ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ផ្សែងអ័ព្ទកខ្វក់នៅបាងកកទំនងកាន់តែបង្កភាពអាក្រក់ទៀតនៅចុងសប្តាហ៍នេះ

ផ្សែងអ័ព្ទកខ្វក់នៅបាងកកទំនងកាន់តែបង្កភាពអាក្រក់ទៀតនៅចុងសប្តាហ៍នេះ

សង្គម និងកម្សាន្ត
ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយមួយរាយការណ៍នៅថ្ងៃសុក្រនេះថា ផ្សែងអ័ព្ទកខ្វក់នៅក្នុងទីក្រុងបាងកកទំនងនឹងកាន់តែអាក្រក់នៅចុងសប្តាហ៍នេះ។ ​លោក Phuwiang Prakhammin អគ្គនាយកនាយកដ្ឋានឧតុនិយមបាននិយាយថា ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្ដប់ប្រទេសថៃនៅសប្ដាហ៍នេះបង្កឲ្យមានសីតុណ្ហភាពធ្លាក់ចុះពី ២ទៅ៤ អង្សាសេ។ ​លោក Phuwiang ត្រូវបានស្រង់សម្តីដោយនិយាយថា នៅពេលដែលប្រព័ន្ធសម្ពាធត្រជាក់នេះនឹងថមថយឥទ្ធិពលនៅថ្ងៃសៅរ៍ទីក្រុងបាងកកនិងតំបន់ជុំវិញប្រាសាទនឹងប្រឈម​ខ្យល់អាកាសមិនល្អ ហើយផ្សែងអ័ព្ទអាចនឹងកាន់តែអាក្រក់ឡើងទៀតនៅថ្ងៃអាទិត្យ៕  ...
ប្រេសិតថ្មីរបស់អង្គការសហប្រជាជាតិ ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ីរី

ប្រេសិតថ្មីរបស់អង្គការសហប្រជាជាតិ ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ីរី

សង្គម និងកម្សាន្ត
ប្រេសិតថ្មីរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី  លោក Geir Pedersen បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ីរី ។ លោក Geir Pedersen បានឲ្យដឹងថា លោកនឹងរៀបចំឲ្យមានកិច្ចចរចារវាងភាគីជម្លោះក្នុងសង្គ្រាមស៊ីវិលនៅស៊ីរីនៅពេលខាងមុខ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្រោយពីប្រេសិតរូបនេះ បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩នេះ ។ សូមបញ្ជាក់ថា លោក Geir Pedersen គឺជាប្រេសិតពិសេសទី៤ហើយរបស់អង្គការសហប្រជាជាតិ ដែលទទួលបន្ទុករកដំណោះស្រាយបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី ហើយប្រេសិតថ្មីនេះ ក៏ត្រូវបានសង្ឃឹមថា នឹងអាចបញ្ចប់សង្គ្រាមនៅស៊ីរីបានតាមរយៈការសម្របសម្រួលឲ្យមានកិច្ចចរចារវាងភាគីជម្លោះនៅស៊ីីរី ។ គិតត្រឹមឆ្នាំ២០១៩នេះ សង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី បានឆាបឆេះអស់រយៈពេល៨ឆ្នាំហើយ ហើយសង្គ្រាមនេះនៅមិនទាន់មានសញ្ញាត្រូវបញ្ច...
ប្រកាសតែងតាំងប្រធានថ្មីរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង

ប្រកាសតែងតាំងប្រធានថ្មីរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង

សង្គម និងកម្សាន្ត
បាត់ដំបង៖ លោក ប៊ុត ម៉ក់​ អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាព និងអធិការកិច្ច ខេត្តសៀមរាប ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាព និងអធិការកិច្ច ខេត្តបាត់ដំបងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នាសាលប្រជុំសាលាខេត្តបាត់ដំបង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក បណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវកិក្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាពនិងអធិការកិច្ច លោកបណ្ឌិត ប៊ុតគឹមសាន អភិបាលរងខេត្តបាត់ដំបង និង លោក អេសារុំ សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានអនុប្រធានមន្ទីរជំវិញខេត្តបានចូលរួម។ លោក ប៉ែន ច័ន្ទសុខរិន អគ្គនាយករដ្ឋបាលកិច្ចការទូទៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចបានអានប្រកាសស្តីពីការប្រគល់ភារកិច្ចជូនលោក ប៊ុត ម៉ក់ ជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋ...
ឃាត់ខ្លួនបុរសម្នាក់ ពីបទគំរាមសម្លាប់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ

ឃាត់ខ្លួនបុរសម្នាក់ ពីបទគំរាមសម្លាប់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ បុរសម្នាក់ ត្រូវសមត្ថកិច្ច ការពារគោលដៅសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនយក មក សាកសួរពាក់ព័ន្ធករណីគំរាមសម្លាប់ចៅក្រម និងក្រុមគ្រួសារ នៅក្នុងសវនាការ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ។ បុរសរូបនេះ ឈ្មោះ ជា វាសនា ត្រូវសមត្ថកិច្ចឲ្យដឹងថា បានគំរាមសម្លាប់លោក សាយ សារុន ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ និងក្រុមគ្រួសាររបស់លោកចៅក្រម បន្ទាប់ពីលោកចៅក្រមបើកសវនាការប្រកាសសាលក្រម សំណុំរឿងលែងលះគ្នា រវាងឈ្មោះ ជា វាសនា និងប្រពន្ធ។ បន្ទាប់ពីមានការគំរាមលើលោកចៅក្រម សាយ សារុន សមត្ថកិច្ចបានតាមឃាត់ខ្លួនឈ្មោះ ជា វាសនា នៅកន្លែងផ្ញើម៉ូតូ ក្នុងបរិវេណស្តាតអូឡាំពិក រួចនាំខ្លួនបុរសនេះមកសាកសួរភ្លាមៗនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕...
អាមេរិកអាចបំផ្លាញពិភពលោកបានជាង១០ដង ប៉ុន្តែលោកដូូូូូណាល់ ត្រាំ នៅតែចង់ផលិតអាវុធបន្ថែម

អាមេរិកអាចបំផ្លាញពិភពលោកបានជាង១០ដង ប៉ុន្តែលោកដូូូូូណាល់ ត្រាំ នៅតែចង់ផលិតអាវុធបន្ថែម

សង្គម និងកម្សាន្ត
នៅពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មានគ្រឿងសព្វាវុធ អាចបំផ្លាញពិភពលោកទាំងមូលបានជាង១០ដង ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តមហិច្ឆិតាផលិតគ្រឿងសព្វាវុធបន្ថែមទៀត ជាពិសេសគឺប្រព័ន្ធការពារដែនអាកាស ។ លោក ត្រាំ បានសន្យានឹងបង្កើនសមត្ថភាពដែនអាកាសឲ្យបានលឿនបំផុតនៅពេលខាងមុខ តាមរយៈការផលិតគ្រាប់មីស៊ីលគ្រប់កម្រិត ផលិតក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែម និងផលិតប្រព័ន្ធការពារដែនអាកាសឲ្យមានប្រសិទ្ធភាពបំផុត ។ លោក ត្រាំ បានឲ្យដឹងថា ការបង្កើនសមត្ថភាពដែនអាកាសរបស់លោក បានធ្វើឡើងក្រោយពីលោកដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម INF ជាមួយប្រទេសរុស្ស៊ីនៅពេលខាងមុខ ៕...

ជីវប្រវត្តិសង្ខេបឯកឧត្តម នាយកឧត្តមសេនីយ៍ កុយ ប៊ុនថា​​​ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កុយ ប៊ុនថា អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន បានប្រសូតិនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៥២ ក្នុងគ្រួសារកសិករមួយ នៅភូមិទ្រាសរ ឃុំខ្នារសរ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឪពុកមាននាម ហែម បូ និងអ្នកម្តាយមាននាម អ៊ុំ សៀក។ ឯកឧត្តម មានបងប្អូនបង្កើតចំនួន៦នាក់ ប្រុស២នាក់ ស្រី៤នាក់ ហើយឯកឧត្តម គឺជាកូនច្បងក្នុងគ្រួសារ ដែលត្រូវទទួលភារកិច្ចដ៏ធំក្នុងគ្រួសារ ដើម្បីជួយដល់ការរែកពន់ និងការមើលថែប្អូនប្រុសស្រីទាំង៥នាក់។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានទទួលមរណៈភាព កាលពីវេលាម៉ោង១១:៣៥នាទីព្រឹក ថ្ងៃអង្គារ ១០ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ យោងតាមការស្រាវជ្រាវ និងចងក្រងរបស់មន្ត្រីក្រសួងការពារជាតិ អំពីប្រវត្តិរូបសង្ខេបរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កុយ ប៊ុនថា បានឲ្យដឹងថា៖...
តំណាងអយ្យការចោទប្រកាន់បុរសចិន បង្ខាំងអ្នកជំងឺ នៅពេទ្យវិុចតូរៀ ចំនួន២បទល្មើស

តំណាងអយ្យការចោទប្រកាន់បុរសចិន បង្ខាំងអ្នកជំងឺ នៅពេទ្យវិុចតូរៀ ចំនួន២បទល្មើស

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ចំណាយពេលជាច្រើនថ្ងៃ ដើម្បីសាកសួររហូតដល់រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុរសជនជាតិចិន ជាអ្នកគិតលុយនៅមន្ទីរពេទ្យ វិុចតូរៀ ជាផ្លូវការហើយ រួចបញ្ជូន សំណុំរឿងទៅឲ្យចៅក្រមស៊ើបសួួរចាត់ការបន្ត ដើម្បីរៀបចំបែបបទឃុំខ្លួនជាបណ្តោះអាសន្នដាក់ពន្ធនាគារ។ លោកព្រះរាជអាជ្ញារង វង្ស ប៊ុនវិសុទ្ធ បានប្រាប់ថា លោកបានចោទប្រកាន់លើជនសង្ស័យ ពីបទល្មើសបង្ខាំងមនុស្សដោយខុសច្បាប់ និងកំហែងយក។ លោកបញ្ជាក់ថា សំណុំរឿងនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី តែមកដល់ពេលនេះ មិនសម្រេចបែបណានៅឡើយទេ។ បុរសជនជាតិរូបនេះ ឈ្មោះ Azhi អាយុ៤៣ អ្នកគិតលុយនៅមន្ទីរពេទ្យ វិចតូរៀ ត្រូវបាននគរបាលខណ្ឌទួលគោកឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ហើយត្រូវបានបញ្ជូនខ្លួនមកឲ្យអយ្យការអមសាលាដំបូងរាជធានី កាលពីរសៀលម្សិលមិញ ដើម្បីសាកសួរ...
ស្ត្រីម្នាក់និងប្តីយកឈ្មោះសម្តេចគតិព្រឹត្តបណ្ឌិតប៊ុន​ រ៉ានីហ៊ុនសែន​ ឆបោកលុយប្រជាពលរដ្ឋជិត១លានដុល្លា

ស្ត្រីម្នាក់និងប្តីយកឈ្មោះសម្តេចគតិព្រឹត្តបណ្ឌិតប៊ុន​ រ៉ានីហ៊ុនសែន​ ឆបោកលុយប្រជាពលរដ្ឋជិត១លានដុល្លា

សង្គម និងកម្សាន្ត
ស្ត្រីម្នាក់ឈ្មោះ  ជៀម​ ច័ន្ទបុរី និងប្តីបានយកឈ្មោះសម្តេចគតិព្រឹត្តបណ្ឌិតប៊ុន​ រ៉ានី ហ៊ុនសែន​ ឆបោកលុយប្រជាពលរដ្ឋប្រមាណជាង១០គ្រួសារ  មានទេឹកប្រាក់ ១លានដុល្លារ ដោយប្រើរូបភាពលក់ដីខ្យល់ ហើយត្រូវសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ចូនទៅតុលាការនៅរសៀលថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០១​៩​ ។ ជាមួយគ្នានោះប្រជាពលរដ្ឋនិងព្រះសង្ឃដែលចាញ់បោក២នាក់ប្តីប្រពន្ឋខាងលើទទូចសុំអង្វរសម្តេចតេជោជួយអន្តរាគមន៍​ ខណៈ២នាក់ប្តីប្រពន្ឋយកឈ្មោះថ្នាក់ដឹកនាំមកគំរាមប្រជាពលរដ្ឋដាក់គុកថែម​ទៀត។ ករណីនេះ តុលាការ កំពុងតែសាកសួរនិងបន្តឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ដែលបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ឲ្យចាត់ការទៅតាមច្បាប់។  ...
ជនជាតិចិនម្នាក់ត្រូវបានបញ្ជូនខ្លួនមកតុលាការដើម្បីសាកសួរករណីបង្ខាំងអ្នកជំងឺទារថ្លៃព្យាបាលនៅមន្ទីរពេទ្យវុិចតូតៀ

ជនជាតិចិនម្នាក់ត្រូវបានបញ្ជូនខ្លួនមកតុលាការដើម្បីសាកសួរករណីបង្ខាំងអ្នកជំងឺទារថ្លៃព្យាបាលនៅមន្ទីរពេទ្យវុិចតូតៀ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក វង្ស ប៊ុនវិសុុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានចាប់ផ្តើមបន្តសាកសួរបុរសជនជាតិម្នាក់ ក្រោយពីនគរបាលខណ្ឌទួលគោកឃាត់ខ្លួននៅឯមន្ទីរពេទ្យ វិុចតូរៀ ពាក់ព័ន្ធករណីបង្ខាំងអ្នកជំងឺឲ្យបង់ថ្លៃព្យាបាល។ ជនជាតិចិនរូបនេះ ឈ្មោះ Azhi អាយុ៤៣ អ្នកគិតលុយនៅមន្ទីរពេទ្យ វិុចតូរៀ ត្រូវបាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ហើយទើបនឹងបញ្ជូនខ្លួនមកតុលាការនៅរសៀលថ្ងៃនេះ។ មកដល់មិនទាន់ដឹងថា ជនជាតិចិនរូបនេះ នឹងប្រឈមបទចោទអ្វីឡើយ ប៉ុន្តបើែយោងតាមមាត្រា២៥៣នៃក្រមព្រហ្មទណ្ឌ បទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ បុគ្គលណាដែលចាប់ ដែលឃុំឃាំង ឫដែលបង្ខាំងបុគ្គលផ្សេងទៀត ដោយគ្មាន​បញ្ជា​​​ពីអាជ្ញាធរស្របច្បាប់ ឫ ក្រៅពីករណីដែលច្បាប់អនុញ្ញាត ត្រូវផ្តន្ទាទោស ៖​ ១/ ដាក់ពន្ធនាគារពី១ (មួយ) ឆ្នាំ ទៅ៣ (បី) ឆ្នាំ បើការចាប់ការឃុំឃាំង ឫការបង្ខាំងខ្លួនមានរ...
ស្ពានអាកាសចំនួន៤ កន្លែងនិង​ស្ពាន​ឆ្លងទន្លេ ២​ទៀត នឹងត្រូវ​សាងសង់ នៅ​ភ្នំពេញ និងខេត្តកណ្តាល

ស្ពានអាកាសចំនួន៤ កន្លែងនិង​ស្ពាន​ឆ្លងទន្លេ ២​ទៀត នឹងត្រូវ​សាងសង់ នៅ​ភ្នំពេញ និងខេត្តកណ្តាល

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា ស្ពាន​អាកាស ចំនួន ៤ កន្លែង​បន្ថែមទៀត នឹងត្រូវ​សាងសង់ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ខណៈ​បច្ចុប្បន្ន ស្ពាន​អាកាស នៅ​ភ្នំពេញ មាន​ចំនួន ៥ និង​ស្ពាន​អាកាស ១​ទៀត កំពុង​សាងសង់ នៅ​រង្វង់​មូល​ចោមចៅ​។ រីឯ​នៅ​ខេត្តកណ្តាល ក៏​នឹង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ចំនួន ២ទៀត គឺ​ស្ពាន​មួយ ត​ភ្ជាប់​ពី​ឃុំ​សិត្បូ​ត៍ ទៅកាន់​កោះអន្លង់ចិន មាន​ប្រវែង ៣៦៦​ម៉ែត្រ និង​ស្ពាន​មួយទៀត ត​ភ្ជាប់​ពី​កោះអន្លង់ចិន ទៅកាន់​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ មាន​ប្រវែង ៦៣០​ម៉ែត្រ​។​ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា ស្ពាន​អាកាស​ទាំង៤ ដែល​គ្រោង​នឹង​សាងសង់​បន្ថែម​នេះ នឹង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២១ ដែលមាន​ប្រវែង​សរុប ១.០០០ ម៉ែត្រ​។​ ​តាតាមក្រសួងសាធារណការបានញ្ជាក់ថា គម្រោង​សាងសង់​ស្ពាន​អាកាស​បន្ថែម ចំនួន ៤ និ...