ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលីហ្វូតគ្រុប សូមគោរពជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាទីគោរពដ៏ខ្ពង់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលីហ្វូតគ្រុប និងបុត្រា បុត្រី ព្រមទាំងសហការី សូមគោរព ជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាទីគោរពដ៏ខ្ពង់ ខ្ពស់បំផុត ក្នុងឱកាសដ៏មហាន ក្ខត្ដឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១ ។
ឧកញ៉ាបានផ្ញើសារថា"នាងខ្ញុំ និងក្រុមគ្រួសារ សូមលំឱនកាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្ដេចតេ ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពតរៀងទៅ"។
ជាពិសេសស្ថិតក្នុងស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍ឆ្លងសហគមន៍២០ កុម្ភៈ សម្តេចតេជោគឺ ជាប្រមុខដ៏ឆ្នើម បានខិតខំបំពេញតួនាទី ប...








