ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC នៅខេត្តកែប

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC នៅខេត្តកែប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កែប:ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC នៅខេត្តកែប។ ក្នុងវគ្គសិក្ខាសាលានេះដែរ មានការអញ្ជើញចូលរួមបើកកម្មវិធីក្រោមអធិបតីភាពឯកឧត្តម ប៊ុន យោង អភិបា លរង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។ ព្រមទាំងដៃគូសហការឧបត្ថម្ភនានា មាមានដូចជា សហគ្រិនខ្មែរ​ ,ធនាគារសហគ្រាសធុនតូចនិងមធ្យម​ កម្ពុជា​, មូលនិធិអភិវឌ្ឍជំនាញ​(SDF) និងដៃគូសហការផ្សេងៗទៀត​ ដោយមានSMEចូលរួមចំនួន១៥០នាក់។ គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ ដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមាន...
គ្រូ៧ភាសា លោក វ៉ាត វុធ ធ្វើកំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ​

គ្រូ៧ភាសា លោក វ៉ាត វុធ ធ្វើកំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: កំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា លោក វ៉ាត វុធ ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ​ នៅថ្ងៃទី២​ ខែមករា​ ឆ្នាំ២០២៤។ សូមមហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឈប់បង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។...
លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកស្រី បាន​រៀបចំពិធីសែនព្រេន សុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដី

លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកស្រី បាន​រៀបចំពិធីសែនព្រេន សុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកស្រី នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ព្រមទាំងមន្ត្រីក្រោមឱវាទ ដោយមានការចូលរួមពីសំណាក់ស្ថាប័នពាក់ព័ន្ធមួយចំនួន បាន​ធ្វើពិធីសែនព្រេន សុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដីមុននឹងធ្វើការរុះរើអគារប៉ុស្តិ៍​នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាស់ ដើម្បីធ្វើអគារថ្មី ។ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន បានឲ្យដឹងថា ទីតាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត ស្ថិតនៅជាប់រង្វង់មូលច្រកទ្វារអន្តរប៉ោយប៉ែត ​ដែលមានសភាពចាស់ និង​តូចចង្អៀតមិនអាចបំពេញនូវតម្រូវការការងារបាន​ អគារនេះនឹង​ត្រូវរុះរើចេញ ដើម្បីយក​ទីតាំងសាងសង់អគារថ្មី កម្ពស់០៤ជាន់ ​មាន៦០បន្ទប់ សម្រាប់មន្ត្រីស្នាក់នៅ​ បានចំនួន២៤០ នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្...
លោកបណ្ឌិត គុណ ញឹម បាន​​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធនិងដាក់ឱ្យដំណើរការជាផ្លូវការ អាហារដ្ឋាន សន្តិភាព នៅអគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា “អគរ” ជាន់ទី២០

លោកបណ្ឌិត គុណ ញឹម បាន​​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធនិងដាក់ឱ្យដំណើរការជាផ្លូវការ អាហារដ្ឋាន សន្តិភាព នៅអគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា “អគរ” ជាន់ទី២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅ​​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះ​បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធនិងដាក់ឱ្យដំណើរការជាផ្លូវការ អាហារដ្ឋាន សន្តិភាព នៅអគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា “អគរ” ជាន់ទី២០ ។ កម្មវិធីនេះ ដោយមានការចូលរួមពីលោក Arnaud Darc ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនថាលាស (Thalias) លោក លូ ម៉េង អភិបាលក្រុមហ៊ុនថាលាស ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ព្រមទាំងតំណាងក្រសួង ស្ថាប័ននានា ដែលបំពេញការងារក្នុងអគាររដ្ឋបាល អគរ។ លោក Arnaud Darc និងលោក លូ ម៉េង បានថ្លែងអំណរគុណដល់ លោក បណ្ឌិត គុណ ញឹម ក៏ដូចជារដ្ឋបាលគយទាំងមូល ដែលបានផ្តល់ឱកាសឱ្យក្រុមហ៊ុនថាលាស អាចមកបើកអាហារដ្ឋានសន្តិភាពនៅអគាររដ្ឋបាលគយដ៏ស្កឹមស្កៃនេះ ក្នុងការផ្តល់សេវាកម្មម្ហូបអាហារដល់អតិថិជនក្នុងអង...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

សង្គម និងកម្សាន្ត
ភ្នំពេញ: សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤​ បានបើកធ្វើជាផ្លូវការហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥​ ខែមករា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោករដ្ឋមន្ដ្រី ឌិត ទីណា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការក្រោមឱវាទក្រសួងចំនួន ២៨០រូប។ នៅក្នុងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៥-២៦ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងដែលទទួលខុសត្រូវតាមអនុវិស័យទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នឹងធ្វើបទបង្ហាញជូនដល់អង្គសន្និបាត ដើម្បីជជែកពិភាក្សា ផ្ដល់ធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអនុវត្តសម្រាប់ឆ្នាំ២០២៤។ អង្គសន្និបាត នឹងបិទបញ្ចប់នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ព...
លោករដ្ឋមន្រ្តី ហេង សួរ ជំរុញឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន តម្រង់ទិសលើការបណ្តុះបណ្តាលក្នុងអាណត្តិថ្មី

លោករដ្ឋមន្រ្តី ហេង សួរ ជំរុញឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន តម្រង់ទិសលើការបណ្តុះបណ្តាលក្នុងអាណត្តិថ្មី

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ បានជំរុញឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន តម្រង់ទិសលើកម្មវិធីសិក្សា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ។ ការជំរុញនេះ គឺធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង លោក ហេង សួរ ជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន ដឹកនាំដោយលោកបណ្ឌិត ណុប នរិន្ទ ធ្វើឡើងនៅទីស្តីការក្រសួង។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់សមាគម ពីតួនាទីជាអាទិភាពរបស់ក្រសួង ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើតកម្លាំងពលកម្មជំនាញក្នុងទីផ្សារការងារកម្ពុជា ដែលកំពុងមានភាពទូលំទូលាយទាមទារឱ្យវិស័យឯកជនចូលរួម ជាពិសេសវិទ្យាស្ថាន ដែលធ្លាប់បណ្តុះបណ្តាលជំនាញឯកទេសនេះផងដែរ។ ...
លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកស្រី សេក សិរីរតនា បានអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធ ដាក់ឲ្យប្រើប្រាស់បណ្ណាល័យ១ខ្នង ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកស្រី សេក សិរីរតនា បានអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធ ដាក់ឲ្យប្រើប្រាស់បណ្ណាល័យ១ខ្នង ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

សង្គម និងកម្សាន្ត
បាត់ដំបង:  លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកស្រី សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធ ដាក់ឲ្យប្រើប្រាស់បណ្ណាល័យ១ខ្នង ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងវត្តត្រៃសិក្ខារាមកំប្រង់ ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ កម្មវិធីនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក ភូ ធា អភិបាលរង តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក វ៉ា ឈូដា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក សុខ ដែន អភិបាលស្រុកកំរៀង និងលោក ភឿ គីមហ៊ាង អគ្គនាយកក្រុមហ៊ុន ស៊ីអេច គីមហ៊ាងភិវឌ្ឍន៍ (ខេមបូឌា) ឯ.ក ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះព្រហ្មជោតិ សែម សុមុនី ព្រះគ្រូចៅអធិការវត្តត្រៃសិក្ខារាមកំប្រង់ ព្រះសង្ឃ មន្ត្រីរាជការ សប្បុរសជន យុវ...
សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​​អនុញ្ញាតឱ្យ ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​​អនុញ្ញាតឱ្យ ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅ​​ព្រឹក​​ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤នេះ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោក​​រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ នាយករដ្ឋមន្រ្តីវៀតណាមជូនចំពោះ សម្ដេចធិបតី និងក្រុមគ្រួសារ។ ឆ្លៀតក្នុងឱកាសនេះ លោក​​រដ្ឋមន្ត្រី ក៏បានបង្ហាញជំនឿយ៉ាងមុតមាំផងដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហ...
សម្តេចក្រឡាហោម ស ខេង ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ​ បានអនុញ្ញាតជូន  ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបា​ល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចក្រឡាហោម ស ខេង ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ​ បានអនុញ្ញាតជូន  ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបា​ល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរា​ជាណាចក្រកម្ពុជា នៅ ​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ  បានអនុញ្ញាតជូន  ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបា​ល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា ។ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និង ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាម ជាពិសេសកិច្ចប្រតិបត្តិការក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លង​ដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបទល្មើសផ្សេងៗទៀតផងដែរ។ ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ស ខេង  ក៏ស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដែលភាគីវៀតណាមនឹងចែករំលែកនូវបទពិសោធន៍នេះជាមួយនឹងក្រសួងមហាផ្ទៃ...
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

សង្គម និងកម្សាន្ត
ភ្នំពេញ: សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអប​អរសាទរ​ខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។ ពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក យ៉ាងមហោឡារឹកបំផុង ដោយមានការបង្ហាញកម្លាំងកងទ័ព និង​យុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។ ការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ហាការដ្ឋាន​កង​ទ័ព​ជើងគោក ក្នុងស្មារតីរំលឹកឡើងវិញ នូវវីរភាពដ៏ថ្លៃថ្លារបស់វីរជន និងវីរយុទ្ធ​នារីកងទ័ពជើងគោក ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និង​ប្រជា​ជន ព្រមទាំងបន្តរួមចំណែកគោរព និងអនុវត្តនូវទស្សនៈវិស័យ កម្មវិធី នយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានម...