ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក​​រដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)

លោក​​រដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក​​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ លោក​​រដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះ ADB ចំពោះកិច្ចសហប្រតិបត្តិការនិងការគាំទ្រដល់ក្រសួង ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោក​​បានជម្រាបដល់តំណាង ADB អំពីគម្រោងកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលត្រូវធ្វើយ៉ាងណាឱ្យស្របទៅនឹងគោលនយោបាយរបស់ក្រសួង គឺធានានូវសន្តិស្បៀង ប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច តាមរយៈការធ្វើផលិតកម្មដោយបច្ចេកទេសកសិកម្មទំនើប ផលិតផលមានគុណភាពល្អតាមស្ដង់ដារ និងជាពិសេសគឺត្រូវដាំដុះកសិផលស្របតម្រូវតាមទីផ្សារ ជាកសិផលដែលមានតម្លៃបន្ថែមខ្ពស់ ដោយមិនធ្វើការប្រកួតប្រជែងលើបរិមាណឡើយ។ លើស...
លោក​​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលនឹងជិតចប់ពីអាណត្តិបេសកកម្មការទូត

លោក​​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលនឹងជិតចប់ពីអាណត្តិបេសកកម្មការទូត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម កាលពី​​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី​​ ម៉ារីនេឡា ផេតកូវ៉ា (Marinela Petkova ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជម្រាបលា។ លោក​​រដ្ឋមន្រ្តី បានស្វាគមន៍ លោកស្រី ឯកអគ្គរដ្ឋទូត យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប៊ុលហ្គារីក្នុងការរក្សានិងលើកកម្ពស់តម្លៃនៃទំនាក់ទំនងប្រពៃណីដ៏ល្អនេះ និងផ្តល់កិច្ចសហប្រតិបត្តការយ៉ាងជិតស្និទ្ធ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវឯកអគ្គរដ្ឋទូត ដែលបានបំពេញភារកិច្ចនិងតួនាទីយ៉ាងសំខាន់ប្រកបដោយសមិទ្ធផលជាផ្លែផ្កាក្នុងអំឡុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ។ ក្នុងឱកាសនោះ លោក​...
សម្តេចតេជោ ហ៊ុន សែន ដាស់តឿនដល់រដ្ឋមន្ត្រីគ្រប់ក្រសួងទាំងអស់សូមអោយពិនិត្យឱ្យច្បាស់លើលិខិតឯកសារផ្សេងៗមុនចុះហត្ថលេខាទាំងអក្ខរាវិរុទ្ធនិងការដាក់ថ្ងៃខែច្បាស់លាស់

សម្តេចតេជោ ហ៊ុន សែន ដាស់តឿនដល់រដ្ឋមន្ត្រីគ្រប់ក្រសួងទាំងអស់សូមអោយពិនិត្យឱ្យច្បាស់លើលិខិតឯកសារផ្សេងៗមុនចុះហត្ថលេខាទាំងអក្ខរាវិរុទ្ធនិងការដាក់ថ្ងៃខែច្បាស់លាស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដាស់តឿនដល់រដ្ឋមន្ត្រីគ្រប់ក្រសួងទាំងអស់ សូមអោយពិនិត្យឱ្យច្បាស់លើលិខិតឯកសារផ្សេងៗ មុនចុះហត្ថលេខា ទាំងអក្ខរាវិរុទ្ធ និងការដាក់ ថ្ងៃ ខែ ច្បាស់លាស់ ពីព្រោះកន្លងមកមានក្រសួងមួយចំនួនមិនសូវបានយកចិត្តទុកដាក់ទៅលើឯកសារដែលផ្ញើមកកាន់សម្ដេច រួចក៏ចុះហត្ថលេខា ទាំងមិនបានដាក់ ថ្ងៃ ខែ ផង។ ការថ្លែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ​​​បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនាឆ្នាំ២០២៣ នេះ។​   សម្តេចតេជោបានមានប្រសាសន៍ថា មានក្រសួងចំនួន៤ ដែលធ្វើលិខិតនានាផ្ញើជូនសម្តេចមិនសូវមានកំហុស រួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងក្រសួងទំនាក់ទំនងជាមួយរដ្ឋស...
សម្តេចតេជោក៏បាន​​បន់ស្រន់ឱ្យបារមីព្រះអង្គចេកព្រះអង្គចមកុំត្រាប្រណីលើជនបំភ្លៃព័ត៌មាននិងចោទថា រាជរដ្ឋាភិបាល និងបក្សប្រជាជនជាអ្នកដុតព្រះរាជដំណាក់

សម្តេចតេជោក៏បាន​​បន់ស្រន់ឱ្យបារមីព្រះអង្គចេកព្រះអង្គចមកុំត្រាប្រណីលើជនបំភ្លៃព័ត៌មាននិងចោទថា រាជរដ្ឋាភិបាល និងបក្សប្រជាជនជាអ្នកដុតព្រះរាជដំណាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន សួមចូលរួមសម្តែងការសោកស្តាយចំពោះភ្លើងឆេះព្រះរាជដំណាក់នៅខេត្តសៀមរាប ហើយ​​សម្តេចតេជោក៏បាន​​ បន់ស្រន់ឱ្យបារមីព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថា រាជរដ្ឋាភិបាល និងបក្សប្រជាជនជាអ្នកដុតព្រះរាជដំណាក់។ ការសម្តែងការសោកស្តាយនេះធ្វើ​ឡើងនៅពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣​២នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនៅព្រឹកថ្ងៃទី១៦ខែមីនានេះ​។ សម្តេចតេជោបានច្រានចោលការចោទប្រកាន់ថា រាជរដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជា បានដុតព្រះរាជដំណាក់ ដែលនេះជាគំនិតរបស់ជនអគតិមួយចំនួនដែលវាយប្រហារមកលើរាជរដ្ឋាភិបាល។ សម្តេចតេជោបានថ្លែងថា មិនថាអស់ថវិកាប៉ុន្មាននោះទេ ត្រូវតែសង់ព្រះរាជដំណាក់ឡើងវិញ ព្រោះព្រះរាជដំណាក់ជាតំបន់ប្រវត្តិសាស្ត្រនៃការដឹកនាំចលនាតស៊ូរំដោះជាត...
សម្តេចតេជោ បន់ស្រន់ឱ្យបារមីព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថា រាជរដ្ឋាភិបាលនិងបក្សប្រជាជនជាអ្នកដុតព្រះរាជដំណាក់

អំពើឧក្រិដ្ឋកម្ម​ដោយសារការស្អប់ខ្ពើម និងប្រកាន់ពូជសាសន៍ នៅក្នុងសហរដ្ឋ​អាមេរិក​ បាន​កើនឡើង​ខ្ពស់​ជាងបណ្តាឆ្នាំកន្លងមក

អំពើឧក្រិដ្ឋកម្ម​ដោយសារការស្អប់ខ្ពើម និងប្រកាន់ពូជសាសន៍ នៅក្នុងសហរដ្ឋ​អាមេរិក​ បាន​កើនឡើង​ខ្ពស់​ជាងបណ្តាឆ្នាំកន្លងមក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យ ឆ្នាំ២០២១ ដែលត្រូវបានវិភាគដោយការិយាល័យស៊ើបអង្កេតសហ ព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក ហើយបានចេញផ្សាយ នៅដើមសប្តាហ៍នេះ បានឲ្យដឹងថា អំពើឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើម នៅក្នុងសហ រដ្ឋអាមេរិក បានបន្តកើនឡើងយ៉ាងខ្លាំង ហើយឥឡូវនេះបានឈានដល់កម្រិតខ្ពស់ជាងបណ្តាឆ្នាំកន្លងមក។ សរុបអំពើឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើម ប្រកាន់ពូជសាសន៍មានចំនួន៩ ០៦៥ករណី ត្រូវបានកត់ត្រាក្នុងឆ្នាំ២០២១ ធៀបនឹង៨ ១២០ករណី កើតឡើងនៅក្នុងឆ្នាំ២០២០ ពោលគឺកើនឡើង១២ ភាគរយ។ ចំណែកទិន្នន័យបឋម បានបង្ហាញថា មានការធ្លាក់ចុះនៃឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើម ប្រកាន់ពូជសាសន៍ បានកើតឡើងច្រើនតែនៅតាមបណ្តាទីក្រុង ដែលមានប្រជាជនរស់នៅច្រើនបំផុត ដូចបុរីញូវយ៉ក និងទីក្រុងឡូសអេនជឺលេស។ លោក ប្រាយអិន ឡេវីន (Brian Levin) នាយកមជ្ឈមណ្ឌលសិក្សាអំពីភាពស្អប់ខ្ពើម និងជ្រុលនិយម នៅសកលវិទ្យាល័យ កាលីហ្វ័រញ៉ា បានប្រាប់សារព័ត៌មាន បាននិយាយថា «យើងកំព...
ក្រសួងពាណិជ្ជកម្មកម្ពុជានឹងកៀរគរក្រុមហ៊ុន សហគ្រាស និងពាណិជ្ជករចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ នៅទីក្រុងណាននីង

ក្រសួងពាណិជ្ជកម្មកម្ពុជានឹងកៀរគរក្រុមហ៊ុន សហគ្រាស និងពាណិជ្ជករចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ នៅទីក្រុងណាននីង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖  ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយគណៈកម្មការពិព័រណ៍ចិន-អាស៊ាន នៃទីក្រុងណាននីង នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានរៀបចំវេទិកាផ្សព្វផ្សាយពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ។ មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក​​ ឈួន ដារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកស្រី​បណ្ឌិត វៃ ចាវហ៊ុយ (Wei Zhaohui) អគ្គលេខាធិការនៃគណៈកម្មការពិព័រណ៍ចិន-អាស៊ាន និងលោក អ៊ូ គួកឈាន (Mr. WU Guoquan) ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ចកម្ម អមស្ថានទូតចិន ប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឧកញ៉ា លោក លោកស្រីតំណាងក្រុមហ៊ុន សហគ្រាសកម្ពុជា និងពាណិជ្ជករ និងអាជីវករប្រមាណ ១០០ នាក់។ ក្នុងពិធីផ្សព្វផ្សាយនេះ លោក​​ ឈួន ដារ៉ា បានរម្លឹកពីការចូលរួមពិព័រណ៍របស់ភាគីកម្ពុជា ដោយ ក្រស...
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងសន្និបាត​បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងសន្និបាត​បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖​ សន្តិបណ្ឌិត សុខ​ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពី​​ព្រឹកថ្ងៃអង្គារ ទី១៤​ ខែមិនា ឆ្នាំ២០២៣បានអញ្ជើញជាអធិបតី ក្នុងសន្និបាត​បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅសាលប្រជុំភោជនីយដ្ឋានទន្លេបាក់២។ ចូលរួមក្នុងអង្គសន្និបាតមាន  អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក អគ្គនាយរងអន្តោប្រវេសន៍ អគ្គនាយករងអត្តសញ្ញាណកម្ម អនុប្រធាននាយកដ្ឋាន ស្នងការរងផែនអន្តោប្រវេសន៍​រាជ-ធានីខេត្ត និងនាយការិយាល័យ សរុបចំនួន២១៦រូប។ មានមតិក្នុងអង្គសន្និបាតសន្តិបណ្ឌិត បានកោតសរសើរចំពោះការសម្រេចបានលទ្ធផលការងារល្អប្រសើររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាឆ្នាំ២០​២២កន្លងទៅជាពិសេសការគ្រប់គ្រងឯកសារទិន្នន័យជនបរទេសអន្តោប្រវេសន្ត។ សន្តិបណ្ឌិត រដ្ឋលេខាធិការ​​...
លោក​​បណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតប សម រង្ស៊ី ដែលតាំងខ្លួនជាអ្នកនយោបាយចាស់វស្សា ខាងក្រោម​នេះជាវីដេអូ របស់​លោក​បណ្ឌិត ហ៊ុន ម៉ាណែត សូម​ទស្សនា!

លោក​​បណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតប សម រង្ស៊ី ដែលតាំងខ្លួនជាអ្នកនយោបាយចាស់វស្សា ខាងក្រោម​នេះជាវីដេអូ របស់​លោក​បណ្ឌិត ហ៊ុន ម៉ាណែត សូម​ទស្សនា!

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ស្ដាប់ ហ៊ុន ម៉ាណែត ឆ្លើយតប សម រង្ស៊ី ដែលតាំងខ្លួនជាអ្នកនយោបាយចាស់វស្សា ខាងក្រោម​នេះជាវីដេអូ របស់​លោក​បណ្ឌិត ហ៊ុន ម៉ាណែត សូម​ទស្សនា!   https://youtu.be/y09GvHprINU
អ្នករកស៊ីដឹកទំនិញពីវៀតណាមនិងមន្ត្រីប៉ូលិស មិនសប្បាយចិត្តនឹងលោកវរសេនីយឯក ជ្រិន ឆាយ សិន

អ្នករកស៊ីដឹកទំនិញពីវៀតណាមនិងមន្ត្រីប៉ូលិស មិនសប្បាយចិត្តនឹងលោកវរសេនីយឯក ជ្រិន ឆាយ សិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញៈ អ្នករកស៊ីដឹកទំនិញពីវៀតណាម ឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិ និងមន្ត្រីប៉ូលិសនៅទីនោះ មិនសប្បាយចិត្តនឹងលោកវរសេនីយឯក ជ្រិន ឆាយ សិន ដែលមានសិទ្ធិអំណាចខ្លាំងប្រចាំតំបន់ គឺប្រមូលលុយពីលើគយ រាល់រថយន្តដឹកទំនិញពីវៀតណាម មកកម្ពុជាដាច់ខាតត្រូវតែឆ្លងកាត់លោកជាមុនសិន។ លោកវរសេនីយឯក ជ្រិន ឆាយ ដែលមានតួនាទីជា អនុប្រធានប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ឃុំភ្នំដិន ស្រុកគិរីវង់ ខែត្រតាកែវ គឺជា កូនប្រសារ អតីតចៅហ្វាយ ស្រុកគិរីវង់ គឺលោក តឹក តុងលីម ដែលសព្វថ្ងៃជា ប្រធានក្រុមប្រឹក្សាស្រុកផងដែរ។ ក្រុមអាជីវករដឹកទំនិញឆ្លងកាត់ទីនោះបាននិយាយថា ក្នុងមួយថ្ងៃៗលោកអាចសល់លុយយ៉ាងតិច៥០​០០ដុល្លាររហូតធ្វើឱ្យគ្រួសារគេហ៊ានទិញវីឡាទោលនៅ បុរីប៉េងហួតផ្លូវ៥០ម៉ែត្រដែលមានតម្លៃជាងមួយលានដុល្លារ។ មន្រ្តីប៉ុលិសមួយចំនួនបានបញ្ជាក់ក្នុងលក្ខ័ណ្ឌមិនបញ្ចេញឈ្មោះ ដោយលើកឡើងថា លោកវរសេនីយឯក ជ្រិន ឆាយ ជាកូនចិនផ្សារទន្លាប់ ...