ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដឹកនាំប្រជុំផ្សព្វផ្សាយពីវឌ្ឍនភាពការងារ និងជំរុញប្រសិទ្ធភាពនៃការអនុវត្ត វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយវឌ្ឍនភាពការងារក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពិភាក្សា និងដោះស្រាយលើរបៀបវារៈសំខាន់ៗ ដូចជាបញ្ហាភាពមិនស៊ីគ្នានៃជំនាញ និងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ ការវាយតម្លៃ និងទទួលស្គាល់ជំនាញពីមុន (RPL) របស់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ការរៀបចំគន្លងអប់រំថ្មី ការធ្វើកំណែទម្រង...








