កម្ពុជា-ចិន បង្ហាញគំនិតផ្តួចផ្តើមចំនួន៤សម្រាប់កិច្ចសហប្រតិបត្តិការថ្មីក្នុងយុគសម័យថ្មី
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល បន្ថែមពីលើ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ សម្រាប់អនុវត្តន៍ ក្នុងទិសដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល និងក្នុងយុគសម័យថ្មី។ កិច្ចសហប្រតិបត្តិការនេះបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរវាងកម្ពុជា-ចិនក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិននៅលើទឹកដីកម្ពុជាពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។
ភាគីកម្ពុជាជឿជាក់ថាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល នឹងនាំមកនូវការការពារផលប្រយោជន៍រួមរបស់មនុស្សជាតិ ការលើកកម្ពស់បុព្វហេតុសន្តិភាព យុត្តិធម៌ និងវឌ្ឍនភាពរបស់ប្រជាជនទូទាំងសកលលោក ហើយឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមសម្រាប់ព...








