ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្ដីពីដំឡូងមី ២០២០-២០២៥
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានប្រចាំការនៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃ ការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.) និង ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដោយមានការចូលរួមពីសមាជិក សមាជិកាតំណាងពីអន្ដរក្រសួង ស្ថាប័ន ពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋាននិងនាយកដ្ឋានពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្មតាមខេត្តគោលដៅ ប្រធានសហព័ន្ធដំឡូងមីកម្ពុជា តំណាងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន និងភាគីពាក់ព័ន្ធ សរុបចំនួន ៧៥ នាក់។
សិក្ខាសាលាពិគ្រោះយោបល់នេះ បានរៀបចំឡើងក្នុងគោលបំ...








