ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សន្តិបណ្ឌិត សុខ ផល ដឹកនាំក្រុមការងារចុះពិនិត្យនិងបន្តជួយឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយទឹកជំនន់នៃឃុំទាំង08 ក្នុងស្រុកបាណន់ខេត្តបាត់ដំបង

សន្តិបណ្ឌិត សុខ ផល ដឹកនាំក្រុមការងារចុះពិនិត្យនិងបន្តជួយឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយទឹកជំនន់នៃឃុំទាំង08 ក្នុងស្រុកបាណន់ខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក​បាណន់ ខេត្តបាត់ដំបង​​ បានដឹកនាំក្រុមការងាររួមជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យនិងបន្តជួយឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយទឹកជំនន់នៃឃុំទាំង08ក្នុងស្រុកបាណន់បានចំនួន1237គ្រួសារកាលពី​ថ្ងៃទី21/10/2020 ដោយបានរៀបចំទីតាំងផ្តល់អំណោយ06កន្លែង ក្នុងនោះនៅទីតាំងវត្តស្នឹងមានជំនួយពីសាខាកាកបាទក្រហមខេត្ត។ ទន្ទឹមនោះ សន្តិបណ្ឌិត ក៏បានណែនាំដល់ក្រុមការងារនិងមូលដ្ឋានភូមិ ឃុំ ស្រុក ត្រូវបន្តស្វែងរកគ្រួសាររងគ្រោះដែលមានតម្រូវការចាំបាច់ជាក់ស្តែងហើយយើងមិនទាន់បានដោះស្រាយ ដើម្បីជួយពួកគាត់បានទាន់ពេលវេលាថែមទៀត។ បន្ថែមទៀតនោះ ក្រុមការងារ និងថ្នាក់ដឹកនាំខេត្តក៏បានឆ្លៀតជួបកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៃស្រុកបា ណន់ចំនួន 95នាក់ ដើម្បីសួរសុខទុក្ខ​ និងឧបត្ថម្ភលើកទឹកចិត្តពិសេសបេសកកម្មជួយសង្រ្គោះប្រជាពលរដ្ឋរងផលបះពាល់ដោយទឹកជំនន់កន្លងមក។ ក្ន...
លោកវេង សាខុន ចុះពិនិត្យស្ថានភាពទឹកជំនន់នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា

លោកវេង សាខុន ចុះពិនិត្យស្ថានភាពទឹកជំនន់នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (វ ស អ ក ក) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ យោងតាមរបាយ ការណ៍របស់វិទ្យាស្ថានបានឲ្យដឹងថា ឥទ្ធិពលនៃទឹកជំនន់ទឹកភ្លៀងមកពីផ្លូវជាតិ៤ និងស្ទឹងព្រែកត្នោតបានធ្វើឲ្យវាលស្រែពិសោធន៍របស់វិទ្យាស្ថានទាំងស្រូវស្រាល និងស្រូវកណ្តាលទទួលរងនូវការជន់លិចបណ្តាលខូចខាតស្ទើរតែទាំងស្រុង និងស្រូវកណ្តាលមានការប៉ះពាល់ និងខូចខាតមួយចំនួន។ លោក បណ្ឌិត អ៊ុក មករា នាយកវិទ្យាស្ថាន ស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានបញ្ជាក់ថា ប្រសិនបើស្ថានភាពទឹកចាប់ផ្តើមស្រកចាប់ពីថ្ងៃនេះទៅ នៅសប្តាហ៍ក្រោយស្រូវកណ្តាលអាចប្រមូលផលបានខ្លះ។ ដោយឡែក ចំពោះអគាររដ្ឋបាល និងមន្ទីរពិសោធន៍ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់បានរួមសាមគ្គីគ្នាទាំងកាយនិងចិត្ត ទាំងយប់ ទាំងថ្ងៃដើម្បីយកបាវខ្សាច់មកទប់ទឹកមិនឲ្យហូរចូលក្នុងអគារ ហើ...
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម​ 

សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម​ 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖  លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយលោក ថាស៊ីឡូ ព្រីនសឺ (Tassilo Brinzer) ប្រធានថ្មីនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម​ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ លោករដ្ឋមន្ត្រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាកន្លងមក ដូចជាធ្វើបច្ចុប្បន្នភាពជូនអំពីការអនុម័តច្បាប់ថ្មីៗ ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ការពារអ្នកប្រើប្រាស់ និងការរៀបចំសេចក្ដីព្រាងច្បាប់ប្រកួតប្រជែងជាដើម។ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូនៃសភាពាណិជ្ជកម្មអឺរ៉ុប អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានបញ្ចប់ជាមួយសាធារណរដ្ឋប្រជាមានិតចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងចរចាជាមួយសាធារណរដ...
លិខិតមិត្តអ្នកអាន ៖ ២៣តុលា ឆ្នាំ១៩៩១គឺជាថ្ងៃឯកភាពគ្នាក្នុងការចុះហត្ថលេខាបញ្ចប់សង្គ្រាមរុំារ៉ៃរវាងខ្មែរនិងខ្មែរបួនភាគី

លិខិតមិត្តអ្នកអាន ៖ ២៣តុលា ឆ្នាំ១៩៩១គឺជាថ្ងៃឯកភាពគ្នាក្នុងការចុះហត្ថលេខាបញ្ចប់សង្គ្រាមរុំារ៉ៃរវាងខ្មែរនិងខ្មែរបួនភាគី

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
២៣តុលា ឆ្នាំ១៩៩១ គឺជាថ្ងៃឯកភាពគ្នាក្នុងការចុះហត្ថលេខាបញ្ចប់សង្គ្រាមរុំារ៉ៃរវាងខ្មែរនិងខ្មែរបួនភាគី ក្រោមក្រសែភ្នែកបរទេសធ្វើជាសាក្សី ។ ក្រោយព្រឹត្តិការណ៍២៣តុលារាល់ខ្លឹមសារទាំងអម្បាលមាណក្នុងកិច្ចព្រមព្រៀងនេះក៏បានក្លាយជាខ្លឹមសារច្បាប់កំពូលរបស់ជាតិគឺ« រដ្ឋធម្មនុញ្ញ »រួចទៅហើយ ។ ដូច្នេះ ២៣តុលាបច្ចុប្បន្ននេះ នៅត្រឹមតែជាទិវានៃការចងចាំព្រឹត្តិការណ៍ថ្ងៃចុះហត្ថលេខាតែប៉ុណ្ណោះ ។ រឿងដែលត្រូវផ្តោតការយកចិត្តទុកដាក់នោះគឺការតាមដានដំណើរការរបស់រាជរដ្ឋាភិបាលទៅវិញទេថា តើអនុវត្តបានត្រឹមត្រូវតាមខ្លឹមសាររដ្ឋធម្មនុញ្ញដែរឬទេ ? ។ កន្លងមកនិងបច្ចុប្បន្ន មានអ្នកខ្លះធ្វើខ្លួនឯងដូចជាតួអង្គហត្ថលេខីកិច្ចព្រមព្រៀងឬជាស្ថានិក២៣តុលា ជាងសាមុីហត្ថលេខី២៣តុលាទៅទៀត ។ តាមការពិតពួកអស់នោះត្រឹមតែជាអ្នកដឹងឮ ព្រឹត្តិការណ៍នេះតាមរយ:ការអានឯកសារតែប៉ុណ្ណោះ ។ គេនាំគ្នានិយាយតែពាក្យដដែលៗរៀងរាល់ឆ្នាំគ្មានអ្វីប្លែកទេរឿង២៣ តុលានេះ ។ ដូច្នេ...
បណ្ឌិតសភាចារ្យ សុខ ទូច ជំរុញឲ្យអ្នកសិក្សាស្រាវជ្រាវបន្ថែមទៀតអំពី«អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧»

បណ្ឌិតសភាចារ្យ សុខ ទូច ជំរុញឲ្យអ្នកសិក្សាស្រាវជ្រាវបន្ថែមទៀតអំពី«អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានការចូលរួមពីអ្នកជំនាញប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវទាកទងនឹងប្រវត្តិសាស្ត្រ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាពិភាក្សា ស្ដីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។ វេទិកាពិភាក្សានេះ ថ្លែងសុន្ទរកថាបើកដោយលោក បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការសម្របសម្រួលដោយលោក គង់ វីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ វាគ្មិនអញ្ជើញចូលរួមក្នុងវេទិកានេះ បានបកស្រាយលើប្រធានបទដូចខាងក្រោម៖ - ប្រធានបទទី១៖ «ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាមជា ចក្រពត្រាធិរាជ» ធ្វើបទបង្ហាញដោយ លោក សួ ប៉ុណ្ណារ៉ាត់ - ប្រធានបទទី២៖ «របៀបដឹកជញ្ជូនថ្មក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧៖ ករណីសិក្សានៅប្រាសាទបន្ទាយឆ្មា» ធ្វើបទបង្ហាញដោយ លោក អ៊ឹម សុខរិទ្ធី - ប្រធានបទទី៣៖ ...
លោក បណ្ឌិត អ៊ិត សំហេង ដង្ហែរកឋិនទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្តក្នុងរាជធានីភ្នំពេញ

លោក បណ្ឌិត អ៊ិត សំហេង ដង្ហែរកឋិនទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្តក្នុងរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ដង្ហែរអង្គឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានា នៅ វត្តមហាមន្រ្តី វត្តសារាវ័ន្តតេជោ វត្តទួលទំពូង និងវត្តលង្កា។ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែរកឋិនទានចូលវត្តមហាមន្ត្រី ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលក្នុងទីវត្តសម្រាប់បម្រើជាឧត្តមប្រយោជន៍ ក្នុងព្រះពុទ្ធសាសនា។ លោក រដ្ឋមន្ត្រី និងអ្នកផ្តើមបុណ្យ ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីរាជការទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានចូលបច័្ចយ ដល់អង្គកឋិនទាន និងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពី...
សិក្ខាសាលា​ស្តីពី​ការ​រៀបចំ​អាជីវកម្ម​ប្រកបដោយ​ភាព​ជោគជ័យ​

សិក្ខាសាលា​ស្តីពី​ការ​រៀបចំ​អាជីវកម្ម​ប្រកបដោយ​ភាព​ជោគជ័យ​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រចេះ ៖ ​លោក ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា និង លោក វ៉ា ថន អភិបាល នៃគណ:អភិបាលខេត្តក្រចេះ  សហការណ៍ជាមួយមន្ទីរឧស្សាហ៏កម្មខេត្តក្រចេះ បានបើកសិក្ខាសាលា​ស្តីពី​ការ​រៀបចំ​អាជីវកម្ម​ប្រកបដោយ​ភាព​ជោគជ័យ​ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០​ ដែលមានសមាជិក SMEs ចូលរួមប្រមាណជា ១០០ នាក់ ៕...
ធនាគារជាតិនៃកម្ពុជា បើកវគ្គសិក្ខាសាលាថ្នាក់តំបន់តាមប្រព័ន្ធអនឡាញស្តីពី “ការគ្រប់គ្រងហានិភ័យសន្ទនីយភាព”

ធនាគារជាតិនៃកម្ពុជា បើកវគ្គសិក្ខាសាលាថ្នាក់តំបន់តាមប្រព័ន្ធអនឡាញស្តីពី “ការគ្រប់គ្រងហានិភ័យសន្ទនីយភាព”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី បើកវគ្គសិក្ខាសាលាថ្នាក់តំបន់តាមប្រព័ន្ធអនឡាញស្តីពី “ការគ្រប់គ្រងហានិភ័យសន្ទនីយភាព” កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ វគ្គសិក្ខាសាលានេះរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា ជាមួយមជ្ឈមណ្ឌល ស៊ាសិន (SEACEN) និង ធនាគារកណ្ដាលអាមេរិក (Federal Reserve System) មានរយៈពេល ០៤ ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ និងមានសិក្ខាកាមមកពីប្រទេសជាសមាជិក SEACEN ប្រមាណ ៨០ រូប។ ប្រធានបទសំខាន់ៗនៃវគ្គសិក្ខាសាលានេះ រួមមាន ៖ ១.ទិដ្ឋភាពទូទៅ និងការគ្រប់គ្រងហានិភ័យសន្ទនីយភាព, ២.បទប្បញ្ញត្តិក្នុងការគ្រប់គ្រងហានិភ័យសន្ទនីភាព (Basel II និង Basel III), ៣.ការវិភាគហានិភ័យសន្ទនីយភាព និងផែនការយថាភាព, ៤.ការពិនិត្យ និងវិភាគលើទិន្នន័យ ដូចជា ម៉ាទ្រិក និងលំហូរសាច់ប្រាក់ ៥.បទពិសោធន៍ និងការអនុវត្តរបស់ប្រទេសក្នុងតំបន់៕ ...
សមាគមអ្នកវិនិយោគកសិពាណិជ្ជកម្ម និងធុរកិច្ចកម្ពុជា និងសមាគមវិនិយោគនៃសាធារណរដ្ឋកូរ៉េ គាំទ្រការវិនិយោគនៅកម្ពុជា

សមាគមអ្នកវិនិយោគកសិពាណិជ្ជកម្ម និងធុរកិច្ចកម្ពុជា និងសមាគមវិនិយោគនៃសាធារណរដ្ឋកូរ៉េ គាំទ្រការវិនិយោគនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវិនិយោគកសិពាណិជ្ជកម្ម និងធុរកិច្ចបានជួបពិភាក្សា ជាមួយតំណាងសហគមន៍គ្រីស្ទាន និងសមាគមវិនិយោគនៃសាធារណរដ្ឋកូរ៉េ អំពីការប្រឈមនាពេលបច្ចុប្បន្ននៃជំងឺផ្លូវដង្ហើមថ្មី កូវីដ ១៩ កាល ពីថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០ ។ កិច្ចពិភាក្សាបានលើកបញ្ហាមួយចំនួនរួមមាន៖    . ការប្រឈមនាពេលបច្ចុប្បន្ននៃជំងឺផ្លូវដង្ហើមថ្មី COVID 19 ការបង្កើតឡើង និងការប្រព្រឹត្តទៅនៃរាជរដ្ឋាភិបាលកម្ពុជាស្របតាមលទ្ធិប្រជាធិបតេយ្យធានាដោយរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ការប្រតិបត្តិសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា និងសាសនាជាតិ វិស័យអាទិភាព និងធំចម្បងនៃសេដ្ឋកិច្ចកម្ពុជា សក្តានុពលនៃវិស័យកសិកម្មនៅកម្ពុជា និងការអភិវឌ្ឍកសិកម្មតាមបែបទំនើប ការផ្សព្វផ្សាយ និងអប់រំតាមបែបសាសនា ការជំរុញការវិនិយោគលើវិស័យកសិកម្ម និងពាណិជ្ជកម្មតាមរយៈសមាគម ABIT សមាគមពាណិជ្ជកម្ម និងធុរកិច្ចជាដៃគូនៅកូរ៉េ និងបណ្...
វេទិកាកសិករថ្នាក់ជាតិ លើកទី៩ ក្រោមប្រធានបទ “កសិករខ្នាតតូចក្នុងស្ថានភាពកូវីដ១៩”

វេទិកាកសិករថ្នាក់ជាតិ លើកទី៩ ក្រោមប្រធានបទ “កសិករខ្នាតតូចក្នុងស្ថានភាពកូវីដ១៩”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ទាក់ទងនឹងប្រធានបទ “កសិករខ្នាតតូចក្នុងស្ថានភាពកូវីដ១៩” នៃវេទិកាកសិករថ្នាក់ជាតិ លើកទី៩ មានការចូលពី លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ វេទិកានេះចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពកសិផលរបស់កសិករខ្នាតតូច ឆ្លើយតបនឹងតម្រូវការទីផ្សារ ។ ទីពីរ គឺដើម្បីជំរុញការអនុវត្តគោលនយោបាយដែលពាក់ព័ន្ធ ជាពិសេសយន្តការគាំទ្រកសិករខ្នាតតូច ឆ្លើយតបផលប៉ះពាល់នៃកូវីដ១៩ ។ ទីបីគឺ ដើម្បីពង្រឹងកិច្ចសហការ និងភាពជាដៃគូរ ដើម្បីគាំទ្រកសិករខ្នាតតូច លើការវិនិយោគកសិកម្ម និងកសិធុរៈកិច្ច ក្នុងស្ថានភាព និងក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។ លោក ឡូយ សុផាត បានលើកឡើងពីការអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពជាបន្ទាន់ ឆ្លើយតបទៅនឹងស្ថានភ...