងចក្រ សហគ្រាទាំងនេះ ត្រូវបាន...
ពលរដ្ឋ៥គ្រួសារចោទប្រកាន់ ប្រធានមន្ទីសូរិយោដីខេត្តព្រះវិហារ និងលោកស្រី ពួក ចន្ថា ឲ្យជំនាញវាស់វែងរំលោភយកដីចំណីផ្លូវ៤ម៉ែត្រ

ពលរដ្ឋ៥គ្រួសារចោទប្រកាន់ ប្រធានមន្ទីសូរិយោដីខេត្តព្រះវិហារ និងលោកស្រី ពួក ចន្ថា ឲ្យជំនាញវាស់វែងរំលោភយកដីចំណីផ្លូវ៤ម៉ែត្រ

សង្គម និងកម្សាន្ត
(ព្រះវិហារ)៖ ប្រជាពលរដ្ឋ៥គ្រួសារ បានចោទលោក គង់ ប្រុស ប្រធានមន្ទីសូរិយោដីខេត្តព្រះវិហារ ឃុបឃឹតគ្នាជាមួយលោកស្រី ពួក ចន្ថា ឲ្យជំនាញវាស់វែងរំលោភយកដីចំណីផ្លូវ៤ម៉ែត្រ និងវាស់ចូលដីលោក ឈូក សោភណ្ឌ័ ២ម៉ែត្រ៦តឹក ហើយមិនហៅភាគីព្រំផ្តិតមេដៃទេ។   លោក ហាក់ សុខណា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិថ្មី សង្កាត់កំពុងប្រណាក់ ក្រុងព្រះវិហារតំណាងឲ្យពលរដ្ឋ៥គ្រួសារ បានបញ្ជាក់ថា ដីដែលលោកស្រី ពួក ចន្ថា បានឃុបឃឹតគ្នាជាមួយជំនាញវាស់រំលោភយកពីដីចំណីផ្លូវ៤មែត្រនោះ មានទីតាំងស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។   លោកបានបន្តថា ការវាស់វែងនោះ គឺមិនមានផ្តិតមេដៃឯកភាពពីភាគីម្ចាស់ព្រំជាប់គ្នាទេ គឺធ្វើឡើងដោយឯកតោភាគី។ មិនតែប៉ុណ្ណោះបានវាស់ឆ្លងចូលដីលោក ឈូក សោភណ្ឌ័ ២ម៉ែត្រ៦តឹក)ទៀតផង។   ជាមួយគ្នានោះ លោក សាំង វុទ្ធី ម្ចាស់ដីដើមបានបញ្ជាក់ថា ដីនេះលោកបានលក់ទៅឲ្យ លោកស្រី ពួក ចន្ថា មានទីលំនៅស្រុកព្រ...
សម្តេច​ក្រឡាហោម ស ខេង៖ សមត្ថកិច្ច មិនត្រូវ​យកអំណាច និង​បុណ្យស័ក្តិ​ទៅ​អន្តរាគមន៍ ឬ​កាង​បទល្មើស

សម្តេច​ក្រឡាហោម ស ខេង៖ សមត្ថកិច្ច មិនត្រូវ​យកអំណាច និង​បុណ្យស័ក្តិ​ទៅ​អន្តរាគមន៍ ឬ​កាង​បទល្មើស

សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ណែនាំ​ដល់​មន្ត្រី​អាជ្ញាធរ​សមត្ថកិច្ច ​ឲ្យ​បញ្ឈប់​ការយក​អំណាច និង​បុណ្យស័ក្តិ​ទៅ​អន្តរាគមន៍ ឬ​កាង​បទល្មើស​នានា ដែល​ក្នុងនោះ មាន​ទាំង​បទល្មើស​ផលិតផល​ក្លែងក្លាយ​ផងដែរ​។ ក្នុងនោះ មន្ត្រី​សមត្ថកិច្ច ក៏ត្រូវ​បញ្ឈប់​ការចិញ្ចឹម​បញ្ហា ដោយ​ត្រូវមាន​វិធានការ​បង្ក្រាប​ជាក់ស្តែង និង​ស្វែងរក​មេក្លោង​យកមក​ផ្តន្ទាទោស​តាមច្បាប់​។ សម្តេចក្រឡាហោមមានប្រសាសន៍បែបនេះ ​ក្នុង​ពិធី​កម្ទេច​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ ចំនួន​ជាង ៧០​តោន ​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩។ សម្តេច​ក្រឡាហោម ស ខេង ក៏បានប្រាប់​ដល់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ឲ្យ​យកចិត្តទុកដាក់​ជា​អាទិភាព​លើ​ផលិតផល​ក្លែងក្លាយ ដូចជា ថ្នាំពេទ្យ ចំណីអាហារ គ្រឿង​បរិភោគ និង​ភេសជ្ជៈ ដែល​បរិភោ...
មហាសេដ្ឋីអនឡាញរបស់ចិន ស្វែងរកឱកាសដាក់ទុននៅកម្ពុជា

មហាសេដ្ឋីអនឡាញរបស់ចិន ស្វែងរកឱកាសដាក់ទុននៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ជែក ម៉ា (Jack Ma) មហាសេដ្ឋីលំដាប់ពិភពលោករបស់ចិន ដោយសារលក់ផលិតផលតាមអនឡាញឈ្មោះ Alibaba បានមកដល់ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា កាលព្រលប់ថ្ងៃទី១១ ខែមិនានេះ ដើម្បីទស្សនាប្រាង្គប្រាសាទខ្មែរ និងស្វែងយល់សក្តានុពលវិនិយោគនៅកម្ពុជា។ វត្តមានរបស់មហាសេដ្ឋីចិនរូបនេះ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរភ្លាម លោកបានផ្តល់កិត្តិយសឲ្យមានការថតរូបលោកបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក។ មិនមានប្រភពណាមួយអាចបញ្ជាក់ថា មហាសេដ្ឋីនេះ​​​ នឹងមកទស្សនកិច្ចក្នុងរាជធានីភ្នំពេញ ឬយ៉ាងណាទេ ប៉ុន្តែ មន្រ្តីខេត្តសៀមរាបបានបញ្ជាក់ថា លោក ជែក ម៉ា នឹងទស្សនាប្រាសាទអង្គរវត្ត មុននឹងបន្តដំណើរទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា៕...
ផលិតផល​ក្លែងក្លាយនិងខូចគុណភាព ៧០​តោនត្រូវបានដុត​កម្ទេចចោល​​

ផលិតផល​ក្លែងក្លាយនិងខូចគុណភាព ៧០​តោនត្រូវបានដុត​កម្ទេចចោល​​

សង្គម និងកម្សាន្ត
 ​ភ្នំពេញ​៖ ផលិតផល​ក្លែងក្លាយ និងខូចគុណភាព ត្រូវបានដុតកម្ទេចចោល ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩  ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ផលិតផល​ក្លែងក្លាយ ដែល​ត្រូវ​កម្ទេចចោល​ រួមមាន ថ្នាំពេទ្យ​ក្លែងក្លាយ ចំនួន ១០៦ មុខ ស្មើនឹង ៤០០​គីឡូក្រាម ទឹក​សុទ្ធ​ម៉ាក Evian, Saint amand, Montcalm ចំនួន ៥.៥២០​កេស ស្មើនឹង ៦២.៦៤០​គីឡូក្រាម និង​ផលិតផល​ជី​កសិកម្ម ចំនួន​៧.៨៥០​គីឡូក្រាម សរុប​ទាំងអស់​មាន​ចំនួន​ជាង ៧០​តោន​។​ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​លើកឡើងថា សកម្មភាព​កម្ទេចចោល​ផលិតផល​ក្លែងក្លាយ​នាពេលនេះ ជា​លើក​ទី​៤ ហើយ​។ ចំពោះ​វត្ថុតាង​ជាច្រើន​តោន​ទៀត កំពុង​បន្ត​នីតិវិធី​នៅ​តុលាការ ហើយ​គណៈកម...
ក្រោយពីធ្លាក់យន្តហោះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Boeing Co ធ្លាក់ចុះ១២%

ក្រោយពីធ្លាក់យន្តហោះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Boeing Co ធ្លាក់ចុះ១២%

សង្គម និងកម្សាន្ត
ក្រោយពីមានឧបទ្ទវហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max នៅប្រទេសអេត្យូពី តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Boeing Co បានធ្លាក់ចុះទាបបំផុតរហូតដល់១២% ក្នុងរយៈពេលជិតពីរថ្ងៃ ។ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max របស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសអេត្យូពី ដែលផលិតដោយក្រុមហ៊ុន Boeing Co បានធ្លាក់នៅប្រទេសអេត្យូពី កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនានេះ បណ្តាលឲ្យមនុស្សចំនួន១៥៧នាក់ បានបាត់បង់ ជីវិត ។ ចំណែកប្រអប់ខ្មៅទាំងពីររបស់យន្តហោះដែលធ្លាក់នោះ ត្រូវបានរកឃើញដែរ កាល ពីថ្ងៃចន្ទ ទី១១ ខែមីនានេះ ហើយក្រុមជំនាញ កំពុងអង្កេតរកមូលហេតុពិតប្រាកដ ដែលនាំឲ្យធ្លាក់យន្តហោះនេះ ៕...
ឧកញា៉គិត ធាង ត្រូវបានសម្ថកិច្ចហៅមកសាកសួរពាក់ព័ន្ធករណីគ្រឿងញៀននៅរ៉ុក

ឧកញា៉គិត ធាង ត្រូវបានសម្ថកិច្ចហៅមកសាកសួរពាក់ព័ន្ធករណីគ្រឿងញៀននៅរ៉ុក

សង្គម និងកម្សាន្ត
ព័ត៌មាន​ទាន់​ហេតុការណ៍​ ប្រភពច្បាស់ការពីសមត្ថកិច្ចនគរបាលរាជធានី​ភ្នំពេញ​ បានឲ្យដឹងមុននេះបន្តិចថា​ ឧកញ៉ា​ គិត​ ធាង​ ត្រូវ​បានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានី​ដេីម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ជិត​ ៥០​ គ.ក្រ​ ដែលសមត្ថកិច្ចដកហូតពី​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ កាលពីពេលកន្លងមកថ្មីៗនេះ​ ។...
សម្តេចតេជោថា ៖ ជីកអណ្តូងឲ្យប្រជាពលរដ្ឋ ប្រសើរជាងដឹកយកទៅឲ្យ

សម្តេចតេជោថា ៖ ជីកអណ្តូងឲ្យប្រជាពលរដ្ឋ ប្រសើរជាងដឹកយកទៅឲ្យ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យក្រសួង មន្ទីរ និងស្ថាប័នពាក់ព័ន្ឋទាំងអស់ ជាពិសេស ក្រសួងធនធានទឹក និងអាជ្ញាធរមូលដ្ឋាន ជួយសម្របសម្រួល និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ និងសហគម ចូលរួមជីកអណ្តូងទឹកឲ្យបានច្រើន សម្រាប់ប្រើប្រាស់ ចៀសវាងខ្វះខាតទឹកនៅរដូវប្រាំងខាងមុខនេះ៕  ...
សម្តេចតេជោ ថា ៖ ការធ្វើជំរឿន គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យយើងដឹងអំពីចំនួនពិតប្រាកដនៃប្រជាពលរដ្ឋនៅក្នុងប្រទេស

សម្តេចតេជោ ថា ៖ ការធ្វើជំរឿន គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យយើងដឹងអំពីចំនួនពិតប្រាកដនៃប្រជាពលរដ្ឋនៅក្នុងប្រទេស

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភះ ឆ្នាំ ២០១៩ បានមានប្រសាសន៍ឲ្យដឹងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅកោះពេជ្រ សម្តេចតេជោ បានអំពាវនាវដល់បងប្អូនប្រជាពរដ្ឋទូទាំងប្រទេស បន្តចូលរួមសហការធ្វើជំរឿនឲ្យបានគ្រប់ៗគ្នា ព្រោះមកដល់ពេលនេះ គឺនៅសល់តែ៣ថ្ងៃទៀតតែប៉ុណ្ណោះ (រួមទាំងថ្ងៃនេះផងដែរ)។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតក្នុងបណ្តាញសង្គមហ្វសេសប៊ុកផ្លូវការដូច្នេះថា «ការចូលរួមជំរឿន គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឲ្យយើងបានដឹងអំពីចំនួនពិតប្រាកដនៃប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីយើងងាយស្រួលរៀបចំគម្រោងយុទ្ឋសាស្រ្តអភិវឌ្ឍប្រទេសជាតិឲ្យបានចំគោលដៅពិតប្រាកដ»។ព្រោះកន្លងមក យើងទទួលបានតួលេខពី៖ ១. មន្រ្តីអត្រានុគោលដ្ឋាននៃក្រសួងមហាផ្ទៃ ២. សម្រង់ស្ថិតិពីក្រសួងផែ...