មន្ទីរបច្ចកោណ៖ រុស្ស៊ីបានបន្ថែមកម្លាំងយោធារបស់ខ្លួន ដើម្បីធ្វើសង្រ្គាមនៅតំបន់ដូនបាស់ភាគខាងកើតអ៊ុយក្រែន
អន្តរជាតិ៖ អ្នកនំាពាក្យមន្ទីរបច្ចកោណ លោក ចន ឃឺប៊ី បាននិយាយថា រុស្ស៊ីបានបន្ថែមកម្លាំងយោធារបស់ខ្លួន រួមទាំងកាំភ្លើងធំ និងកម្លាំងប្រយុទ្ធថ្មើរជើង ហើយនិងសមត្ថភាពផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីធ្វើសង្រ្គាមនៅតំបន់ដូនបាស់ ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសឲ្យដឹងកាលពីថ្ងៃចន្ទថា រុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំ ដើម្បីគ្រប់គ្រងតំបន់ភាគខាងកើតអ៊ុយក្រែនមួយនេះ ។
លោក ឃឺប៊ី និយាយថា ពួកយើងបានមើលឃើញរុស្ស៊ី បន្តបញ្ជូនកម្លាំង ដែលនឹងជួយពួកគេប្រយុទ្ធរុលទៅមុខ នៅតំបន់ដូនបាស់ ដែលកម្លាំងបន្ថែមនោះ រួមមានទាំងកាំភ្លើងធំ និងឧទ្ធម្ភាគចក្រជាដើម ។
គួរឲ្យដឹងថា តំបន់ដូនបាស់ គឺជាដែនដីឧស្សាហកម្មនិយាយភាសារុស្ស៊ី ស្ថិតនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន និងជាកន្លែងដែលក្រុមផ្តាច់ខ្លួនគាំទ្រដោយទីក្រុងម៉ូស្គូ ធ្វើសង្រ្គាមជាមួយកងកម្លាំងអ៊ុយក្រែន អស់រយៈពេល ៨ឆ្នាំមកហើយ ហើយនិងបានប...








