មន្ទីរព័ត៌មានខេត្តតាកែវ បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយប្រឆាំង «និយាយថាទេចំពោះ-ព័ត៌មានក្លែងក្លាយ-Say No to Fake News» នៅវិទ្យាល័យសុខអានព្រៃសណ្ដែក ស្រុកទ្រាំង
តាកែវ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មន្ទីរព័ត៌មានខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានធ្វើការដង្ហែរក្បួនយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេចំពោះ-ព័ត៌មានក្លែងក្លាយ-Say No to Fake News» ដោយរៀបចំធ្វើនៅ វិទ្យាល័យសុខអានព្រៃសណ្ដែក និងនៅតាមបណ្ដារ ផ្សារ មួយចំនួនក្នុងស្រុកទ្រាំង ព្រមទាំងមានការដង្ហែរក្បួនតាមដងផ្លូវផងដែរ។
លោក អៀម ថៃ ប្រធានមន្ទីរ និង លោក ពៅ សុខន អនុប្រធានមន្ទីរ ព័ត៌មានខេត្តតាកែវ បានថ្លែងឱ្យដឹង ការធ្វើយុទ្ធនាការ នេះ គឺដើម្បីអប់រំដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអាជីវករឱ្យយល់ដឹងពីព័ត៌មាន ណាពិតនិងព័ត៌មាន ណាជា ព័ត៌មានក្លែងក្លាយ ហើយយើងសង្ឃឹមថា យុទ្ធនាការនេះនឹងបន្តពង្រឹងភាពស៊ាំ របស់ប្រជាពលរដ្ឋប្រឆាំង នឹងព័ត៌មាន ក្លែងក្លាយ និងរួមចំណែកកសាងសង្គមមួយដែលពោរពេញដោយព័ត៌មានត្រឹមត្រូវ និងមានទំនួលខុសត្រូវ"។
លោក អៀម ថៃ បានបន្ថែមថា យុ...








