សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រព័ន្ទទឹកនឹងត្រូវបានតភ្ជាប់មកពីថៃ ឲ្យប្រើប្រាស់នៅកោះកុង
ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ប្រមាណ ១៣.៨៦៦នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៧ នៅក្នុងខេត្តកោះកុង ដែលបានធ្វើឡើង នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅកោះកុង កំពុងប្រឈមនឹងការខ្វះទឹក។ តែពេលនេះ សម្តេចបានណែនាំឲ្យតភ្ជាប់ទុយោទឹកស្អាត ពីខេត្តត្រាត ប្រទេសថៃ ដើម្បីយកទឹកមកប្រើប្រាស់ហើយ។
សូមរម្លឹកថា កម្មករ កម្មការិនី ដែលជួបសំណេះសំណាលជាមួយសម្តេចតេជោ នៅព្រឹកនេះ មកពីស្រុកមណ្ឌលសីម៉ា ចំនួន ៦ រោងចក្រសហគ្រាស និងស្រុកស្រែអំបិល ចំនួន ១ រោងចក្រសហគ្រាស។ រោងចក្រ សហគ្រាសទាំង ៧នេះ មានអ្នកវិនិយោគមកពីប្រទេសជប៉ុនចំនួន២ ថៃចំនួន៣ កូរ៉េចំនួន១ និងហូឡង់ចំនួន១ ក្នុងនោះ មានរោងចក្រកាត់ដេ...








