អង្ករកម្ពុជាចំនួន ៦៣ភាគរយ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងខែវិច្ឆិកា ឆ្នាំ២០២០
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រកាសឲ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០នេះ កម្ពុជាសម្រេចបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ ៦៤ ៧៤០ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៦៥លានដុល្លារសហរដ្ឋអាមេរិក។ បរិមាណនាំចេញនេះ មានការកើនឡើងចំនួនជាង១៥ភាគរយ តែចំណូលនៃការនាំចេញបានធ្លាក់ចុះ ១៣.២៦ភាគរយ ដោយសារតម្លៃលើទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាបន្តបន្ទាប់។
នៅក្នុងខែវិច្ឆិកានេះដែរ អង្កររបស់កម្ពុជា បាននាំចេញចំនួន ៦១ភាគរយ ទៅកាន់ប្រទេសចិន និង ២ភាគរយ ទៅកាន់ទីផ្សារទីក្រុងហុងកុង ដែលមានបរិមាណសរុបចំនួន ៤០ ៤៨៩តោន គិតជាទឹកប្រាក់ចំនួន ២៩លានដុល្លារសហរដ្ឋ អាមេរិក។
សម្រាប់រយៈពេល១១ខែ នៃឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជាមានការកើនឡើងជិត១៧ភាគរយ ដែលគិតជាបរិមាណសរុប មានចំនួន ៦០១ ០៤៥ តោន គិតជាទឹកប្រាក់ចំនួន ៤១៥លានដុល្លារសហរដ្ឋអាមេរិក ដែលទឹកប្រាក់នេះមានការកើនឡើងចំនួន៤៣លានដុល្លារសហរដ្ឋអាមេរិក ឬ ជិត ១២ភា...







