មកតាមដានពីសក្ដានុពលភ្នំតាមីន ក្នុងការទប់ស្កាត់ រាល់ការប៉ុនប៉ងឈ្លានពានទឹកដី ពីសំណាក់ប្រទេសថៃ
កោះកុង៖ ភ្នំ៣២៩ ដែលបច្ចុប្បន្នហៅថា ភ្នំតាមីន មានកម្ពស់ខ្ពស់ (៣២៩ម៉ែត្រ) មានសក្តានុពលខ្លាំងបំផុត ក្នុងការទប់ស្កាត់ រាល់ការប៉ុនប៉ងឈ្លានពានបូរណភាពទឹកដី ពីសំណាក់ប្រទេសថៃ ។ ភ្នំនេះ មានកម្ពស់ ៣២៩ម៉ែត្រ ស្ថិតនៅទិសពាយ័ព្យនៃទីរួមខេត្តកោះកុង ដែលមានចម្ងាយប្រមាណ៥៦គីឡូម៉ែត្រ ជាប់ព្រំដែនកម្ពុជា- ថៃ ស្រុកខ្លងយ៉ៃ ខេត្តត្រាត ព្រះរាជាណាចក្រថៃ ។
ក្នុងសម័យសង្គ្រាមខ្មែរនិងខ្មែរ នាអតីតកាលកន្លងមក ភ្នំ៣២៩ រឺហៅថាភ្នំតាមីននេះ មានលក្ខណៈពិសេសរបស់វា ដោយមានកម្ពស់ខ្ពស់ ដែលជាលក្ខណៈមួយងាយស្រួលមួយផ្នែក ក្នុងការទប់ស្កាត់ខ្មែរក្រហម ឬពួកអមិត្ត មិនអោយធ្វើការវាយលុក រឺបាញ់ផ្លោងចូលមកក្នុងទីរួមខេត្តកោះកុង បាននោះទេ។
បច្ចុប្បន្នភ្នំតាមីន ក៏នៅតែមានសក្ដានុពល ក្នុងការទប់ស្កាត់ នៅរាល់ការឈ្លានពានបូរណភាពទឹកដី ពីសំណាកប្រទេសជិតខាងរបស់យើង (ថៃ) ដោយភូមិសាស្រ្តភ្នំនេះមានកម្ពស់ខ្ពស់ អាចអោយយើងមើលឃើញនៅលំនៅដ្ឋាន ទីតាំងកងទ័ព ផ្លូវគមនាគមន៍ ...








