ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៣២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,០៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៧,០៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកំពត
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះបានអញ្ជើញជាអធិ បតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃ គណៈអភិបាលខេត្តកំពត។
ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំង លោក ម៉ៅ ធនិន ជាអភិបាលនៃគណៈអភិបាលខេត្តកំពត ជំនួសឯកឧត្តម ជាវ តាយ ដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាល នៃគណអភិបាលខេត្តពោធិ៍សាត់។
លោក ជាវ តាយ បានឡើងថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម គណៈធិបតី ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តកំពត និងសមិទ្ធផលការងារបំរើជាតិ និងប្រជាជន ដែលរដ្ឋបាលខេត្តសម្ដេចបានក្នុងពេលដែលលោកបំពេញតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពត។
ជាមួយគ្នានេះលោក ម៉ៅ ធនិន បានថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែ...
សម្តេចពិជ័យសេនា ទៀ បាញ់ បានជួបពិភាក្សាជាមួយ លោក DATO’ SERI HISHAMMUDDIN TUN HUSSEIN ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៣ខែតុលានេះ បានជួបពិភាក្សាជាមួយឯកឧត្តម DATO’ SERI HISHAMMUDDIN TUN HUSSE IN ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី តាមរយៈប្រព័ន្ធវីដេអូ “Video Conference”។
នៅក្នុងកិច្ចពិភាក្សានេះ សម្តេចពិជ័យសេនា បានវាយតម្លៃរួមគ្នាពីវិស័យសន្តិសុខការពារជាតិនាពេលបច្ចុប្បន្ន នៅមានបញ្ហាប្រ ឈមជាច្រើនទៀត និងបានចែករំលែកពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ស្ថានភាពជំងឺកូវីដ-១៩នៅប្រទេសទាំងពីរ។
កម្ពុជា-ម៉ាឡេស៊ី និងបានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា គាំទ្រគ្នាទៅវិញទៅមកក្នុងការឈានឆ្ពោះទៅរកការ បើកសង្គម សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី។
ជាមួយគ្នានេះ សម្តេចពិជ័យសេនា និងលោក Hussein បានចែករំលែកទស្សនៈ និងសម្តែងការគាំទ្រជួយគ្នាទៅវិញទៅមកលើការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជ...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ១៥ នាក់, រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៧២ នាក់, ជាសះស្បើយ ៤៩៤ នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៧២ នាក់, អ្នកជាសះស្បើយចំនួន ៤៩៤ នាក់ និងអ្នកស្លាប់ថ្មីចំនួន ១៥ នាក់ ។
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មាន ៩៩,២៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៩៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៦,៤៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...
សម្ដេចតេជោ ហ៊ុន សែននិងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ចេញសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១
សារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។
អាល់កុលក្លែងក្លាយ (មេតាណុល) ៨០ លីត្រ និងឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ១៧ កំប៉ុង ត្រូវបានដកហូត
មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តតាកែវបានដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៨០ លីត្រ និងឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ចំនួន ១៧ កំប៉ុង ខណៈពេលចុះប្រតិបត្តិការត្រួតពិនិត្យទំនិញនៅលើទីផ្សារក្នុងក្រុងដូនកែវ ខេត្តតាកែវនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
ចំពោះវត្ថុតាងត្រូវបានដកហូត និងកម្ទេចចោលភ្លាមៗ រីឯម្ចាស់ទំនិញត្រូវបានពិន័យទៅតាមនីតិវិធីនៃច្បាប់។...
មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាលរកឃើញស្ថានីយដេប៉ូប្រេងឥន្ធនៈ ៤ ទីតាំងមិនមានភាពអនុលោម
មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាលនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១បានរកឃើញស្ថានីយដេប៉ូប្រេងឥន្ធនៈ ៤ កន្លែងមិនមានភាពអនុលោម ក្នុងចំណោម ១០ ស្ថានីយ ដេប៉ូដែលបានត្រួតពិនិត្យក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
ចំពោះម្ចាស់ស្ថានីយ/ដេប៉ូដែលធ្វេីអាជីវកម្មមិនសុចរិតទាំងនោះត្រូវបានមន្ត្រីស៊េីបអង្កេតធ្វេីការពិន័យស្របតាមនីតិវិធីនៃច្បាប់ រួមទាំងតម្រូវឱ្យម្ចាស់អាជីវកម្មធ្វេីការកែតម្រូវឱ្យបានត្រឹមត្រូវផងដែរ។...

