ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ការបិទរដ្ឋាភិបាលអាមេរិក ឈានចូលដល់ថ្ងៃទី៣១ហើយ

ការបិទរដ្ឋាភិបាលអាមេរិក ឈានចូលដល់ថ្ងៃទី៣១ហើយ

សង្គម និងកម្សាន្ត
គិតត្រឹមថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩នេះ ការបិទសកម្មភាពផ្នែកខ្លះនៃរដ្ឋាភិបាលអាមេរិក បានឈានចូលថ្ងៃទី៣១ហើយ ហើយរហូតដល់ពេលនេះនៅមិនទាន់មានសញ្ញាណាមួយដែលត្រូវបើករដ្ឋាភិបាលវិញទេ ។ ការបិទរដ្ឋាភិបាលនេះ ដោយសារតែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់បានលុយចំនួន៥.៧ពាន់លានដុល្លារយកទៅធ្វើរបងព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ប៉ុន្តែសមាជិករដ្ឋសភា និងព្រឹទ្ធសភា មិនព្រមអនុម័តផ្តល់ថវិកានេះឲ្យលោក ត្រាំ តាមការចង់បាននោះទេ។ ដោយខឹងនឹងសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដែលមិនព្រមឲ្យលុយ លោក ត្រាំ យកទៅធ្វើរបង ប្រធានាធិបតីរូបនេះ បានសម្រេចបិទសកម្មភាពក្នុងផ្នែកខ្លះនៃរដ្ឋាភិបាល ដែលធ្វើឲ្យប៉ះពាល់ដល់ការងាររដ្ឋមួយចំនួន ៕...
អ្នកគ្រូ គង់ ណា​រី បានទទួលមរណភាពហើយ នៅនៅរសៀលថ្ងៃទី​២០​ ខែមករានេះ

អ្នកគ្រូ គង់ ណា​រី បានទទួលមរណភាពហើយ នៅនៅរសៀលថ្ងៃទី​២០​ ខែមករានេះ

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖ អ្នកគ្រូ គង់ ណា​រី បានទទួល​មរណភាព ហើយកាលនៅម៉ោង ១ រសៀល ថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ ព្រះ​កុស​មៈ ឬ​មន្ទីរពេទ្យ​លោកសង្ឃ ក្នុង​រាជធានី​ភ្នំពេញ​។ អ្នកគ្រូ គង់ ណា​រី ឈឺ​ធ្ងន់​អស់រយះ​ជាច្រើន​ខែ​មកហើយ​។ អ្នកគ្រូ គង់ ណា​រី ជាគ្រូ​បង្រៀនផ្នែកចម្រៀងបុរាណ ​លោក អឹុម ជីវ៉ា បាន​ឲ្យ​ដឹងថា សព​អ្នកគ្រូ គង់ ណា​រី ត្រូវបាន​យកទៅ​តម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅ​វត្ត​ស្រះចក ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕​...
អញ្ជើញ​ដល់​ប្រទេស​ចិន​ភ្លាម សម្តេច​តេ​ជោ ហ៊ុន សែន ជួប​និស្សិខ្មែរ ដែល​កំពុង​សិក្សា​នៅ​ចិន​

អញ្ជើញ​ដល់​ប្រទេស​ចិន​ភ្លាម សម្តេច​តេ​ជោ ហ៊ុន សែន ជួប​និស្សិខ្មែរ ដែល​កំពុង​សិក្សា​នៅ​ចិន​

សង្គម និងកម្សាន្ត
 (​ភ្នំពេញ​)៖ នៅ​ម៉ោង១៣:២០​នាទី​រសៀល ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រកបដោយ​សុវត្ថិភាព​។ ​វត្តមាន​នៃ​ការអញ្ជើញ​មក​ទទួល​គារវកិច្ច សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​សំខាន់ៗ​ជាច្រើនរូប និង​មន្ត្រី​ទូត​របស់​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន​។​ ​កំឡុងពេលទស្សនកិច្ចនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រមុខ​ដឹកនាំ​សំខាន់ៗ របស់​ប្រទេស​ចិន​រួមមាន លោក ស៊ី ជីន​ភីង (Xi Jinping) ប្រធានាធិបតី​ចិន លោក លី ចាន់​ស៊ូ (Li Zhanshu) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន លោក វ៉ាង យ៉ាង (Wang Yang) ប...
លោក នាយ កុយ  ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនាយក្រិន នៅខេត្តត្បូងឃ្មុំ

លោក នាយ កុយ ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនាយក្រិន នៅខេត្តត្បូងឃ្មុំ

សង្គម និងកម្សាន្ត
លោក នាយ កុយ  ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនាយក្រិន នៅខេត្តត្បូងឃ្មុំ ខណៈបើកបុកដើមឈើខ្លួនឯង នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៥និង៥០នាទីព្រឹក នៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែកកង់ រ៉េទៅបុកដើមឈើ មួយកន្លែងនោះ ដែលយើងស្គាល់ថាជា នាយកុយ តារាកំប្លែងបានបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៍ស ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយឈ្មោះ ជួង ជី(ហៅនាយកុយ) អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង (របួសកែងដៃស្តាំលក្ខណៈស្រាល) អ្នករួមដំណើរឈ្មោះ ទេស សុជន(នាយក្រឹន)ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ តារាកំប្លែង(គ្មានរបួស) ហើយទិសដៅ រថយន្ត បើកបរពីខេត្តរតនគរី ទៅក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បែកកង់រេចង្កូត បុកដើមឈើដោយខ្លួនឯងតែម្តង ហើយករណីនេះ មិនបណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងទេ៕...
ចិននិងរុស្ស៊ី ចំណាយប្រាក់ជាង៣០០លានដុល្លារក្នុងគម្រោងសាងសង់ស្ពានតភ្ជាប់ប្រទេសទាំងពីរ

ចិននិងរុស្ស៊ី ចំណាយប្រាក់ជាង៣០០លានដុល្លារក្នុងគម្រោងសាងសង់ស្ពានតភ្ជាប់ប្រទេសទាំងពីរ

សង្គម និងកម្សាន្ត
ប្រមុខដឹកនាំរដ្ឋាភិបាលរបស់ប្រទេសចិន និងរុស្ស៊ី បានចំណាយទឹកប្រាក់អស់ជាង ៣០០លានដុល្លារអាមេរិក ក្នុងគម្រោងសាងសង់ស្ពានថ្មីមួយតភ្ជាប់ព្រំដែនរវាងប្រទេសទាំងពីរ មានប្រវែង១៩.៩គីឡូម៉ែត្រ ដោយ៦.៥គីឡូម៉ែត្រ នៅខាងទឹកដីចិន និង១៣.៥គីឡូម៉ែត្រ នៅខាងទឹកដីរុស្ស៊ី ដែលស្ពាននេះមានទទឹង១៤.៥ម៉ែត្រ ។ សំណង់ស្ពាននេះ ត្រូវបានសាងសង់តភ្ជាប់ពីទីក្រុង Blagoveshchensk របស់ប្រទេសរុស្ស៊ី ជាមួយនឹងទីក្រុង Heihe របស់ប្រទេសចិន ដែលសំណង់ស្ពានដ៏វែងនិងធំមួយនេះ ត្រូវបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១៦កន្លងមក និងសាងសង់បញ្ចប់រួចរាល់នៅឆ្នាំ២០២០ ខាងមុខ ។ សូមបញ្ជាក់ថា សំណង់ស្ពាននេះ ត្រូវបានសាងសង់តភ្ជាប់ពីទីក្រុង Blagoveshchensk របស់ប្រទេសរុស្ស៊ី ជាមួយនឹងទីក្រុង Heihe របស់ប្រទេសចិន ដែលសំណង់ស្ពានដ៏វែងនិងធំមួយនេះ ត្រូវបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១៦កន្លងមក និងសាងសង់ចប់រួចរាល់នៅឆ្នាំ២០២០ ខាងមុខ ៕...
សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃ​ទី​២០-២៣ ខែមករា​

សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃ​ទី​២០-២៣ ខែមករា​

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក នៅ​ម៉ោង​ប្រមាណ ៩ ព្រឹក​ថ្ងៃអាទិត្យ ទី​២០ ខែមករា ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ ជា​មន្ត្រីជាន់ខ្ពស់​រាជរ​ដ្ឋា​ភិ​បាល និង​អ្នកវិនិយោគទុន​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ នៅ​ចិន នាពេលនេះ ក្រៅពី​ពង្រឹង និង​ពង្រីក​បន្ថែម​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​នឹង​ទទួលបាន​ជំនួយ និង​ការវិនិយោគ​បន្ថែមទៀត ពី​មិត្ត​ចិន​។ ​មុន​អញ្ជើញ​ទៅកាន់​ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែមករា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា នៅក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​ចិន លើក​នេះ សម្តេច​មាន​គម្រោង​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង និង​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង ដើ...
នាយកុយ និងនាយក្រិន ជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តត្បូងឃ្មុំ

នាយកុយ និងនាយក្រិន ជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តត្បូងឃ្មុំ

សង្គម និងកម្សាន្ត
ត្បូងឃ្មុំ  តារាកំប្លែង២នាក់ បានរងរបួសក្នុងគ្រោះថ្នាកចរាចរណ៍នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៥:៥០នាទីព្រឹក នៅលើកំណាត់ផ្លូវលេខ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បណ្តាលមកពីរថយន្តបែកកង់រ៉េទៅបុកដើមឈើ។ លោកបែន រ័ត្នស្នងការខេត្តត្បូងឃ្មុំបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយឈ្មោះ ជួង ជី (ហៅកុយ) អាយុ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង (របួសកែងដៃស្តាំ ) និងឈ្មោះ ទេស សុជន (នាយក្រឹន) ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង (គ្មានរបួស) ធ្វើដំណើរមកពីខេត្តរតនគិរី មកក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានបែកកង់រេចង្កូតទៅ បុកដើមឈើតែម្តង។ លោកស្នងការបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឱ្យមនុស្សស្លាប់ទេ  (រងរបួសស្រាល) ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ៕...
ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​រដ្ឋលេខាធិការ ៣​រូប​បន្ថែមទៀត នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​

ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​រដ្ឋលេខាធិការ ៣​រូប​បន្ថែមទៀត នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង​ឥស្សរជន ៣​រូប ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។ រដ្ឋលេខាធិការ ដែល​ទើប​តែងតាំង​ថ្មី ទាំង ៣​រូប រួមមាន​៖ ១-​លោក កែ គី ២-​លោក សយ ភី​រម្យ និង​៣-​លោក សារុន ឫទ្ធា​។​ ​សូម​បញ្ជាក់ថា លោក សយ ភី​រម្យ ពីមុន​ជា​អនុរដ្ឋលេខាធិការ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្នុងពេល​បង្កើត​រាជរ​ដ្ឋា​ភិ​បាល នីតិកាល​ទី​៦ កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ ប៉ុន្តែ​នៅពេលនេះ លោក សយ ភី​រម្យ ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​៕​...
រលកកំដៅលើ៤០អង្សាសេ វាយប្រហារលើប្រទេសអូស្ត្រាលី

រលកកំដៅលើ៤០អង្សាសេ វាយប្រហារលើប្រទេសអូស្ត្រាលី

សង្គម និងកម្សាន្ត
  ស៊ីដនី៖ ប្រទេសអូស្ត្រាលី កំពុងទទួលរងនូវរលកកំដៅក្នុងចន្លោះពី៤០ ទៅ៤៩អង្សាសេ ស្មើនឹងចន្លោះ ពី១០៤ ទៅ១២០អង្សាហ្វារិនហៃនៅទូទាំងប្រទេស នេះបើតាមការឲ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយ CNN ។ រលកកំដៅក្នុងកម្រិត៤៩.១អង្សាសេ ស្មើនឹង១២០អង្សាហ្វារិនហៃ បានវាយប្រហារទៅលើតំបន់ Marble Bar ភាគនិរតីនៃប្រទេសអូស្ត្រាលី ។ ការិយាល័យឧតុនិយមអូស្ត្រាលីបានឲ្យដឹងថា រលកកំដៅយ៉ាងទាបបំផុត ស្ថិតក្នុងកម្រិត លើ៤០អង្សាសេ ស្មើនឹង១០៤អង្សាហ្វារិនហៃ ដែលបានវាយប្រហារនៅទូទាំងប្រទេសនេះ ។ ក្រុមអាជ្ញាធរអូស្ត្រាលីបានឲ្យដឹងថា ប្រជាពលរដ្ឋមួយចំនួន កំពុងទទួលរងផលប៉ះពាល់ដល់សុខភាពពីរលកកំដៅនេះ ដែលបានកើតឡើង ចាប់តាំពីថ្ងៃទី១២រហូតដល់ថ្ងៃ១៧ ខែមករា ឆ្នាំ២០១៩នេះ៕...
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន   ចាប់ពីថ្ងៃទី២០-២៣ មករាខាងមុខនេះ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន   ចាប់ពីថ្ងៃទី២០-២៣ មករាខាងមុខនេះ

សង្គម និងកម្សាន្ត
(​ភ្នំពេញ​)៖ យោង តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​កម្ពុជា​ បាន​បញ្ជាក់​ថា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​  ​ពី​ថ្ងៃ​ទី​ ២០​ ដល់​ថ្ងៃ​ទី​ ២៣​ ខែមករា​ ឆ្នាំ​២០១៩​។​ ​ការ​អញ្ជើញ​ទៅ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​នេះ​ ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម​ លី​ ខឺ​ឈាង​ (Li​ Keqiang)​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ។​ ​អមដំណើរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ​រួម​មាន​ ឯកឧត្តម​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ទ...