ក្រសួងការងារ-អង្គការអុកស្វាម ចាប់ដៃគ្នាលើកកម្ពស់ការងារសមរម្យ សេដ្ឋកិច្ចស្រ្តី និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែទូលំទូលាយ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអុកស្វាមនៅកម្ពុជា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ MoU នេះមានគោលបំណងលើកកម្ពស់ការងារសមរម្យ ពង្រឹងប្រព័ន្ធគាំពារសង្គម ពង្រីកវិសាលភាពគាំពារសង្គម និងលើកកម្ពស់សេដ្ឋកិច្ចរបស់ស្រ្តី តាមរយៈការកសាងសហគ្រិនភាព សំដៅជំរុញអន្តរកាលយុត្តិធម៌ ជាពិសេសសម្រាប់ស្ត្រី យុវជន និងក្រុមងាយរងគ្រោះ។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី ភាណ សោភ័ណ និងអង្គការ សមាគមជាដៃគូ ព្រមទាំងបានថ្លែងអំណរគុណចំពោះអង្គការអុកស្វាម (Oxfam) ដែលជួយគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងធនធានបច្ចេកទេ...








