ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក បៃដិន អបអរការប្រយុទ្ធរបស់អាមេរិកប្រឆាំងជម្ងឺកូវីដ១៩ ដោយព្រមានថា វាមិនទាន់ចប់ទេ

លោក បៃដិន អបអរការប្រយុទ្ធរបស់អាមេរិកប្រឆាំងជម្ងឺកូវីដ១៩ ដោយព្រមានថា វាមិនទាន់ចប់ទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រារព្ធធ្វើព្រឹត្តិការណ៍ទី៤កក្កដា នៅសេតវិមាន ដើម្បីជាការអបអរសាទរ ចំពោះសមិទ្ធផលជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូរ៉ូណា ទន្ទឹមនឹងការរំឭកដល់ជីវិតដែលបាន បាត់បង់ដោយសារជម្ងឺដ៏សាហាវនេះ។ បុគ្គលិកសំខាន់ៗ និងគ្រសារយោធាប្រមាណ ១.០០០នាក់ ត្រូវបានទទួលដោយលោកប្រធានាធិបតី និងស្ត្រីទីមួយអាមេរិក លោកស្រី Jill Biden នៅទីលានខាងត្បូងនៃសេតវិមាន កាលពីថ្ងៃអាទិត្យ សម្រាប់ការអាំងសាច់ ដើម្បីអបអរថ្ងៃសម្រាកចុងសប្ដាហ៍។ តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីអាមេរិករូបនេះ បានមានប្រសាសន៍ប្រាប់អ្នកចូលរួមទាំងនោះថា ស្របពេលដែលពួកគេធ្វើការអបអរសាទរ ចំពោះភាពឯករាជ្យជាតិពីអង់គ្លេស ដែលទទួលបានកាលពីជាង ២សតវត្សកន្លងទៅនោះ ពួកគេក៏កំពុងតែអបអរសាទរ ចំពោះភាពឯករាជ្យនៅជិតពួកគេ ពីការរាតត្បាតជម្ងឺផងដែរ។ លោក ចូ បៃដិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “កាលពី២៤៥ឆ្នាំមុន យើងបានប្រកាសភាព...
ខេត្តព្រះសីហនុ និងភូមិសាស្ត្រមួយផ្នែកនៃស្រុកព្រៃនប់ និងការដាក់ចេញវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ និងភូមិសាស្ត្រមួយផ្នែកនៃស្រុកព្រៃនប់ និងការដាក់ចេញវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេចក្តីសម្រេច ស្តីពីការបញ្ចប់ ជា “តំបន់លឿង” ចំពោះភូមិសាស្ត្រមួយផ្នែក នៃក្រុងព្រះសីហនុ និងភូមិសាស្ត្រមួយផ្នែក នៃស្រុកព្រៃនប់ និងការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោក សយ សុភាព អ្នកកាសែតកម្ពុជា​​ជាប់​​ជាសហប្រធាន​​សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA)អាណត្តិ៥ឆ្នាំ

លោក សយ សុភាព អ្នកកាសែតកម្ពុជា​​ជាប់​​ជាសហប្រធាន​​សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA)អាណត្តិ៥ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សសកច សម្រេចបោះឆ្នោតជាឯកច្ឆ័ន្ទ ជ្រើសរើសតាំង លោក សយ សុភាព អ្នកកាសែតកំពុងតែឥទ្ធិពលនៅកម្ពុជា​​ និងជាអគ្គនាយក​មជ្ឈមណ្ឌលសារព័ត៌មាន ​ដើមអម្ពិល បាន​​ជាប់​​ជាសហប្រធាន​​សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA)អាណត្តិ៥ឆ្នាំនិង លោក លីវ ស៊ាវគ័ង ជាសហប្រធានភាគីចិន អណត្តិ៥ឆ្នាំ។ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA) នាព្រឹកថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំការសម្រួលបទបញ្ជាផ្ទៃក្នុង របស់​សសកច។ អង្គប្រជុំ ដែលមានសមាជិកគណៈកម្មាធិការនាយក៥រូប (អវត្តមានភាគីកម្ពុជា២រូប និងភាគីចិន២រូប) បានបោះឆ្នោតជាឯកច្ឆ័ន្ទ កែប្រែលក្ខន្តិកៈ។ បន្ទាប់ពីការប្រែរួច សមាជិកគណៈកម្មាធិការនាយក បានបោះឆ្នោត ជ្រើសរើសតាំងលោក សយ សុភាព ជា សហប្រធានភាគីកម្ពុជា និងលោក លីវ ស៊ាវគ័ង ជាសហប្រធានភាគីចិន មានអណត្តិរយៈពេល៥ឆ្នាំដូចគ្នា ចាប់ពីពេលនេះតទៅ។ លោក សយ សុភាព ក្នុងនាមសហប្រធានភាគីកម្ពុជា ដែលទើបជាប់ឆ្នោតថ្មី បានថ្លែងអំណរគុ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 896 នាក់ទៀត ជាសះស្បើយ 646 នាក់ និងស្លាប់ 28 នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 896 នាក់ទៀត ជាសះស្បើយ 646 នាក់ និងស្លាប់ 28 នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 896 នាក់ទៀត ជាសះស្បើយ 646 នាក់ និងស្លាប់ 28 នាក់ ករណីឆ្លងសហគមន៍ 686 នាក់ អ្នកដំណើរពីបរទេស 210 នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ អ្នកឆ្លងសរុប= 55,187 នាក់ អ្នកជាសះស្បើយ= 47,386 នាក់ អ្នកស្លាប់= 748 នាក់។​
អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង សូមអរភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋក្នុងការរៀបចំទីកន្លែងមានការយឺតយ៉ាវ

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង សូមអរភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋក្នុងការរៀបចំទីកន្លែងមានការយឺតយ៉ាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានថ្លែងថា លោកស្រី​​សូមអរភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋក្នុងការរៀបចំទីកន្លែងមានការយឺតយ៉ាវ។ លោកស្រីអភិបាលខេត្តមានប្រសាសន៍ថា«ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាក្នុងនាមរូបនាងខ្ញុំផ្ទាល់ សូមអរភ័យទោសចំពោះបងប្អូនប្រជាពល​រដ្ឋក្នុងការរៀបចំទីកន្លែងមានការយឺតយ៉ាវ ក៏ដូចជាការខ្វះខាតនូវសម្ភារមួយចំនួន ជាពិសេសអរគុណបងប្អូនដែលបានចូលរួមធ្វើសំណាក ដើម្បីកាត់បន្ថយការរីករាលដានបន្តដល់សហគមន៍!»។ អភិបាលខេត្តកោះកុង បញ្ជាក់ថា «ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ លោកគ្រូ អ្នកគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ខេត្ត ក្រុង ស្រុក ទាំងអស់ ដែលខិតខំអស់ពីកម្លាំងកាយចិត្ត យកចិត្តទុកដាក់ ទោះមានការខ្វះខាត ការនឿយហត់យ៉ាងណាក្តីក៏យើងនៅតែបន្តតស៊ូក្នុងស្ថានភាពដ៏លំបាកនេះជាមួយគ្នាដើម្បីខេត្តកោះកុងរបស់យើង!»។ លើសពីនេះ ប្រសិនបងប្អូនមានរោគសញ្ញាសង្ស័យ ផ្ដាសាយ ក...
មេបក្សយុវជនកម្ពុជារ៉ៃថវិកាបានចំនួន1ម៉ឺន4ពាន់ 286$ជួយដល់ក្មេងៗកំព្រារស់នៅមណ្ឌលមែកឈើ

មេបក្សយុវជនកម្ពុជារ៉ៃថវិកាបានចំនួន1ម៉ឺន4ពាន់ 286$ជួយដល់ក្មេងៗកំព្រារស់នៅមណ្ឌលមែកឈើ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ពេជ្រ ស្រស់ មេបក្សយុវជនកម្ពុជា ក្រោយពីសហការីលោក គឺ លោក ផន ផល្លា កំពុងតែជំងឺនោះ បានធ្វើ​ចលនារៃអង្គាសថវិកាបាន​ដែលមកដល់​ថ្ងៃនេះបាន​​ចំនួន1ម៉ឺន4ពាន់ 286$ ដើម្បីជួយដល់ក្មេងៗកំព្រាដែលរស់នៅមណ្ឌលមែកឈើ។​ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា លោក ផន ផល្លា សហការីលោក​​បានធូរស្រាលពីជំងឺច្រើន ដោយ​​​សូមអបអរសាទរ ! ក្មួយៗរស់នៅមណ្ឌលមែកឈើ ហើយ ទទឹមនឹងនេះ ខ្ញុំក៏រ៉ៃបានថវិកាជួយក្មួយៗបានចំនួន14286$ផងដែរ។ លោក បាន​បន្ថែមថា «ជំនួសមុខឲ្យក្មួយៗរស់នៅមណ្ឌលមែកឈើ ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះពុកម៉ែ បងប្អូន ដែលបានចូលរួមបរិច្ចាគថវិកាជួយដល់ក្មេងៗកំព្រាដែលរស់នៅមណ្ឌលមែកឈើដោយក្តីគោរពពីខ្ញុំ ពេជ្រ ស្រស់»។...
ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ៤៦៣.២គីឡូក្រាម ត្រូវបានដកហូតនៅ ខេត្តបន្ទាយមានជ័យ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ៤៦៣.២គីឡូក្រាម ត្រូវបានដកហូតនៅ ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បន្ទាយមានជ័យ)៖  មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១បានចុះធ្វើការត្រួតពិនិត្យផលិតផលទំនិញនៅតាមបណ្តាគេហដ្ឋាន និងឃ្លាំងស្តុកទំនិញ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតនូវផលិតផលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ៤៦៣.២គីឡូក្រាម រួមមាន៖ -នំកញ្ចប់ មានចំនួន ៣៦០០កញ្ចប់តូច ស្មើ ៧៩.២០គីឡូក្រាម -មីកញ្ចប់ មានចំនួន ៤៨០០កញ្ចប់ ស្មើ ៣៨៤គីឡូក្រាម។...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាជួបសំដែងការគួរសម និងជម្រាបលា

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាជួបសំដែងការគួរសម និងជម្រាបលា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក​ វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមពិភាក្សាការងារ និងជម្រាបលា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលត្រូវចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ លោក វ៉ូ ក្វាង មិញ (Vu Quang Minh) បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោក​​ពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មកាទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងរយៈពេល៣ឆ្នាំ៧ខែកន្លងមកនេះ លោក​​បានសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានការរឹងមាំ និងមានការរីកចម្រើន ដោយឡែកវិស័យវិនិយោគ ពាណិជ្ជកម្មក៏មានការកើនឡើងផងដែរ។ លោក​បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ផងដែរដែលបានចូលរួមចំណែកសហការជាមួយឯកឧត្តមក្នុងសកម្មការ...
មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»ចុះស្រាវជ្រាវករណីពុលស្រាដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់នៅស្រុកកំពង់ត្រាចខេត្តកំពត

មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»ចុះស្រាវជ្រាវករណីពុលស្រាដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់នៅស្រុកកំពង់ត្រាចខេត្តកំពត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តកំពត)៖បន្ទាប់ពីទទួលបានព័ត៌មានស្តីពីមានហេតុការណ៍ពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។ បន្ទាប់ពីចុះដល់ទីតាំងកើតហេតុ មន្រ្តីជំនាញបានសាកសួរ និងទទួលបានព័ត៌មានថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលរស់នៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មានអាការៈក្អួតចង្អោរ ទន់ដៃជើង រហូតស្លាប់បាត់ បង់ជីវិតចំនួន ០៩នាក់ និង១២នាក់ផ្សេងទៀត ត្រូវបាននាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដំណាក់ចង្អើរ និងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច បន្ទាប់ពីបានទទួលទានស្រាស និងស្រាថ្នាំ ដែលទិញពីកន្លែងលក់ស្រាមួយកន្លែង ដែលមានទីតាំងនៅក្នុងភូមិជាមួយគ្នា។ បន្ទាប់ពីទទួលបានព័ត៌មាននេ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ ដែលយើងបានឆ្កងកាត់នូវព្រឹត្តិការណ៍មួយចំនួនដែលអាច គ្រប់គ្រងបានជាបន្តបន្ទាប់។ ពេលនេះយើងត្រូវអនុវត្តបន្តទៀត ព្រោះអាចនឹងមានការឆ្លងរលកទី៣ បើមិនមានចំណាត់ការទាន់ពេលវេលាទេ ពីព្រោះ ពេលនេះមានការរាតត្បាតថ្មីបង្កដោយមេរោគបំប្លែងខ្លួន «ដែលតា» ហើយមិនមែនតែករណីកម្ពុជានោះទេ គឺជាករណីព្រួយបារម្ភលើពិភពលោក ។ សម្ដេចតេជោបានបង្ហាញពីការដាក់ចេញវិធានការមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ក្នុងនោះ ប្រជាពលរដ្ឋជាង ៤០ម៉ឺនគ្រួសារ ត្រូវប...