ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ៦៦ឆ្នាំមកនេះកម្ពុជាចិនតែងតែគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ៦៦ឆ្នាំមកនេះកម្ពុជាចិនតែងតែគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖លោក Wang Wenbinឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា និងចិនតែងតែជួយគាំទ្រគ្នាគ្រប់កាលៈទេសៈ ហើយគោរពស្រលាញ់គ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បង្កើតបានជាគម្រូមួយនៃទំនាក់ទំនងអន្តរជាតិ។ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជានៅល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ នេះនៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ លោក Wang Wenbinបានមានប្រសាសន៍ថា ទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងចិនបាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។ លោក​បញ្ជាក់ថា៖«ប្រទេសកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀតដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀត។» ឯកឧត្តមសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងរយ...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍​ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍និងអបអរសារទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី​ថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា បន្ទាប់ពី ឯកឧត្តម វ៉ាង វិនធាន បានបញ្ចប់អាណត្តិបេសកកម្ម។ សម្តេច បាន​បន្តថា វត្តមានដ៏ឆាប់រហ័សរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត បន្ទាប់ពីការចាកចេញរបស់ឯកអគ្គរដ្ឋទូតមុន បានសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំនិងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ សម្តេច មានជ...
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជួយធ្វើការព្យាបាលវះកាត់កូនស្រីសិល្បករជើងចាស់អ្នកមីង អ៊ំ ផល្លា មានជំងឺរលាកខ្នែងពោះវៀនស្រួចស្រាល់យ៉ាងធ្ងន់ធ្ងរ។

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជួយធ្វើការព្យាបាលវះកាត់កូនស្រីសិល្បករជើងចាស់អ្នកមីង អ៊ំ ផល្លា មានជំងឺរលាកខ្នែងពោះវៀនស្រួចស្រាល់យ៉ាងធ្ងន់ធ្ងរ។

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ព្យាបាល ប្អូនស្រី អូន សុផាផន អាយុ២៥ឆ្នាំ មានអាការៈចុកពោះជាខ្លាំងដោយសាររលាកខ្នែងពោះវៀនយ៉ាងធ្ងន់ធ្ងរ ធ្វើការវះកាត់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ ក្រោយពីទទួលបានការវះកាត់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញរួចមក អាការៈ មានភាពធូរស្បើយច្រើន នឹងបានត្រលប់ទៅផ្ទះវិញឆាប់ៗនេះ ជាមួយទឹកចិត្តរីករាយ និងគោរពថ្លែងអំណរគុណជាអនេកកប្បកាល ជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត។ រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕...
កម្ពុជា កំពុងសហការជាមួយភាគីពាក់ព័ន្ធ បង្កើតផ្លេតហ្វមឌីជីថល សម្រាប់ចុះឈ្មោះទទួលស្គាល់អាជីវកម្មក្រៅប្រព័ន្ធ

កម្ពុជា កំពុងសហការជាមួយភាគីពាក់ព័ន្ធ បង្កើតផ្លេតហ្វមឌីជីថល សម្រាប់ចុះឈ្មោះទទួលស្គាល់អាជីវកម្មក្រៅប្រព័ន្ធ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) បានបញ្ជាក់ថា គ.ស.អ.ស.ក កំពុងសហការជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត ក្នុងការបង្កើតផ្លេតហ្វមឌីជីថលមួយ សម្រាប់ចុះឈ្មោះទទួលស្គាល់អាជីវកម្មក្រៅប្រព័ន្ធ។ នៅក្នុងកិច្ចប្រជុំស្តីពី “ការជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានស្នើឱ្យមានការគាំទ្រពី ធនាគារជាតិនៃកម្ពុជា ក្នុងការសិក្សាពីលទ្ធភាពដែលអាជីវកម្មក្រៅប្រព័ន្ធ អាចទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការ នៅពេលដែលពួកគេត្រូវបានទទួលស្គាល់ក្នុងផ្លេតហ្វមឌីជីថលនោះ។ លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះការលើកឡើងនេះ និងគាំទ្រឱ្យមានការសិក្សាលម្អិតបន្ថែមទៀតពីមន្រ្តីជំនាញ។ លោកជំទាវក៏បានបញ្ជាក់...
កម្ពុជា និងមីយ៉ាន់ម៉ា សម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះការរីកចម្រើននៃចំណងមិត្តភាពដ៏យូរអង្វែង

កម្ពុជា និងមីយ៉ាន់ម៉ា សម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះការរីកចម្រើននៃចំណងមិត្តភាពដ៏យូរអង្វែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Kyaw Soe Min ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានអបអរសាទរ​ចំពោះឯកឧត្តម Kyaw Soe Min ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា និងផ្តល់ការគាំទ្រពេញទំហឹងដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការជួយសម្រួលដល់ការបំពេញបេសកកម្មការទូតក្នុងអាណត្តិរបស់ឯកឧត្តម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះការរីកចម្រើននៃចំណងមិត្តភាពដ៏យូរអង្វែង និងបានឯកភាពគ្នាថាប្រទេសទាំងពីរគួរសហការគ្នាប្រារឰខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក...
អគ្គនាយកដ្ឋាន ក.ប.ប. សហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ (S&O) បានរៀបចំ វគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ជូន​ដល់​មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុ

អគ្គនាយកដ្ឋាន ក.ប.ប. សហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ (S&O) បានរៀបចំ វគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ជូន​ដល់​មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អគ្គនាយកដ្ឋាន ក.ប.ប. សហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ (S&O) បានរៀបចំ វគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ជូន​ដល់​មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុ (ខេត្តព្រះសីហនុ)៖ ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោក​ ប៉ែន វីរៈឧត្តម អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក​ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានសហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ (S&O) រៀបចំវគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ជូន​ដល់​មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុប្រមាណ ២០រូប។ វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ គឺជាវគ្គបណ្តុះបណ្តាលើកទី ៩ ហើយ ដែលបានបង្កើតជាយន្តការ​មួយ​ក្នុង​ការផ្តល់នូវចំណេះដឹង​បន្ថែម​ជូនដល់មន្ត្រីស៊ើបអង្កេត​ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីកំណត់​បាន​អំពីភាព​ខុសគ្នារវាងផលិតផលពិត និងផលិតផល​ក...
មន្ត្រីជំនាញសសហការដុតកម្ទេចចោលនូវ ផលិតផលសាច់បង្កកនិងគ្រឿងក្នុងជ្រូក ប្រមាណជាង ៣តោន

មន្ត្រីជំនាញសសហការដុតកម្ទេចចោលនូវ ផលិតផលសាច់បង្កកនិងគ្រឿងក្នុងជ្រូក ប្រមាណជាង ៣តោន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មន្ត្រីជំនាញសសហការដុតកម្ទេចចោលនូវ ផលិតផលសាច់បង្កកនិងគ្រឿងក្នុងជ្រូក ប្រមាណជាង ៣តោន ————————— នៅរសៀលថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៤ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ បានទទួលកិច្ចសហការជាមួយ មន្ត្រីគយតំបន់ ១ នៃអគ្គនាយកដ្នានគយ និងរដ្ឋាករកម្ពុជា ដើម្បីធ្វើការដុតកម្ទេចចោលនូវផលិតផលគ្រឿងក្នុងជ្រូក និងបំណែកសាច់មាន់បង្កកដែលជាទំនិញល្មើសនិងសេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្នលើការនាំចូលគ្រឿងក្នុង និងសាច់បង្កក។ ក្រោយការពន្យល់ណែនាំអំពីនីតិវិធីដោយមន្ត្រីជំនាញ ម្ចាស់ទំនិញបានឯកភាពឱ្យដុតកម្ទេចចោលនូវផលិតផលសាច់បង្កកនិងគ្រឿងក្នុងជ្រូកដែលនាំចូលពីប្រទេសហូឡង់ និងប្រទេសចិន រួមមានៈ - ចុងស្លាបមាន់ ទម្ងន់ ២,១៩០គីឡូក្រាម - ពោះវៀនជ្រូក ទម្ងន់ ១,០០៥គីឡូក្រាម សរុប ៣,១៩៥គីឡូក្រាម ស្ថិតនៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ៕...
សង្គម និងកម្សាន្ត
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ​គ្រប់​គ្រង​​ល្បែង​ពាណិ​ជ្ជ​​កម្ម​កម្ពុជា (គ.ល.ក.) កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០២៤ នេះ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង, សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំ​ពិភាក្សា​ស្តីពី “ការ​​​គ្រប់គ្រងល្បែងផ្សងសំណាង និងការ​គ្រប់គ្រងផលប៉ះពាល់ពីល្បែង​ស៊ីសងខុសច្បាប់​គ្រប់​​ប្រភេទ”។ កិច្ចប្រជុំគឺ ក្រោម​​អធិបតីភាព​​​របស់​ឯកឧត្តមរស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ​ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ និងជា​ប្រធាន គ.ល.ក., និងឯកឧត្តម សែន វ៉ាន់ស៊ីម អភិបាលរងនៃ​គណៈ​អភិប...
ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN)នឹងរៀបចំកជាម្ចាស់ផ្ទះនៃវេទិកា និងពានរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅដើមខែសីហាខាងមុខនេះ

ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN)នឹងរៀបចំកជាម្ចាស់ផ្ទះនៃវេទិកា និងពានរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅដើមខែសីហាខាងមុខនេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រទេសកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកា និងពានរង្វាន់សហគ្រិនអាស៊ាន ក្រោមពាណិជ្ជសញ្ញា វេទិកាសហគ្រិនកំពូល (The Pinnacle Entrepreneur Forum) ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីសហគ្រាស ដែលដឹកនាំដោយស្ត្រីរបស់ប្រទេសនៅអាស៊ាន ក៏ដូចជាទាក់ទាញការវិនិយោគជាសាកល។  ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត អេង លីគង់ ជាប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) និង បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) រួមទាំង លោកជំទាវឧកញ៉ា ស្រ៊ាត មុំសុភា ប្រធានគណៈកម្មការរៀបចំកម្មវិធី មានសេចក្ដីសោមនស្សជាក្រៃលែង ក្នុងការប្រកាសវេទិកានិងពានរង្វាន់សហគ្រិនអាស៊ានដែលជាវេទិកាកំពូលមួយ ដែលបានសន្យាថា នឹងជំរុញការអភិឌ្ឍសមត្ថភាពនិងជំរុញអាជីវកម្ម ជាពិសេសអាជីវកម្មដែលដឹកនាំដោយស្ត្រីឱ្យកាន់តែប្រសើរឡើង ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែសីហាខាងមុខនេះ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅក្...
លោក​ ប៉ែន បូណា៖ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ពលរដ្ឋខ្មែរ

លោក​ ប៉ែន បូណា៖ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ពលរដ្ឋខ្មែរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ចេញចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ បន្តពី សម្តេចតេជោ ហ៊ុន សែន គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់តក់ស្លុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាព និងក្នុងសង្គមជឿនលឿនមួយ ដូចបណ្តាប្រទេសអភិវឌ្ឍលើសកលលោកដែរ។ ហើយអ្នកដែលអាចធ្វើឱ្យក្តីសុបិននេះបានសម្រេច គឺមានតែរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែមួយគត់។ នេះគឺជាហេតុផលដែលប្រជាពលរដ្ឋខ្មែរផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំរាជរដ្ឋាភិបាលរហូតមក។ ដើម្បីសម្រេចគោ...