សាលាដំបូងរាជធានីភ្នំពេញកាត់ទោសបុរសអនិកជនខ្មែរ-អាមេរិក ពីបទបង្ខាំងសង្សារធ្វើទារុណកម្មផ្លូវភេទ និងគំរាមសម្លាប់
ភ្នំពេញ៖ លោក កូយ សៅ ចៅក្រមជំនុំជម្រះក្ដីនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានបើកសវនាការជាអសាធារណៈកាត់ទោសបរុសអនិកជនខ្មែរ-អាមេរិក ជាគ្រូបង្ហាត់កីឡាហាត់ប្រាណម្នាក់ ពាក់ព័ន្ធសំណុំរឿង បង្ខាំងសង្សារធ្វើទារុណកម្មផ្លូវភេទ និងគំរាមសម្លាប់។
លោក ខាំ សុផារី ជាតំណាងអយ្យការសវនាការ បានប្តឹងចោទប្រកាន់លើជនជាប់ចោទឈ្មោះ ព្រឿង សំអឿន ហៅ សេម ភេទប្រុស អាយុ ៣៩ឆ្នាំ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, បទ គំរាមកំហែងថានឹងសម្លាប់, បទ បង្ខាំងមនុស្សខុសច្បាប់ និងបទ ធ្វើទារុណកម្មផ្លូវភេទ ប្រព្រឹត្តលើជនរងគ្រោះ ឈ្មោះ ម.ហ ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ និស្សិត។
យោងតាមចម្លើយរបស់ជនរងគ្រោះនៅតំណាក់កាលនគរបាលយុត្តិធម៌ បានបញ្ជាក់ថា ជនជាប់ចោទ និងនាង [នារីរងគ្រោះ] បានស្រលាញ់គ្នាយូរមកហើយ។ ពួកគេថែមទាំងបានរួមរស់ជាមួយគ្នាជាច្រើនលើក ប៉ុន្តែនៅពេលដែលពួកគេរួមភេទម្តងៗ ជនជាប់ចោទតែងតែប្រើហិង្សាលើរូបនាង និងថ...







