ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

មន្ត្រីសាខា ក.ប.ប. ខេត្តសៀមរាប រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់និងខូចគុណភាពជាង ៨២គីឡូក្រាម នៅផ្សារស្រែណូយ  ស្រុកវ៉ារិន ខេត្តសៀមរាប

មន្ត្រីសាខា ក.ប.ប. ខេត្តសៀមរាប រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់និងខូចគុណភាពជាង ៨២គីឡូក្រាម នៅផ្សារស្រែណូយ  ស្រុកវ៉ារិន ខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តសៀមរាប សហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងពិនិត្យទំនិញជាគ្រឿងឧបភោគ បរិភោគ នៅផ្សារ០២កន្លែង (ផ្សារឃុំស្រែណូយ និងផ្សារស្រែណូយ) និងដេប៉ូចែកចាយគ្រឿងឧបភោគបរិភោគធំៗចំនួន ០៣ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ គោលបំណងសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ ហួសកាលបរិច្ឆេទប្រើប្រ...
លោកពេជ្រ ស្រស់ ៖ ជួយគ្នាសាងសង់ផ្ទះឲ្យក្រុមគ្រួសារក្មួយប្រុញ(អាប្រុញ)ដើម្បីស្នាមញញឹមជនក្រីក្រ 

លោកពេជ្រ ស្រស់ ៖ ជួយគ្នាសាងសង់ផ្ទះឲ្យក្រុមគ្រួសារក្មួយប្រុញ(អាប្រុញ)ដើម្បីស្នាមញញឹមជនក្រីក្រ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរនៅក្នុងផេកហ្វេសប៊ុករបស់លោក និងកៀងគរសប្បុរសជន ដើម្បីសាងសង់ផ្ទះឲ្យក្រុមគ្រួសារក្មួយ ប្រុញ(អាប្រុញ) ។ លោកពេជ្រ ស្រស់ បានសរសេរថា ខ្ញុំបានឲ្យក្រុមការងារខ្ញុំទាក់ទងក្មួយប្រុញហើយ ដើម្បីជួយធ្វើកូនផ្ទះជូនពួកគាត់ឲ្យបានសមរម្យជាងផ្ទះគាត់បច្ចុប្បន្ននេះ ពីព្រោះខ្ញុំមើលឃើញផ្ទះគាត់ គឺលំបាកពេកហើយ រួមទាំងឪពុកគាត់ពិការថែមទៀតផង ហើយបើមានបងប្អូនណាចង់ជួយពួកគាត់ អាចជួយធ្វើផ្ទះជូនពួកគាត់ជាមួយខ្ញុំបាន។ ម្នាក់បន្តិច គឺដើម្បីស្នាមញញឹមជនក្រីក្រ លេខABAខ្ញុំ ពេជ្រ ស្រស់070777771...
សូមជនរួមជាតិបន្ថែមការប្រុងប្រយ័ត្ននៅក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩

សូមជនរួមជាតិបន្ថែមការប្រុងប្រយ័ត្ននៅក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជាមឋមខ្ញុំនិងភរិយា សូមចូលរួមរំលែកមរណៈទុក្ខជាមួយគ្រួសារពលរដ្ឋដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពល រដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួមអនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលយើងទើបអនុវត្តថ្មីនេះៗ ឱ្យបានទាំងអស់គ្នា។ មានតែការចូលរួមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ ទើបអាចថែរក្សាសុខភាពខ្លួនឯង សុខភាពគ្រួសារ និងសង្គមជាតិរបស់យើងប...
អភិបាលខេត្តកោះកុង ៖ លោកស្រី លាង ហ៊ឹម ហៅម៉ាហ្គោល ដែលបានចាក់ដីរំលោភចូលចំណីព្រែក(ព្រៃកោងកាង) ត្រូវកាយដីចេញវិញ

អភិបាលខេត្តកោះកុង ៖ លោកស្រី លាង ហ៊ឹម ហៅម៉ាហ្គោល ដែលបានចាក់ដីរំលោភចូលចំណីព្រែក(ព្រៃកោងកាង) ត្រូវកាយដីចេញវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី១៩​ខែមីនា ឆ្នាំ២០២១ បានចេញលិខិតជម្រាបទៅលោកស្រី លាង ហ៊ឹម ហៅម៉ាហ្គោល ដែលបានចាក់អាចម៍ដីរំលោភចូលចំណីព្រែក(ព្រៃកោងកាង) ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង  ត្រូវកាយអាចម៍ដីចេញវិញ ហើយត្រូវរក្សាព្រៃកោងកាង ឲ្យដូចភាពដើម។  ...
សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ប្រោសព្រះរាជទានចំនួន៣០០០ដុល្លារ រំលែកទុក្ខចំពោះមរណភាព ភរិយា លោក ហួរ ឡាវី

សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ប្រោសព្រះរាជទានចំនួន៣០០០ដុល្លារ រំលែកទុក្ខចំពោះមរណភាព ភរិយា លោក ហួរ ឡាវី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ​​​វររាជមាតាជាតិខ្មែរ ក្នុងសេរី​ភាព​ សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យចំនួន ៣០០០ដុល្លារអាមេរិក ជូនលោក ហួរ ឡាវី ត្រូវជាស្វាមី នៃសពអ្នកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយជំងឺកូវីត១៩ COVID-19។ ក្នុងព្រះរាជសារលិខិត សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពី អ្នកស្រី ងួន សុផាន្នី ព្រះអង្គ សូមសម្តែងការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ។ មរណភាពរបស់ អ្នកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា និងម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរពស្រលាញ់នៃបុត្រ ព្រមទាំងបងប្អូន និងញាតិមិត្តទា...
មេបក្សយុវជនកម្ពុជាស្នើស្ថាប័នច្បាប់ចាត់វិធានការផ្លូវច្បាប់លើបុគ្គល ផែង វណ្ណៈ

មេបក្សយុវជនកម្ពុជាស្នើស្ថាប័នច្បាប់ចាត់វិធានការផ្លូវច្បាប់លើបុគ្គល ផែង វណ្ណៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានស្នើដល់ស្ថាប័នច្បាប់ចាត់វិធានការផ្លូវច្បាប់លើបុគ្គល ផែង វណ្ណៈដែលបានការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែ។ សំណើរចាត់វិធានការផ្លូវច្បាប់ចំពោះ បុគ្គល ផែង វណ្ណៈ នេះ ត្រូវបានលោក ពេជ្រ ស្រស់ អះអាងថា ធ្វើឡើងដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌។ ពាក់ព័ន្ធករណីនេះ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិ ច្ចការវត្តអារាម បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោស ចំពោះបុគ្គល ផែង វណ្ណៈ ដែលប្រមាថសមាជិក ថេរភាសង្ឃខេត្ត និងមន្ដ្រីរដ្ឋបាលខេត្តសៀមរាប។ លោក ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្...
កុមារកំព្រា ០៥នាក់បងប្អូនទទួលអោយអំណោយសប្បុរសធម៌ពីលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងភរិយា

កុមារកំព្រា ០៥នាក់បងប្អូនទទួលអោយអំណោយសប្បុរសធម៌ពីលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងភរិយា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ត្បូងឃ្មុំ)៖ ដោយបានទទួលព័ត៌មានដ៏កំសត់នេះហើយ ទើបឧត្តមសេនីយ៍ឯក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន និង ក្រុមការងារមនុស្សធម៌នាំយកអំណោយទៅផ្តល់ជូនក្មេងកំព្រាចំនួន ០៥នាក់ ដែលសព្វថ្ងៃក្មេងៗទាំងនោះរស់នៅជាមួយជីដូនម្នាក់មានអាយុ ៥៩ឆ្នាំ ស្ថិតក្នុងភូមិកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ គ្រួសារកំសត់មួយនេះ មានឪពុកញៀននឹងគ្រឿងញៀន ហើយសមត្ថកិច្ចបានចាប់ឃុំខ្លួន រីឯម្តាយបានស្លាប់ចោលកូនៗដោយ សារជំងឺសាច់ដុះក្នុងខួរក្បាលទាំងនៅវ័យក្មេង ហើយបានបន្សល់ទុកកូនៗអោយលោកយាយជរាមើលថែទាំ ។ ដោយសារកត្តាជីវភាព កូនប្រុសច្បងមានអាយុ ១៣ឆ្នាំបានចេញទៅស៊ីឈ្នួលគេនៅក្រុងភ្នំពេញបាន ប្រាក់ខែ៣៥ម៉ឺនរៀលប៉ុណ្ណោះដើម្បីយកមកចិញ្ចឹមជីដូន និងប្អូនៗ ។ ចំណែកប្អូនៗ តាំងពីម្តាយស្លាប់នោះ ក៏បានបោះការសិក្សា ដើរដាក់អង្គប់កណ្តុរតាមភ្លឺស្រែបានយកមកធ្វើម្ហូប និងលក់បានកំរ៉ៃខ្លះមកផ្គត់ផ្គង់ជីវភាពគ្រួសារ រីឯប្អូនស្រីបន្ទា...
សម្តេចតេជោ អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេព សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

សម្តេចតេជោ អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេព សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ នេះ បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តដំណើរអញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសូទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិ។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។ មន្ទីរពេទ្យនេះក៏...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៩មីនានេះ បានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃកម្ពុជា ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរមកដល់ពេលនេះគឺសម្រេចបានប្រមាណ៩៥%។ ដំណើរការជួសជុលកែលម្អរនេះគ្រោងនឹងធ្វើអោយបានចប់រួចរាល់នៅចុងខែមីនាឆ្នាំ ២០២១ នេះ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិសាធារណៈអោយបានល្អរួមទាំងសួនច្បារ ជាពិសេសសូមចូលរួមថែរក្សាស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋអតីតព្រះមហាក្សត្រនៃព្រះរាជាណាចកក្រកម្ពុជាយើងអោយបានស្ថិតនៅល្អគង់វង្សយូរអង្វែង។...
រដ្ឋមន្ត្រីក្រសួងព័ត៍មាន ប្រកាសលុបអាជ្ញាបណ្ណ គេហទំព័ររបស់លោកផែង វណ្ណៈ 

រដ្ឋមន្ត្រីក្រសួងព័ត៍មាន ប្រកាសលុបអាជ្ញាបណ្ណ គេហទំព័ររបស់លោកផែង វណ្ណៈ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ប្រកាសលុបអាជ្ញាបណ្ណ គេហទំព័ររបស់លោកផែង វណ្ណៈ  ដោយសារម្ចាស់អាជ្ញាបណ្ណបានជេប្រមាថព្រះសង្ឃ​ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ យោងតាមលិខិត របស់លោក ខៀវ កាញ្ញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៍មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានសម្រេចលុបប្រកាសលេខ៣៣៦ ព.ម ប្រក ចុំថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០១៨ របស់ក្រសួងព័ត៍មានដែលអនុញ្ញាតឲ្យលោក ផែង វណ្ណៈ បើដំណើរ អាជីវកម្មគេហទំព័រឈ្មោះ WWW.phengvannaknews.com ដែលម្ចាស់អាជ្ញាបណ្ណ បានជេប្រមាថចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យា ដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៍មាន។ សូមអានសេចក្តីប្រកាសដូចខាងក្រោម៖      ...