ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចពញាចក្រីហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

សម្តេចពញាចក្រីហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ បន្ទាប់ពីបានដឹកនាំសម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ដែលបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ នៅព្រឹកថ្ងៃទី៥ ខែមីនាឆ្នាំ២០២១ សម្តេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ។ ក្នុងនាមរដ្ឋសភា ខ្ញុំសូមសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យនាពេលកន្លងមក និងជាពិសេសកិច្ចខំប្រឹងប្រែងក្នុងការ កៀរគរមូលនីធិ និងជំនួយវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិ ក្នុងនោះអង្គក...
អភិបាលស្រុកកំចាយមារ៖ ឲ្យផ្អាកជាបណ្តោះអាសន្ន កម្មវិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗ

អភិបាលស្រុកកំចាយមារ៖ ឲ្យផ្អាកជាបណ្តោះអាសន្ន កម្មវិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ព្រៃវែង៖ លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នេះ បានចេញលិខិតជម្រាបជូនលោកមេឃុំទាំង៨ នៃស្រុកកំចាយមារ ស្តីពីការផ្អាកជាបណ្តោះអាសន្ន កម្មវិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗ ។ ដើម្បី ចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលឆ្លង នៃជំងឺកូវីដ១៩ ។  ...
គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ សម្រេចបានជិត៤០% នឹងក្រាលកៅស៊ូឆាប់ៗនេះ

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ សម្រេចបានជិត៤០% នឹងក្រាលកៅស៊ូឆាប់ៗនេះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់តាមរយៈ គេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ មីនានេះ ថា គម្រោងផ្លូវល្បឿនលឿន រាជធានី ភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានជំរុញយ៉ាងរលូន ហើយបច្ចុប្បន្នភាព នៃគម្រោងខាងលើនេះ សម្រេចបានជិត៤០% ហើយនឹងឈានដល់ដំណាក់កាល ក្រាលកៅស៊ូ ក្នុងពេលឆាប់ៗនេះ ។ ផ្លូវល្បឿនលឿន ដែលតភ្ជាប់រវាងតំបន់ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋាន សាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែ​នជ័យ រាជធានីភ្នំពេញដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដីរាជធានីភ្នំពេញប្រវែងជាង ៨គីឡូ​ម៉ែត្រ ខេត្តកណ្តាលប្រវែងជាង ៩គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ជាង៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែងជិត២គីឡូ​ម៉ែត្រ និងខេ...
លោក ផាន អូន អគ្គនាយក (ក.ប.ប) ចុះពិនិត្យអគារ និងមន្ទីរពិសោធន៍ខ្នាតតូចនៃសាខាក.ប.ប. ខេត្តត្បូងឃ្មុំ

លោក ផាន អូន អគ្គនាយក (ក.ប.ប) ចុះពិនិត្យអគារ និងមន្ទីរពិសោធន៍ខ្នាតតូចនៃសាខាក.ប.ប. ខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ត្បូងឃ្មុំ៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» អមដំណើរដោយ លោក ប៊ុន សុភក្តិរិទ្ធ អគ្គនាយករង និងសហការី ចុះពិនិត្យអគារ និងមន្ទីរពិសោធន៍ខ្នាតតូចនៃសាខាក.ប.ប. ខេត្តត្បូងឃ្មុំ នៅព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។ លោកអគ្គនាយក និងសហការី បានបន្តចុះត្រួតពិនិត្យទីតាំងដី និងវាយតម្លៃអំពីស្ថានភាព និងលទ្ធភាពជាក់ស្តែង ដើម្បីដំណើរការសាងសង់អគារថ្មី្មរបស់សាខា ក.ប.ប. ខេត្តក្រចេះ នាពេលខាងមុខ៕...
ក្រសួងសាធារណការ  និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ

ក្រសួងសាធារណការ  និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី។ ពិធីនេះធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីលោកស្រី Indranee Rajah រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ជាតិ សិង្ហបុរី លោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក Seth Tan នាយកប្រតិបត្តិក្រុមហ៊ុន Infrastructure Asia លោកបណ្ឌិតRobert Yap ប្រធានប្រតិបត្តិក្រុមហ៊ុនYCH Group PTE LTD និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុ...
រដ្ឋសភា ប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ជំងឺកូវីដ១៩

រដ្ឋសភា ប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ជំងឺកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ និងបើកសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០២១ ។ របៀបវារៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នាឱកាសនេះ មានតែមួយ គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។ សេចក្តីព្រាងច្បាប់នេះ​  មាន ៦ជំពូក និង១៨មាត្រា បាន​កំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ទប់ស្កាត់ជំងឺកូវីដ-១៩ គឺស្របពេលដែលកម្ពុជា កំពុងប្រឈមការឆ្លងរាលដាលក្នុងទ...
សម្ដេចក្រឡាហោម ស ខេង និងភរិយា ញ៉ែម សាខន ស ខេង អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យពេទ្យកាល់ម៉ែត

សម្ដេចក្រឡាហោម ស ខេង និងភរិយា ញ៉ែម សាខន ស ខេង អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យពេទ្យកាល់ម៉ែត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យពេទ្យកាល់ម៉ែត។ ការអញ្ជើញចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា របស់សម្ដេចក្រឡា ហោម និងលោកជំទាវ បានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានការអញ្ជើញចូលរួមចាក់ពីសំណាក់ឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាតិសំខាន់ៗជាច្រើនរូបទៀត។ វ៉ាក់សាំងអាស្ត្រាហ្សេនីកា គឺជាវ៉ាក់សាំងជំនួយផ្ដល់ដោយមជ្ឈ មណ្ឌល COVAX ដែលបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស។ វ៉ាក់សាំងនេះជាប្រភេទវ៉ាក់សាំងទី២ បន្ទាប់ពីវ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម ជាជំនួយផ្ដល់ដោយសាធារណរដ្ឋប្រជាមានិតចិនចំនួន៦០ម៉ឺនដូស៕...
រដ្ឋបាលខេត្តព្រះសីហនុ៖ ផ្អាកការធ្វើដំណើរ ចេញចូលខេត្តព្រះសីហនុមួយរយះ ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺកូវី១៩ ទៅដល់សហគមន៍

រដ្ឋបាលខេត្តព្រះសីហនុ៖ ផ្អាកការធ្វើដំណើរ ចេញចូលខេត្តព្រះសីហនុមួយរយះ ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺកូវី១៩ ទៅដល់សហគមន៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រដ្ឋបាលខេត្តព្រះសីហនុ  ផ្អាកការធ្វើដំណើរ ចេញចូលខេត្តព្រះសីហនុមួយរយះ ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺកូវី១៩ ទៅដល់សហគមន៍ ។ នេះយោងតាម សេចក្តីជូនដំណឹង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាប ថា÷ ក្នងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការប្រកបអាជីវកម្មនៅខេត្តព្រះសីហនុមួយចំនួនផងដែរ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមជម្រាបដល់ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរអ្នកបើកបររថយន្តឈ្នួល អ្នកបើករថយន្តតាក់ស៊ី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តតាមការណែនាំដូចខាងក្រោម។  ...
អភិបាលខេត្តកំពត៖ ការគ្រប់គ្រងដីរដ្ឋ​ គឺដេីម្បីទុកសម្រាប់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន

អភិបាលខេត្តកំពត៖ ការគ្រប់គ្រងដីរដ្ឋ​ គឺដេីម្បីទុកសម្រាប់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពត៖ លោក​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ និងជាប្រធាន គណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ នៅថ្ងៃទី០៤​ ខែមីនា​ ឆ្នាំ២០២១ បានដឹក នាំកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ ដេីម្បីត្រួតពិនិត្យដីសម្បទានសង្គមកិច្ចនៅក្នុងភូមិសាស្រ្តខេត្តកំពត​ ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ​ លោក​ ជាវ​ តាយ​ បានស្នេីដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្ត​ ត្រូវត្រួតពិនិត្យមេីលលទ្ធភាពពាក់ព័ន្ធការគ្រប់គ្រងដីរដ្ឋ​ ដេីម្បីទុកសម្រាប់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន​។ លោក​អភិបាល​ខេត្ត​ បានសំណូមពរដល់គណ:កម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តទាំងអស់​ ត្រូវរួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ​ ដេីម្បីឲ្យការងារនេះទទួលបានលទ្ធផលល្អនៅពេលខាងមុខ៕...

លោកបណ្ឌិត​ អុិត ​សំហេង ​បាន​អញ្ជើញ​ទទួល​ចាក់​វ៉ាក់​សាំង​ ប្រឆាំង​ជំងឺ​កូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ ភ្នំពេញ៖ លោកបណ្ឌិត​ អុិត ​សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បាន​អញ្ជើញ​ ទទួល​ចាក់​វ៉ាក់​សាំង​ ប្រឆាំង​ជំងឺ​កូវីដ១៩​​ AstraZeneca“COVISHIELD នៅមន្ទីរពេទ្យកាល់ម៉ែត្រ ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១។ ស្មគ្រ័ចិត្ត​ទទួល​ចាក់​វ៉ាក់​សាំង​ប្រឆាំង​ ជំងឺ​កូវីដ​១៩​ ដេីម្បី​ សុខ​ភាព​ ផ្ទាល់ខ្លួន ​គ្រួសារ​ ​សហគមន៍​ និងចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩។ ​ទាំងអស់​ បន្ត​យក​ចិត្ត​ទុកដាក់​ ថែរក្សា​សុខភាព​ តាម​វិធានការ​ រក្សា​អនាម័យ​ និង​សុត្ថិភាព​ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។       ...