សាច់បង្កកអត់ច្បាប់ប្រមាណជា ៤តោនទៀតហើយ ត្រូវបានដឹកពីវៀតណាម ចូលមកប្រទេសកម្ពុជា ដើម្បីចែកចាយក្នុងរាជធានីភ្នំពេញ
(ភ្នំពេញ)៖ សាច់បង្កកអត់ច្បាប់ប្រមាណជា ៤តោនទៀតហើយ ត្រូវបានដឹកពីវៀតណាម ចូលមកប្រទេសកម្ពុជា ដើម្បីចែកចាយក្នុងរាជធានីភ្នំពេញ។ តែត្រូវមន្ត្រីជំនាញរបស់ក្រសួងកសិកម្មចាប់បានពេលដឹកតាមផ្លូវក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
នៅវេលាម៉ោង ៨៖៣០នាទីយប់នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម បានចុះឃាត់រថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA កំពុងដឹកសាច់បង្កក។
ក្នុងរថយន្តនេះ ដឹកសាច់សត្វបង្កកសរុបចំនួន ៣៧៩៨គីឡូក្រាម ចំនួន ១៨៧កេសក្រដាស ស្មើនឹង២២៤៨គីឡូក្រាម ( ស្បែកជ្រូក ជើងជ្រូក) និងហតដកសាច់មាន់ចំនួន ៣១បាវស្មើនឹង ១៥៥០គីឡូក្រាម។
ក្រុមការងារបានឃាត់រថយន្តនេះ លើផ្លូវបេតុង ឃុំជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រថយន្តខាងលើបានដឹកសាច់សត្វបង្កកទាំងនេ...








