ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រុមហ៊ុនអាមេរិកប្រហែល២០០ក្រុមហ៊ុន អាចនឹងចេញពីចិនទៅឥណ្ឌា

ក្រុមហ៊ុនអាមេរិកប្រហែល២០០ក្រុមហ៊ុន អាចនឹងចេញពីចិនទៅឥណ្ឌា

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ The Economic Times បានចុះផ្សាយថា ក្រុមហ៊ុនអាមេរិកប្រហែល២០០ក្រុមហ៊ុន ដែលកំពុងបណ្តាក់ទុនរកស៊ីនៅប្រទេសចិន អាចនឹងស្វែងរកការផ្លាស់ប្តូរទីតាំងចេញពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ។ ប្រភពដដែលបានបន្តថា ប្រមុខដឹកនាំឥណ្ឌាបានប្រកាសដោយចំហរក្នុងការទទួលស្វាគមន៍ក្រុមហ៊ុន និងក្រុមវិនិយោគិនបរទេស ដែលមានចេតនាចូលទៅបណ្តាក់ទុនរកស៊ីនៅប្រទេសឥណ្ឌានៅពេលខាងមុខ ។ សូមបញ្ជាក់ថា ក្រុមហ៊ុន និងក្រុមវិនិយោគិនអាមេរិក មានគម្រោងនឹងដកខ្លួនចេញពីប្រទេសចិន ដោយសារការដំឡើងពន្ធនាំចូលពីចិន ដែលធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុន ខណៈដែលអាមេរិកមិនទាន់សម្រេចដំឡើងពន្ធនាំចូលពីឥណ្ឌា ៕ ...
រដ្ឋបាល​ព្រៃឈើស្រុកឆែប​ និងអភិបាលរងស្រុក ចុះបង្ក្រាបទីតាំងស្តុកឈើលួចលាក់មួយកន្លែង

រដ្ឋបាល​ព្រៃឈើស្រុកឆែប​ និងអភិបាលរងស្រុក ចុះបង្ក្រាបទីតាំងស្តុកឈើលួចលាក់មួយកន្លែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ៖ លោក សុខ មុន្នីរិទ្ធិ អភិបាលរងស្រុក និងលោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បានចុះបង្ក្រាបទីតាំង​លួចលាក់ស្តុបឈើមួយកន្លែង និងរឹបអូសឈើមួយចំនួន ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលបពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ ។ លោក សុខ មុន្នីរិទ្ធិ អភិបាលរងស្រុកឆែប បានបញ្ជាក់ថា នៅក្នុងករណីបង្ក្រាបកន្លែងស្តុបឈើលួចលាក់នេះ មិនឃើញមានម្ចាស់ឈើចេញមុខមកបកស្រាយទទួលថាជារបស់ខ្លួននោះឡើយ។ លោកបានបន្តថា ចំពោះការបង្ក្រាបទីតាំងលួចលាក់ស្តុបឈើនេះ កម្លាំងជំនាញ​រឹបអូសរទេះកង់ឡានចំនួន០៤ គ្រឿង រួមនិងឈើអារប្រភេទ លេខ២ «ឈើទាល» ចំនួន១៦៨សន្លឹក។ ក្រោយពីបានពិនិត្យ និងធ្វើកំណត់ហេតុរួចមក សមត្ថកិច្ចបានដឹកយកមករក្សាទុក្ខ នៅថ្នាលបណ្តុះកូនឈើ នៃផ្នែករដ្ឋបាលព្រៃ​ឈើឆែប ដើម្បីរៀបចំចាត់ចែងទៅតាមនីតិវិធី។ សូមបញ្ជាក់ថា បន្ទាប់ពី​លោក ប្រាក់ សុវណ្ណ បានឡើងកាន់តំណែងជ...
ចិនគាំទ្រឲ្យដោះស្រាយបញ្ហានុយក្លេអ៊ីរ៉ង់តាមការទូត

ចិនគាំទ្រឲ្យដោះស្រាយបញ្ហានុយក្លេអ៊ីរ៉ង់តាមការទូត

ព័ត៌មានទាន់ហេតុការណ៍
  លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃចន្ទ ទី០៨ ខែកក្កដានេះថា ចិនគាំទ្រឲ្យមានការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ផ្នែកការទូត មិនមែនការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធានោះទេ ។ លោក Geng Shuang បានបន្ថែមថា ចិនបានបង្ហាញនូវការសោកស្តាយចំពោះមេដឹកនាំអ៊ីរ៉ង់ ដែលបានសម្រេចចិត្តចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមដោយបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រកាលពីឆ្នាំ២០១៥កន្លងទៅ ។ សូមបញ្ជាក់ថា សេចក្តីប្រកាសជំរុញរបស់ចិន ត្រូវបានធ្វើឡើងក្រោយពីលោក ហាសាន រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់ បានប្រកាសថា អ៊ីរ៉ង់នឹងចាប់ចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងអត្រា៥% និងមានបរិមាណលើ៣០០គីឡូក្រាបលើសពីកិច្ចព្រមព្រៀងបានកំណត់ ៕  ...
កម្ពុជា-អាមេរិកបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី

កម្ពុជា-អាមេរិកបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នៅតែមានលក្ខណៈវិជ្ជមានមិនមានសញ្ញាណថមថយឡើយ ខណៈភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច និងវិនិយោគ រាប់តាំងពីទំនិញប្រើប្រាស់ប្រចាំថ្ងៃរហូតដល់សេវាកម្មបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិច ត្រូនិក។ បើតាមកិច្ចពិភាក្សារវាង លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN)ដឹកនាំដោយលោក Alexander Feldman និងមានការចូលរួមពីលោក Michael Newbill ភារធារីនៃស្ថាន ទូតអាមេរិកប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ លោក Alexander Feldman និងតំណាងសាជីវកម្មធំៗរបស់អាមេរិក មានដូចជា ConocoPhillips, Ford, General Electric (GE), Chevron, Coca-Cola, Facebook។ លើសពីនេះមានក្រុមហ៊ុន Service, Oracle, Google, ...
៦ខែឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសមានចំនួន៣១.៣៦៦តោន

៦ខែឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសមានចំនួន៣១.៣៦៦តោន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមការងារផ្នែកស្រូវអង្ករ នៃវេទិការរាជរដ្ឋាភិបាល ផ្នែកឯកជន បានចេញរបាយការណ៍មួយស្តីពីស្ថានភាព នៃការបំពេញបែបបទ និងការនាំចេញអង្ករប្រចាំខែមិថុនា ឆ្នាំ២០១៩​ មានចំនួន៣១.៣៦៦តោន មានការកើនឡើងចំនួន៤៨តោន ស្មើរនឹង( ០,២០%)​ ធៀបនឹងបរិមាណនាំចេញ ដូចគ្នានឹងខែមិថុនា ឆ្នាំ២០១៨ មាន ចំនួន៣១.៣១៨តោន។ យោងតាមរបាយការណ៍របស់លោកបណ្ឌិត ម៉ាក់ សឿន ប្រធានលេខាធិការដ្ឋាន​ច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩​ នេះ ។ សូមអានរបាយការណ៍ទាំងស្រុងដូចខាងក្រោម៖ ...
 អភិបាលខេត្តតាកែវ ប្រកាសផ្ដល់ប្រាក់១លានរៀល ដល់សមត្ថកិច្ច ដែលចាប់បានឡានដឹកជ្រូកនាំចូលពីវៀតណាម

 អភិបាលខេត្តតាកែវ ប្រកាសផ្ដល់ប្រាក់១លានរៀល ដល់សមត្ថកិច្ច ដែលចាប់បានឡានដឹកជ្រូកនាំចូលពីវៀតណាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​តាកែវ៖​ កាលពី​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ លោក​ អ៊ូច​ ភា​ អភិបាល​ខេត្តតាកែវ​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ ប្រ​សិន​អាជ្ញាធរ​មូលដ្ឋាន​ ស្រុក​ ក្រុង​ ណា​ដែល​ចាប់​បាន​ឡាន​ដឹក​ជ្រូក​ ខុសច្បាប់​នៅ​ក្នុង​មូល​ ដ្ឋា​ន​របស់​ខ្លួន​នោះ​ នឹង​ទទួល​បាន​ថវិកា​លើកទឹកចិត្ត​ចំនួន​១​លាន​រៀល​ ពី​អភិបាលខេត្ត​ផ្ទាល់​តែ​ម្ដង​។​ លោកអភិបាល​បាន​សំណូម​ដល់​ បងប្អូន​ប្រជាពលរដ្ឋ​ ឬ​មជ្ឈដ្ឋាន​មួយ​ចំនួន​ សូមកុំ​ច្នៃប្រឌិត​ ផ្តិត​ យក​រូបភាព​ ពី​កន្លែង​ផ្សេង​ ហើយ​មក​វាយប្រហារ​ វា​មិន​បាន​ផល​អ្វី​ទេ​ មាន​តែ​ការ​ចូល​ រួម​ទេ​ទើប​ទទួល​បាន​ជោគជ័យ​ទាំងអស់​គ្នា​។​ លោកវ​ បាន​បន្ត​ថា​ (​មាន​តែ​ការ​សហការ​ចូលរួម​ទេ​ ទើប​ទទួល​បាន​ជោគជ័យ​។​ ជន​អគតិ​ គេ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ គេ​មិន​បាន​ គិត​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​សាធារណ​ទេ​។​ ដូច្នេះ​មាន​តែ​កិច្ចសហការ​ចូលរួម​ពី​គ្រប់​អ្នក​ពាក់ព័ន្ធ​ និង​ជា​ពិសេស​ បងប្អូន​ប្រ...
ក្រសួងអប់រំពន្យល់ពីការ កាត់​បន្ថយ​​ចំនួន​មុខវិជ្ជា​ប្រឡង​​បាក់ឌុប​

ក្រសួងអប់រំពន្យល់ពីការ កាត់​បន្ថយ​​ចំនួន​មុខវិជ្ជា​ប្រឡង​​បាក់ឌុប​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ​មុខវិជ្ជា​ប្រឡង​ក្នុង​គោលបំណង​បន្ថយ​បន្ទុក និង​ការ​ខ្វល់​ខ្វាយ​​របស់​បេក្ខជន​ពី​ការ​ប្រឡង​រយៈ​ពេល​ ២ថ្ងៃ​កន្លះ​ មក​នៅ​​ត្រឹម​​រយៈ​ពេល​ ២ថ្ងៃ និង​ពី១០មុខវិជ្ជា មក​នៅ​ត្រឹម​​​៧​មុខវិជ្ជា​។។ ក្រសួងអប់រំបានអះអាងថា ការកាត់កាត់​បន្ថយ​ចំនួន​មុខវិជ្ជា​ប្រឡង​បាក់ឌុបនេះ ចំណុច​នេះ​មិន​បាន​​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​គុណភាព​នៃ​ការ​សិក្សា​ទេ​ ដោយ​សិស្ស​ទាំង​អស់​បាន​ពង្រឹង​សមត្ថភាព​តាមរយៈ​ការ ​ប្រឡង​ឆមាស​នូវ​គ្រប់​មុខវិជ្ជា​រួច​ហើយ។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩នេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃ ចាប់​ពី​ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ៕   ...
លោក ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីសាធារណការនិងដឹកជញ្ជូននិងអ្នកស្រុកកោះធំជាង២០០នាក់ទៅសិក្សាស្វែងយល់ប្រវត្តិតស៊ូ ដើម្បីសន្តិភាព

លោក ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីសាធារណការនិងដឹកជញ្ជូននិងអ្នកស្រុកកោះធំជាង២០០នាក់ទៅសិក្សាស្វែងយល់ប្រវត្តិតស៊ូ ដើម្បីសន្តិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីសាធារណការ និងដឹកជញ្ជូន និងអ្នកស្រុកកោះធំជាង២០០នាក់ទៅសិក្សាស្វែងយល់ប្រវត្តិ តស៊ូ ដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំកម្ពុជាដែលឆ្លាក់ជាប់លើជញ្ជាំង និងតាំងបង្ហាញពាសពេញបរិវេណនៃវិមានឈ្នះឈ្នះ មានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា កម្មវិធីនេះរៀបចំឡើងនៅវិមានឈ្នះឈ្នះត្រូវបានទទួលស្វាគមន៍ ពីក្រុមការងារមគ្គុទេសយ៉ាងយកចិត្តទុកដាក់កនុងការណែនាំចង្អុលបង្ហាញឲ្យគណប្រតិភូបានជ្រាបពីអត្ថន័យនៃរូបភាព និងវត្ថុតាំងនានាពាក់ព័ន្ធនឹងការតស៊ូ ដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំកម្ពុជាឆ្លាក់ជាប់លើជញ្ជាំង និងតាំងបង្ហាញពាសពេញបរិវេណនៃវិមាននេះ។ លោកទេសរដ្ឋមន្ដ្រីបានយកឱកាសនេះគូសបញ្ជាក់ថា សុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសមិទ្ធផលនានាដែលសម្រេចបានដ៏ត្រចះត្រចង់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រ...
ពលរដ្ឋរិះគន់ អាជ្ញាធរឃុំជាចរឿងទៅបោះបង្គោលរំលោភយកដីមាត់ស្ទឹងអូរចាន់ធ្វើជាកម្មសិទ្ធិឯកជន

ពលរដ្ឋរិះគន់ អាជ្ញាធរឃុំជាចរឿងទៅបោះបង្គោលរំលោភយកដីមាត់ស្ទឹងអូរចាន់ធ្វើជាកម្មសិទ្ធិឯកជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រៃវែង៖​ ក្រោយពីមានសារព័ត៍មានចុះផ្សាយ រឿងដីនៅស្ទឹងអូរចាន់ មានគេបោះបង្គោលរំលោភយកធ្វើជាកម្មសិទ្ធិឯកជន​ ដោយក្នុងនោះមានទាំងលោកមេឃុំ និងស្មៀន ឃុំជាច និងមនុស្សពាក់ព័ន្ធមួយចំនួនទៀត ។​ បន្ទាប់មានព័ត៍មានផ្សាយរួចមកខាងរដ្ឋ បាលឃុំ ដោយ លោក ថាច សុខ ខ្លួនឯងផ្ទាល់ជា ស្មៀនឃុំ និងជាក្មួយ ប្រសារ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុវជន បានធ្វើលិខិតបំភ្លឺ ដល់បណ្តាញអ្នកលេងសង្គមហ្វេស បុក ប៉ុន្តែថ្មីនេះ ក្រុម ពលរដ្ឋនៅតែមិនសុខចិត្តនោះទេ ដោយទាមទារឲ្យរំលាយរបងនិងកាចដីនោះចេញ។ ក្នុងលិខិតនោះលោកថាច សុខ បានបញ្ជាក់ថា «ចំពោះដីមួយកន្លែងទៀតដែលបានធ្វើរបងចាក់ដីនោះ ជាដីកម្មសិទ្ធិបុគ្គលដែលថាច សុខ បានទិញពីឈ្មោះ ឈាង នៅភូមិជ័យមុនី កាលពីឆ្នាំ២០១៨ មកម្លេះ » ។ ក្រោយមានការបំភ្លឺបែបនេះ អ្នកលេងហ្វេសបុកម្នាក់ផេកឈ្មោះសូ ភក្តី(So Pheakdey) បានសរសេរតបវិញថា ដំរីស្លាប់មិនអាចយកចង្អេរមកបាំង វាមិនជិតទេ សូមអស់លោកបង្ហាញឯកសារព...
សហគ្រិនជោគជ័យ​​​​​​កម្ពុជារក​​​​វិធីសាស្រ្ត​​ជំរុញឲ្យ​មនុស្សគ្រប់គ្នា​ក្លាយជាអ្នកជោគជ័យ​លើវិថីជំនួញ​​​​​​​

សហគ្រិនជោគជ័យ​​​​​​កម្ពុជារក​​​​វិធីសាស្រ្ត​​ជំរុញឲ្យ​មនុស្សគ្រប់គ្នា​ក្លាយជាអ្នកជោគជ័យ​លើវិថីជំនួញ​​​​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​​​​អ្នកជំនួញវ័យ​ក្មេង​​​កម្ពុជា​​មួយ​ក្រុម​​​នាំគ្នាជជែកពី​វិធីសាស្រ្ត​​ ដើម្បីជំរុញឲ្យម្នាក់ៗ​​​​​ក្លាយជាអ្នកជោគជ័យ​លើវិថីជំនួញ​ ហើយ​​កម្មវិធីនេះរៀបចំឡើងដោយ​មជ្ឍមណ្ឌល​រដ្ឋាលីដឌីង ​​នៅវិទ្យា​​​ស្ថាន​​​​​បច្ចេកវិទ្យា​​កាលពីថ្ងៃទី៧ ​ខែកក្តដានេះ​។​ លោក សោម សម្បត្តិ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​ថ្នាំពណ៌ជាតិ​ខាំផែន​បា​នមានប្រសាសន៍​លើក​ឡើងថា ការធ្វើ​អាជី​​វ​​​កម្ម​​​​​មួយ​មិន​មែនជារៀងងាយស្រួល​នោះទេ​​ ហើយ​វេទិកានៅថ្ងៃនេះ​បានបង្ហាញយ៉ាងច្បាស់​ពីបទពិ​​សោធន៍​​​​​​​​​​​​​​​អ្នក​មានកំពូល ​​​​និង​បទពិសោធន៍​របស់អ្នកជំនួយញជោគជ័យ​នៅកម្ពុជា​​​ដែលកំពុងតែធ្វើ​បទ​​​បង្ហាញ​​​នេះស្រាប់ផងដែរ​​ ដែលសកហគ្រិនល្បីៗទាំងនេះគឺពួកគាត់​ឆ្លងកាត់ជីវិតតស៊ូ​ច្រើន​ទម្រាំទទួល​បាន​​​​ជោគជ័យ​​​។​​​ ​លោក​បា​ន​លើក​ឡើងទៀតថា  ​​អ្នកជំនួញដែលជោគជ័យ​​គឺ គេ​គិតពីកត្តាសេដ្ឋកិច្ចជាមុន​សិន ​​ហើយ​រដ្ឋាភិបាលនៅពិភពលោក​ក៏ដោយ​តែងតែគិតពី​​​កត្តាស...