លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ជប់លៀងស្វាគមន៍ ជូនដល់ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី មុនចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣
(សៀមរាប)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានជប់លៀងស្វាគមន៍ ជូនដល់ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី មុនចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ពិធីជប់លៀងនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី គណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរកីឡាទោចក្រយាន, ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប, អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានា ជុំវិញខេត្តសៀមរាប, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ, មន្ត្រីគណៈកម្មការបច្ចេកទេសជាតិ និងអន្តរជាតិ, ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងបងប្អូនអ្នកសារព...








