លោក កែវ សុខឃាង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងប្អូនប្រុសឈ្មោះ កែវ អង្កាម មន្រ្តីគយ ត្រូវបានដកបញ្ឈរជេីងទាំងពីរនាក់បងប្អូន ដោយសង្ស័យពាក់ព័ន្ធរឿងពុករលួយ?
ភ្នំពេញ: ប្រភពព័ត៌មានពីមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិង មន្រ្តីគយបានឲ្យដឹងថា ឥឡូវនេះលោក កែវ សុខឃាង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ រួមទាំងប្អូនប្រុសឈ្មោះ កែវ អង្កាម មន្រ្តីគយដែរត្រូវបានដកបញ្ឈរជេីងទាំងពីរនាក់បងប្អូន ដោយមសនការសង្ស័យ ពាក់ព័ន្ធរឿងពុករលួយ?។
ទាក់ទងនិងការដកដំណែង លោក កែវ សុខឃាង ខាងលើនេះ មជ្ឈដ្ឋាននានាកំពុងមើលថា ប្រសិនបេីដកដំណែងហេីយ គួរតែស្ថាប័ននៃអង្គភាពប្រឆាំងអំពើពុករលួយគួរ ស្រាវជ្រាវស៊េីបអង្កេតរឿងនេះចាត់វិធានការតាមច្បាប់។
សារព័ត៌មាន ដេលីខ្មែរ នៅពុំទាន់សុំការបំភ្លឺពី លោក កែវ សុខ ឃាង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ រួមទាំងប្អូនប្រុសឈ្មោះ កែវ អង្កាម មន្រ្តីគយបាននៅឡើយទេ។
ក្នុងករណីរកឃើញដូចការចោទប្រកាន់នោះ អង្គភាពប្រឆាំងអំពើ ពុករលួយគួររឹបអូសទ្រព្យសម្បត្តិថែមទៀតទេីបជាការល្អ ដេីម្បីជាការព្រមានមន...








