ចិន ដើរតួនាទី ក្នុងការនាំមកវិញ នូវស្ថិរភាព សន្តិភាព និងវិបុលភាព នៅអាហ្វហ្គានីស្ថាន
ប៉េកាំង៖ អ្នកជំនាញបានឲ្យដឹងថា ក្នុងនាមជាអ្នកការពារដ៏រឹងមាំ នៃសន្តិភាពពិភពលោក និងជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់អាហ្វហ្គានីស្ថាន ប្រទេសចិន អាចដើរតួនាទីយ៉ាងសកម្ម ក្នុងការនាំយកមកវិញនូវស្ថិរភាព សន្តិភាព និងវិបុលភាពនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។
មិនដូចសហរដ្ឋអាមេរិកទេ ចិនគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសទាំងអស់ជុំវិញពិភពលោក រួមទាំងអាហ្វហ្គានីស្ថានផងដែរ។ អ្នកជំនាញ និងអ្នកសិក្សាបានឲ្យដឹងថា វាគាំទ្រសន្តិភាព និងការកសាងឡើងវិញនៃប្រទេសអាហ្វហ្គានីស្ថាន ដោយមានចេតនាជួយប្រជាជនអាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់ និងលើសពីនេះទៀតនោះ
អ្នកជំនាញមកពីប្រទេសផ្សេងៗ រួមទាំងប៉ាគីស្ថាន ចិន និងអាហ្វហ្គានីស្ថាន បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលរៀបចំដោយវិទ្យាស្ថានអាស៊ីនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍អរិយធម៌អា...








