ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ទូតរុស្សីថា ៖ ក្រុមហ៊ុនរបស់រុស្សីកំពុងមានចំណាប់អារម្មណ៍ ក្នុងការដាក់ ទុនវិនិយោគ នៅកម្ពុជា

ទូតរុស្សីថា ៖ ក្រុមហ៊ុនរបស់រុស្សីកំពុងមានចំណាប់អារម្មណ៍ ក្នុងការដាក់ ទុនវិនិយោគ នៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ទូត រុស្ស៊ី ប្រចាំកម្ពុជាថា បើទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ តែកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-រុស្ស៊ី នៅតែដំណើរការទៅមុខជាពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និវប្បធម៌។ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លោកមានប្រសាសន៍ថា ទោះបីជាស្ថិតក្នុងបរិការណ៍ វិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី នៅតែដំណើរ ការទៅមុខដោយរលូន ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍វិនិយោគិន ពីរុស្ស៊ី មកដាក់ទុន វិនិយោគបន្ថែមទៀត នៅកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញកំណើនសេដ្ឋកិច្ច។ លោក Anatoly Bo...
មន្ត្រីជាន់ខ្ពស់ក្រសួងការងារស្នើសុំឱ្យអ្នកបញ្ជាទិញអន្តរជាតិបន្តទិញទំនិញពីកម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងការងារស្នើសុំឱ្យអ្នកបញ្ជាទិញអន្តរជាតិបន្តទិញទំនិញពីកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឱ្យអ្នកបញ្ជាទិញអន្តរជាតិទាំងអស់បន្តបញ្ជាទិញទំនិញពីកម្ពុជា និងចូលរួមលើកកម្ពស់ជីវភាពនិងលក្ខខណ្ឌការងាររបស់កម្មករនិយោជិតកម្ពុជា។ លោក ហេង សួរ បានស្នើឡើងយ៉ាងដូច្នេះក្នុងឱកាស លោក អញ្ជើញជាអធិបតី ក្នុង“សិក្ខាសាលាស្តីពីការអភិវឌ្ឍនផែនការរួមសម្រាប់និរន្តភាពនៃការអនុលោមតាមច្បាប់ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលធ្វើដំណើរ និងកាបូប” របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៅសណ្ឋាគារ កាំបូឌីយ៉ាណា នារសៀលថ្ងៃទី0៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន អង្គការជាតិ-អន្តរជាតិ តំណាងសហជីព តំណាងរោងចក្រ សហគ្រាស ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ព្រមទាំងក្រុមអ្នកបញ្ជាទិញអន្តរជាតិជាច្រើនរូប។ ក្នុងនាម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ លោក ហេង...
សារសម្តេចតេជោ”ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បីសុខសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ង”‘

សារសម្តេចតេជោ”ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បីសុខសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ង”‘

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គោរពជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!បន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃទី៣វិច្ឆិកា២០២០​ ម្សិលមុិញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្ញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយាក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថាអវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩នោះទេ។ ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវ ឱ្យខ្ញុំ សូម្បីតែភរិយា កូន​ និងចៅក៏មិនអាចជួបបានដែរ។ ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រនិងហ្លួងម៉ែដែលទួលព្រះ បង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត.

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត.

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត។ បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០០ រួចមក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសឱ្យប្រើតាមរយៈព្រះរាជក្រមលេខនស/រកម/១១១៩/០១៦ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ជាមួយគ្នានោះ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដើម្បីបំពេញភារកិច្ចនានាពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ស្របតាមបញ្ញត្តិនៃច្បាប់នេះ។ អគ្គនាយកដ្ឋាន ក.ប.ប. ត្រូវបានផ្តល់អាណត្តិដោយច្បាប់ឱ្យធ្វើជាសេនាធិការរបស់គណៈកម្មាធិការជាត...
លោក Joe Biden បន្តនាំមុខ លោក​ Donald Trump សំឡេងឆ្នោតគាំទ្រ ២៣៧ ទល់នឹង ២១០

លោក Joe Biden បន្តនាំមុខ លោក​ Donald Trump សំឡេងឆ្នោតគាំទ្រ ២៣៧ ទល់នឹង ២១០

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(សហរដ្ឋអាមេរិក)៖ បេក្ខជនប្រធានាធិបតី លោក Joe Biden បន្តនាំមុខលោកប្រធានាធិបតី Donald Trump លើសំឡេងឆ្នោតគាំទ្រ ២៣៧ ទល់នឹង ២១០ លទ្ធផលគិតត្រឹមម៉ោង ១២:៣៥ថ្ងៃត្រង់នៅកម្ពុជា។​ គេមិនទាន់ដឹងថា បេក្ខជនរូបណានឹងឈ្នះនៅឡើយនោះទេ ខណៈបេក្ខជនត្រូវការឈ្នះសម្លេងឆ្នោតចំនួន២៧០សម្លេង នៃអង្គបោះឆ្នោតសរុបទាំង ៥៣៨ សម្លេងនឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនេះ​៕  ...
តើប្រធានាធិបតីអាមេរិកអាណត្តិនេះជានរណា ថាតើ ត្រាំ ឬបៃដិន?

តើប្រធានាធិបតីអាមេរិកអាណត្តិនេះជានរណា ថាតើ ត្រាំ ឬបៃដិន?

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តើប្រធានាធិបតីអាមេរិកអាណត្តិនេះជានរណា ថាតើ ត្រាំ ឬបៃដិន? ដោយ ឈូក បូរ៉ា វ៉ាស៊ីនតោន៖ អ្នកបោះឆ្នោតអាមេរិក បានចាប់ផ្តើមទៅបោះឆ្នោតនៅថ្ងៃអង្គារនេះ ដើម្បីសម្រេចថាតើអ្នកណានឹងដឹកនាំប្រទេសរបស់ពួកគេ សម្រាប់រយៈពេល ៤ ឆ្នាំខាងមុខនៅក្នុងការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ និងមួយដែលអាចនឹងក្លាយជារឿងអាស្រូវបំផុតផងដែរ។ ការបោះឆ្នោតបានចាប់ផ្តើមនៅក្នុងទីក្រុងតូច Dixville Notch រដ្ឋ New Hampshire ដែលប្រជាជនតូចៗរបស់ខ្លួនជួបជុំគ្នានៅពាក់កណ្តាលអធ្រាត្រ ដើម្បីធ្វើការបោះឆ្នោតដោយលទ្ធផលច្រើនតែប្រកាសរាប់នាទីក្រោយមក។ យោងតាមរបាយការណ៍បានឲ្យដឹងដឹងថាបេក្ខជនប្រជាធិបតេយ្យ និងជាអតីតអនុប្រធានាធិបតីលោក Joe Biden បានឈ្នះការបោះឆ្នោតទាំង ៥ នៅ Dixville Notch ម៉្យាងវិញទៀតប្រធានាធិបតីលោក ដូណាល់ ត្រាំបានឈ្នះ ១៦ សំឡេងក្នុងចំណោមសន្លឹកឆ្នោតទាំង ២១ ដែលបានបោះនៅជិតទីក្រុង Millsfield រដ្ឋ New ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលហុងគ្រី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលហុងគ្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បន្ទាប់ពីបានអញ្ជើញទទួលជួបពិភាក្សាការងារជមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីរួចហើយនោះនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈរវាងកម្ពុជា និងហុងគ្រីចំនួន៣ផងដែរ។ កិច្ចព្រមព្រៀងនិងអនុស្សារណៈ ដែលនឹងត្រូវចុះហត្ថលេខានោះរួមមាន៖ ១- កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។ ២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី។ ៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី៕ ឥត...
រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសលោករដ្ឋមន្ត្រីហុងគ្រីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី និងសហការី។ ភាគីទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងហុងគ្រី ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋាភិបាលនៃភាគីទាំងពីរ។រី ទន្ទឹមនឹងការបង្កើតការិយាល័យស្ថានទូតហុងគ្នៅកម្ពុជា ភាគីទាំងពីរនឹងប្រារព្ធខួបទី៦៥ឆ្នាំ នៃការបង្ក...
លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាលើកទី១០

លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាលើកទី១០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាលើកទី១០ ដោយមានការចូលរួមពីតំណាងនៃក្រសួង ស្ថាប័ន ចំនួន ១៤ ដែលជាសមាជិកនៃ គ.ក.ប. និងលេខាធិការដ្ឋាន គ.ក.ប នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កិច្ចប្រជុំ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងល្អប្រសើរពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក នៃ គ.ក.ប. ក្នុងសកម្មភាពពង្រឹងនិងលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាក្នុងពេលកន្លងមក។ លោករដ្ឋមន្រ្តីបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាននូវលទ្ធផលសំខាន់ៗយ៉ាងច្រើនក្នុងឆ្នាំ​២០​១៩និង២០២០ រួមមាន ១-ការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនិងម៉ាកសមូហភាពទាំងនៅកម្ពុជានិងបណ្តាប្រទេសសំខាន់ៗ ២-ការចូលជាសមាជិកនៃកិច្ចព្...
 ស្ងាត់ៗ​​តារាចម្រៀង ខាន់ ជេមស៍ ចាប់ដៃរកស៊ីជាមួយ​​និងអ្នកជំនួញ​ល្បី​ៗ​នៅ​កំពង់ចាម

 ស្ងាត់ៗ​​តារាចម្រៀង ខាន់ ជេមស៍ ចាប់ដៃរកស៊ីជាមួយ​​និងអ្នកជំនួញ​ល្បី​ៗ​នៅ​កំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ងាត់ៗ​​តារាចម្រៀង ខាន់ ជេមស៍ ចាប់ដៃរកស៊ីជាមួយ​​និងអ្នកជំនួញ​ល្បី​ៗ​នៅ​កំពង់ចាម ហើយ​​​នេះ​គឺ​ជា​ជោគជ័យ​ថ្មី​មួយ​ទៀត​របស់​លោក​ បន្ទាប់​ពី​តារា​ចម្រៀង​រូប​នេះ ហក់​មក​រក​ស៊ី​លើ​​មុខ​ជំនួញ​អចលនទ្រព្យ​ដូច​ជា​ ដីឡូតិ៍​​ ផ្ទះ​ល្វែង​បន្ថែម​លើ អាជីព​ជា​អ្នក​សិល្បៈ​។ តារាចម្រៀង ខាន់ ជេមស៍ មិន​បាន​ទម្លាយ​ប្រាប់​ពី​ដើម​ទុន​ដែល​លោក​ចូល​ហ៊ុន​លើ ការ​សាង​សង់​បុរី​ខាង​លើ​នោះឡើយ ប៉ុន្តែ​តាមដឹងនោះគឺ មាន​ច្រើន​គួរសម ក្នុង​នោះ​វិនិយោគ លើ​ផ្ទះ​ល្វែង ដែល​ជា​​មួយ​ផ្នែក​នៃ​គម្រោង​ទាំង​មូល។ បុរី សម្បត្តិ ហេង គម្រោង​ទី៥ នៅ​ក្រុង​កំពង់​ចាម ដែល​មាន​ចូល​ហ៊ុន​រក​ស៊ី​ជា​មួយ​ឧកញ៉ា​​ ព្រម​ទាំង​អ្នក​ជំនួញ​ល្បី​ៗ​ក្នុង​ខេត្ត​កំពង់​ចាម កំពុង​តែ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ស្រទាប់​មហាជន។ អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ គម្រោង​ក្រោម​ទុន​រាប់​សិប​លាន​ដុល្លារ​​នេះ  ចំណែកតារា​ចម្រៀង​ល្បី​ឈ្មោះ​ លោក​ខាន់ ជេមស៍ ...