ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អគ្គនាយកធនាគារARDB ស្នើឲ្យម្ចាស់ឡសម្ងួតពោតក្រហមធំៗ និងឃ្លាំងស្តុកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃត្រូវយបង្កើនការទិញពោតពីកសិករ អោយអស់ពីលទ្ធភាពនិងស្របតាមតម្លៃទីផ្សារ

អគ្គនាយកធនាគារARDB ស្នើឲ្យម្ចាស់ឡសម្ងួតពោតក្រហមធំៗ និងឃ្លាំងស្តុកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃត្រូវយបង្កើនការទិញពោតពីកសិករ អោយអស់ពីលទ្ធភាពនិងស្របតាមតម្លៃទីផ្សារ

សង្គម និងកម្សាន្ត
ប៉ៃលិន-បន្ទាយមានជ័យ : ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង តំណាងក្រុមហ៊ុនហង្ស ហាវេស នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើល ឡសម្ងួត និងឃ្លាំងស្តុកទុកពោតក្រហមធំៗស្ថិតនៅក្នុងទីតាំងមួយចំនួន ក្នុងមូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យ នៅបណ្តាខេត្តជាប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឯកឧត្តមបណ្ឌិត កៅ ថាច បានស្នើសុំឲ្យម្ចាស់ សីឡូ ទទួលទិញពោតក្រហម ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ សូមជួយបន្តទិញ ពោតក្រហម ឲ្យបានកាន់តែច្រើនពីកសិករ អោយអស់ពីលទ្ធភាព និងស្របតាមតម្លៃទីផ្សារ ជាពិសេស នៅចុងខែកក្កដាខាងមុខនេះគឺដល់ការប្រមូលផលពេញធំ។ បន្ថែមពីនេះ សូមទាំងអស់គ្នា មេត្តា​ជួយទិញតម្លៃពី​ ៥៣០៛​ ឡេីងទៅ​ គឺកសិករនឹងមិនខាតនោះទេ។ សម្រាប់ ឯកឧត្ត...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខកសិករដាំដុះបន្លែផ្ទះសំណាញ់ ១៣គ្រួសារ ស្ថិតក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ របស់ធនាគារ ARDB

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខកសិករដាំដុះបន្លែផ្ទះសំណាញ់ ១៣គ្រួសារ ស្ថិតក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ របស់ធនាគារ ARDB

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនជាកសិករអ្នកផលិតបន្លែផ្ទះសំណាញ់ចំនួន ១៣គ្រួសារស្មើ ៥២ខ្នងផ្ទះ ដែលមានទីតាំង ស្ថិតនៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ប្រជាកសិករចំនួន ១៣គ្រួសារខាងលើ ពួកគាត់មកពីឃុំ និងស្រុកផ្សេងៗគ្នា ក្នុងខេត្តបាត់ដំបង និងខ្លះទៀតធ្លាប់ចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែពេលនេះបានក្លាយជាកម្លាំងផលិតបន្លែមួយដ៏សកម្មបំផុតនៅសហគមន៍ នៃគម្រោងកាត់បន្ថយភាពក្រីក្រ គាំទ្រដោយធនាគារ ARDB។ ក្នុងឱកាសអញ្ជើញពិនិត្យកន្លែងផលិត និងដាំដុះបន្លែផ្ទះណាញ់របស់កសិករទាំង១៣ គ្រួសារខាងលើ ឯកឧត្តមបណ្ឌិតប្រតិភូបានលើកទឹកចិត្តដល់ ប្រធានគម្រោងខេត្តពង្រីកផ្ទៃដីដាំដុះ និងបង្កើនគ្រួសារអ្នកផលិតបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅជនបទ។ សូមជម្រាបថា គម្រោ...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលឃ្លាំងស្តុកដំឡូងមីនិងស្ថានភាពការបង្កបង្កើនផលស្រូវរបស់បងប្អូនកងទ័ព

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលឃ្លាំងស្តុកដំឡូងមីនិងស្ថានភាពការបង្កបង្កើនផលស្រូវរបស់បងប្អូនកងទ័ព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឧត្តរមានជ័យ : ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៥នេះបានអញ្ជើញចុះពិនិត្យមើលឃ្លាំងស្តុកដំឡូងមីនិងស្ថានភាពការផលិតស្រូវរបស់បងប្អូនដែលជាគ្រួសារកងទ័ពស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានឆ្លៀតពេលវេលា ចុះជួបផ្ទាល់ដល់ទីកន្លែងឃ្លាំងស្តុកនិងបានសាកសួរពីស្ថានភាពទីផ្សារដំឡូងមី ការប្រមូលទិញ និងការផលិតពូជស្រូវចិនដែលបង្កាត់ថ្មី ព្រមទាំងស្រូវស្រង៉ែស្រាល ដែលជិតដល់ពេល ប្រមូលផលឆាប់ៗខាងមុននេះ។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអញ្ជើញទស្សនកិច្ចនៅទីតាំងចំការមួយកន្លែងពិនិត្យមើលសក្តាមុពលនៃការដាំដុះដំណាំយុទ្ធសាស្ត្រមួយចំនួន ដូចជា ដួងក្រអូប ទុរេន សាវម៉ាវ តាង៉ែន ល្មើល ដែលកំពុងតែដាំដុះលើផ្ទៃដីប្រមាណ២ ពាន់ហិកតា ស្ថិតក្នុងស្រុកអន្លង់វែង ខេត្ត ឧត្ដរមានជ័យ ។ ទន្ទឹមនោះ ឯក...
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ​ សួរ​ សុខគីម​  ព្រមទាំងសហការី អញ្ជើញចុះសួរសុខទុក្ខ បងប្អូនវីរ:កងទ័ព រួចទស្សនាប្រាសាទបុរាណខ្មែរ

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ​ សួរ​ សុខគីម​ ព្រមទាំងសហការី អញ្ជើញចុះសួរសុខទុក្ខ បងប្អូនវីរ:កងទ័ព រួចទស្សនាប្រាសាទបុរាណខ្មែរ

សង្គម និងកម្សាន្ត
ព្រះវិហារ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ​ សួរ​ សុខគីម​ ព្រមទាំងសហការី នៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនជាវីរ:កងទ័ពសមរភូមិមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅទិសប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។ នៅក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់បងប្អូនជាវីរ:កងទ័ពឆ្នើមកំពុងការពារបូរណភាពទឹកដី មិនឲ្យសត្រូវសៀមឈ្លានពាន, បន្ទាប់ពីនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានដឹកនាំក្រុមការងារអញ្ជើញទស្សនាប្រាងសាទដែលជាស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុនៗនិងបានទស្សនាពិនិត្យមើលរូបសំណាក ជាស្នាដៃបុព្វបុរសខ្មែរដ៏អស្ចារ្យមានរចនាបទល្អប្រណិត រួមមាន រូបសំណាកគោបូរៈទី១ រហូតដល់រូបសំណាកគោបូរ:ទី៤ កំពុងស្ថិតជាប់ក្នុងដួងប្រលឹងរបស់កុលបុត្រខ្មែរផងដែរ។ សូមជម្រាបថា មុនដំណើរអញ្ជើញសាកសួរសុខទុក្ខរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ជាម...
ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗមិនត្រឹមផលចំនេញទេ ប៉ុន្តែគឺជាការចូលរួមកសាងជាតិយ៉ាងសកម្មជាពិសេសការវិនិយោគសម្រាប់អនាគត

ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗមិនត្រឹមផលចំនេញទេ ប៉ុន្តែគឺជាការចូលរួមកសាងជាតិយ៉ាងសកម្មជាពិសេសការវិនិយោគសម្រាប់អនាគត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ធំ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល តំណាងសហគ្រិនវ័យក្មេង នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងសិក្ខាសាលាស្តីពីកាលានុវត្តភាព​ និងទិសដៅវិនិយោគសម្រាប់អនាគត​ ដែលសហការរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា​ និងយុវជនគណបក្សថ្នាក់កណ្តាល​  ផ្នែកសហគ្រិនវ័យក្មេង​ និងដែលគាំទ្រដោយធនាគារARDB។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល,ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាលយុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រត...
បទបង្ហាញអំពី ផលិតផល និងសេវាកម្មរបស់ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

បទបង្ហាញអំពី ផលិតផល និងសេវាកម្មរបស់ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២ រសៀល ថ្ងៃអង្គារ ១៣ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំ កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលក្នុងកម្មវិធីនេះ មានអ្នកជំនាញ ដែលជាក្រុមការងារ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ធ្វើបទបង្ហាញអំពី ផលិតផល និងសេវាកម្មរបស់ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដើម្បីចែករំលែកនូវ បទពិសោធន៍ និងចំណេះដឹង ជាពិសេសព័ត៌មាន នៃសេវាកម្មឥណទានមិនមានទ្រព្យធានា ជូនដល់ បុគ្គលិក និងកម្មករនិយោជិត របស់ កសស។...
ឯកឧត្តមឆ ហេង សួរ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ឆ្នាំ២០២៥

ឯកឧត្តមឆ ហេង សួរ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ឆ្នាំ២០២៥

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម ហេង សួរ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅវិមាន៧មករា។...
អគ្គនាយកដ្ឋាន ក.ប.ប.ផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សជាទំពាំងស្នងឬស្សី ដោយផ្តោតការយកចិត្តទុកដាក់លើការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់

អគ្គនាយកដ្ឋាន ក.ប.ប.ផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សជាទំពាំងស្នងឬស្សី ដោយផ្តោតការយកចិត្តទុកដាក់លើការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ធំ)៖ អគ្គនាយកដ្ឋាន ក.ប.ប.សហការជាមួយមន្ទីរពាណិជ្ជកម្ម មន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរដែនដី កាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២៩២៤នេះបានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ជូនដល់លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យកំពង់គោក្រោមចំនួន ២៨១នាក់។ នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារផងដែរ។ ជាងនេះទៅទៀត ដោយសង្កេតឃើញថាបច្ចុប្បន្ននេះ អត្រានៃការកើនឡើងអ្នកកើតជំងឺទឹកនោមផ្អែមមិនថាវ័យក្មេង ឬមនុស្សចាស់ មន្រ្តីជំនាញក៏បានធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទាននូវភេ...
គ្រួសារជនរងគ្រោះចោទ  មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» ព្យាបាលកូនប្រុសអាយុ៨ខែម្នាក់ បណ្ដាលស្លាប់

គ្រួសារជនរងគ្រោះចោទ មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» ព្យាបាលកូនប្រុសអាយុ៨ខែម្នាក់ បណ្ដាលស្លាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» បានរងការចោទថាព្យាបាលក្មេងប្រុសអាយុ៨ខែម្នាក់បណ្ដាលឲ្យស្លាប់ ហើយត្រូវបានក្រុមគ្រួសារកើតទុក្ខមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវដើម្បីរកយុត្តិធម៌ឲ្យពួកគាត់។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ៤០នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងមន្ទីរពេទ្យ ដែលស្ថិតនៅផ្ទះលេខ៦៤L ផ្លូវលេខ២៦៥ ភូមិទី១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពបានឲ្យដឹងថា កូនប្រុសដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ វង់ ចន្ទ វឌ្ឍនៈវិភូ អាយុ៨ខែ បានស្លាប់នៅវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២»។ យោងតាម ពូបង្កើតរបស់ក្មេងរងគ្រោះ ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឲ្យដឹងថា ទារកខាងលើនេះមានជំងឺគ្រុនឈាម ហើយបានទៅសម្រាកព្យាបាល នៅមន្ទី...
ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលសៀវភៅសរុបចំនួន ១០៤ក្បាល ពីសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ ដើម្បីយកមកតម្កល់ទុកនៅក្នុងបណ្ណាល័យ ជាប្រយោជន៍ដល់សាធារណជន

ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលសៀវភៅសរុបចំនួន ១០៤ក្បាល ពីសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ ដើម្បីយកមកតម្កល់ទុកនៅក្នុងបណ្ណាល័យ ជាប្រយោជន៍ដល់សាធារណជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពីធីប្រគល់ទទួលសៀវភៅសរុបចំនួន ១០៤ ក្បាល, មានចំនួន៧ ចំណងជើង ពី សមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ ដើម្បីយកមកតម្កល់ទុកនៅក្នុងបណ្ណាល័យ ARDB សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សាធារណជន ហើយពិធីប្រគល់ទទួលនេះ ចូលរួមពីលោកបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានថ្លែងអំណរគុណជូនចំពោះ លោកបណ្ឌិត ទូច គីមស្រ៊ាង និងសហការី ដែលបានប្រគល់អំណោយសៀវភៅដ៏មានអត្ថន័យ និងមានសារសំខាន់ទាំងនេះ មកបណ្ណាល័យ ARDB ព្រមទាំងបានជូនពរ លោកបណ្ឌិត សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី ទទួលបានជោគជ័យគ្រប់ការងារភារ...