ឧកញ៉ា ឡាយ ឈុនហួរ លើកឡើងថា«កំណើននៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ»
ភ្នំពេញ៖ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួរ បានលើកឡើងថា និន្នាការនាំចេញរបស់អង្ករកម្ពុជាយើង ត្រឹម៨ខែឆ្នាំនេះសម្រេចបានជិត៥០ម៉ឺនតោនជាកំណើនមួយដ៏ល្អសម្រាប់លើកតម្លៃបន្ថែមដល់កសិករនៅទូទាំងប្រទេសដែលជាអ្នកផលិតស្រូវតែម្តង ។
ឧកញ៉ា ឡាយ ឈុនហួរ បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបតែចូលកាន់ដំណែងថ្មីនេះ នឹងជួយប្រជាកសិករ កាត់បន្ថយថ្លៃផលិតកម្ម តាមរយៈការពង្រឹង និងពង្រីកខ្សែកច្រវាក់ផ្គត់ផ្គង់ ទីផ្សារនាំចេញ ការកាត់បន្ថយថ្លៃដើមផលិតនៅក្នុងវិស័យកសិកម្ម។
បន្ថែមពីនេះ លោកឧកញ៉ាលើកឡើងថា សហព័ន្ធស្រូវអង្ករកម្ពុជាដាក់ចេញនូវគោលដៅ ដោយជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទៅផ្សារអន្តរជាតិធ្វើយ៉ាងណាឱ្យបានកាន់តែច្រើន សម្រាប់អាណត្តិថ្មីរបស់លោក ដែល គឺស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលបានកំណត់១លានតោន។
ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៤៧២ ៨០៣តោន គិតជាទឹកប្រាក់ ៣៤៨លានដុល...








