ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ កំពង់ផែស្វយ័តក្រុ ព្រះសីហនុសូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសដ៏ មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
ក្រុងព្រះសីហនុ៖ តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័តក្រុង ព្រះសីហនុ (កសស) និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ ព្រមទាំងភរិយា សូមគោរពអនុញ្ញាតសម្តែងនូវសេចក្តី សោមនស្សរីករាយ និងគោរពអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ក្នុងឱកាសដ៏ មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលនឹងឈានមកដល់នាថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលកន្លងមកនិងបច្ចុប្បន្ន សម្តេច បានធ្វើពលិកម្មទាំង កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ រួមចំណែកកសាងនូវគ្រឹះសន្តិភាព ស្ថិរភាព និងឯកភាពជាតិ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ មានការរីកចម្រើនជឿនលឿនលើគ...








