កុងស៊ុលកិត្តិយសសាធារណរដ្ឋស៊ីប បញ្ជាក់ពីជំហរធ្វើយ៉ាងណា ឲ្យការធ្វើវិនិយោគពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា ជាមួយបណ្ដាប្រទេសទាំង១១ទៀត មានការរីកចម្រើន
លោកបណ្ឌិត Salah Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា បានលើកឡើងថា លោកនឹងខិតខំប្រឹងប្រែងជាមួយនឹងតំណាងនៃកុងស៊ុលកិត្តិយសទាំង១០រូបទៀត ក្នុងការធ្វើយ៉ាងណាឲ្យការធ្វើវិនិយោគពាណិជ្ជកម្មអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសទាំង ១១មានការរីកចម្រើនបន្ថែមទៀតជាពិសេសលោកនឹងខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគក្នុងចំណោមប្រទេសទាំង១១នោះ មកវិនិយោគរកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត។
នេះយោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ក្រោយជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រតិភូបណ្តាកុងស៊ុលកិត្តិយសចំនួន១១ប្រទេសដឹកនាំដោយ លោកបណ្ឌិត សាឡា អ៉ីសា(Salah Essa) កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា។
លោក Salah Essa ក៏បានសរសើរដែរ ពីល...






