ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ប៉ូលីសហុងកុង ចាប់ខ្លួនមេដឹកនាំក្បួនបាតុកម្ម៦នាក់បន្ថែមទៀត

ប៉ូលីសហុងកុង ចាប់ខ្លួនមេដឹកនាំក្បួនបាតុកម្ម៦នាក់បន្ថែមទៀត

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា កម្លាំងប៉ូលីសនៅទីក្រុងហុងកុងប្រទេសចិន បានចាប់ខ្លួនមេដឹកនាំក្រុមបាតុករចំនួន៦នាក់បន្ថែមទៀត កាលពីថ្ងៃអាទិត្យ ទី០៧ ខែកក្កដានេះ ដោយចោទប្រកាន់ពីបទបង្កហិង្សា ។ សូមបញ្ជាក់ថា ក្បួនបាតុកម្មនៅទីក្រុងហុងកុង បានផ្ទុះឡើងចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រឆាំងទៅនឹងពង្រាងច្បាប់ថ្មី ដែលតម្រូវឲ្យធ្វើបន្យាប័នជនសង្ស័យពីទីក្រុង ហុងកុង ទៅកាន់ទីក្រុងប៉េកាំង ។ អ្នករៀបចំក្បួនបាតុកម្មបានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ ក្រុមបាតុករប្រមាណជាង២៣០០០០នាក់ នៅតែបន្តធ្វើបាតុកម្មប្រឆាំងនឹងពង្រាងច្បាប់ថ្មី ដែលតម្រូវឲ្យធ្វើបន្យាប័នជនសង្ស័យពីទីក្រុង ហុងកុង ទៅកាន់ទីក្រុងប៉េកាំងនេះដែរ ទោះបីជាប្រធានប្រតិបត្តិទីក្រុងនេះ ប្រកាសផ្អាកការអនុវត្តន៍ក៏ដោយ ។ ...
ក្លឹបពាណិជ្ជករកម្ពុជានឹងមានដំណើរទស្សនៈកិច្ចអចលនទ្រព្យនិងសំណង់ទៅកាន់ប្រទេសចិន

ក្លឹបពាណិជ្ជករកម្ពុជានឹងមានដំណើរទស្សនៈកិច្ចអចលនទ្រព្យនិងសំណង់ទៅកាន់ប្រទេសចិន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្លឹបពាណិជ្ជករកម្ពុជានឹងមានដំណើរទស្សនៈកិច្ចអចលនទ្រព្យ និងសំណង់ទៅកាន់ប្រទេសចិននិងសំណង់ទៅកាន់ប្រទេស ចិនចាទៅកាន់ប្រទេសចិននិងសំណង់ទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី ០១-០៥ ខែកញ្ញា ឆ្នាំ ២០១៩។ យោងតាមលោក ភារម្យ វិចិត្រដារ៉ា បញ្ជាក់ថា អត្ថប្រយោជន៍ដែលទទួលបានស្វែងយល់ពីសក្តានុពលនិងរបៀបនៃការធ្វើសកម្មភាពលក់ថ្មីៗ និងយល់ពីរបៀបនៃការសាង់សង់ ខន់ដូរដែលចំណាយលុយតិច។ លោកបានលើកឡើងថា ទស្សនកិច្ចនោះនឹងនាំឲ្យសហគ្រិនយើងស្គាល់ដៃគូរពាណិជ្ជកម្មថ្មី ផ្គូរផ្គងដៃគូរពាណិជ្ជកម្មផ្សេងៗ និង ធ្វើបទបង្ហាញផលិតផលដែលយើងមាន ដើម្បីទាក់ទងវិនិយោគិន ។ 👉🏼 តម្លៃចូលរួម $1500 📣 ឪកាសពិសេស ចុះឈ្មោះមុនថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ តម្លៃត្រឹមតែ $1300 តែប៉ុណ្ណោះ ។ ☎️📞 017 377 112, 077 44 33 87 (Cellcard) 010 377 112, 015 33 22 51 (Smart) 097 289 6665 (Metphone)...
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើកកិច្ចប្រជុំបន្ទាន់ត្រួតពិនិត្យរឹតបណ្តឹងការអនវត្តច្បាប់ចរាចរណ៍លើផ្លូវគោក

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើកកិច្ចប្រជុំបន្ទាន់ត្រួតពិនិត្យរឹតបណ្តឹងការអនវត្តច្បាប់ចរាចរណ៍លើផ្លូវគោក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសាធារណការនិងដឹកជញ្ជូនបានកោះប្រជុំប្រធាននាយកដ្ឋានអភិវឌ្ឍន៍ និងសហប្រតិបត្តិការ តំណាងលេខាធិការដ្ឋានសម្របសម្រួលផ្នែកឯកជន និង ឧកញ៉ា សូ ងួន សហប្រាធានក្រុមការងារ ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនចូលរួមកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យរឹត បណ្តឹងការអនុវត្តច្បាប់ចរាចរណ៍លើផ្លូវគោក”។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសប៍ថា ក្រុមហ៊ុន សមាគមដែលប្រកប របរទាក់ទងនឹងការដឹកជញ្ជូនសរុប ១៥០ក្រុមហ៊ុនចូលរួមហើយគោលបំណងនៃកិច្ចប្រជុំគឺចង់ទទួលធាតុចូលពិផ្នែកឯកជនលើបញ្ហាអនុវត្តច្បាប់ចរាចណ៍ផ្លូវគោគ ដែលរដ្ឋាភបាលបានចេញឲ្យអនុវត្តគោរពតាមច្បាប់រដ្ឋកំណត់។ លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ម្យ៉ាងវិញទៀត ផ្នែកឯកជនក៏បានសំណូមពរជួយដោះស្រាយ ហើយសូមឲ្យផ្នែកឯកជនគោរពតាមច្បាប់ដែលបានកំណត់ ហើយរាល់សំណូមទាំងប៉ុន្មានដែលបានលើកឡើងទាំងអឹងទទួលយករាយការណ៍ជូនដល់ថ្នាក់ដឹ...
អាមេរិកគម្រាមដំឡើងពន្ធនាំចូលពីវៀតណាម

អាមេរិកគម្រាមដំឡើងពន្ធនាំចូលពីវៀតណាម

ព័ត៌មានទាន់ហេតុការណ៍
  ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគម្រាមដំឡើងពន្ធនាំចូលពីប្រទេសវៀតណាមនៅពេលខាងមុខ ប្រសិនបើប្រទេសនេះ មិនបើកទីផ្សារឲ្យទូលំទូលាយសម្រាប់ការនាំចូលពីសហរដ្ឋអាមេរិក ។ លោក ត្រាំ បានគម្រាមថា វៀតណាមគឺជាប្រទេសបន្ទាប់ ដែលសហរដ្ឋអាមេរិកត្រូវដំឡើងពន្ធនាំចូល ក្រោយពីសហរដ្ឋអាមេរិកបានដំឡើងតម្លៃពន្ធនាំចូលពីបណ្តាប្រទេសនៅតំបន់អាស៊ីខាងត្បូង មានប្រទេសឥណ្ឌាជាដើម ។ សូមបញ្ជាក់ថា មុនពេលនៃការគម្រាមពីប្រធានាធិបតីអាមេរិករូបនេះ វៀតណាមបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ក្នុងតម្លៃទឹកប្រាក់ជិត១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយមិនយកពន្ធនាំចូលនោះទេ ៕ ...
សម្ដេចតេជោ​ ហ៊ុន​ សែន​ ដឹកនាំគណៈប្រតិភូ​មកដល់កម្ពុជា ដោយនាំមកនូវជោគជ័យធំធេងជូនជាតិ

សម្ដេចតេជោ​ ហ៊ុន​ សែន​ ដឹកនាំគណៈប្រតិភូ​មកដល់កម្ពុជា ដោយនាំមកនូវជោគជ័យធំធេងជូនជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកដល់កាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩” ដែលមានរយៈពេល៣ថ្ងៃ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នៅក្នុងបេសកកម្មនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាមួយការប្រកាសចេញជាផ្លូវការនូវ “យុទ្ឋសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ហើយនឹងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ឋិមនុស្ស UN ផងដែរ។ សូមរំឭកថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ពីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិហើយនោះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោកជ...
អភិបាល​ខេត្តព្រះវិហារ​​ថ្មី​៖​ កងកម្លាំងទាំងអស់​ត្រូវ​ថែរក្សា​បង្គោល​ព្រំដែន​ កម្ពុជា​ -​ ឡាវ​ ឱ្យ​បានគង់វង្ស

អភិបាល​ខេត្តព្រះវិហារ​​ថ្មី​៖​ កងកម្លាំងទាំងអស់​ត្រូវ​ថែរក្សា​បង្គោល​ព្រំដែន​ កម្ពុជា​ -​ ឡាវ​ ឱ្យ​បានគង់វង្ស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះ​វិហារ​៖​ អភិបាលខេត្ត​ ព្រះ​វិហារ​ ទើប​ឡើង​ថ្មី​បានចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ​២៤​ និង​បាន​ណែនាំ​ឱ្យ​កងកម្លាំង​ ចេះ​ថែរក្សា​បង្គោល​ព្រំដែន​ឱ្យ​បាន​ល្អ​ ចៀសវាង​មានការ​បាក់រ​លំដោយ​ប្រការ​ណាមួយ​​។​  លោកប្រាក់​ សុវណ្ណ​ អភិបាលខេត្ត​ ព្រះ​វិហារ​មី​រួម​ដំណើរ​ ដោយ​ មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​ចុះ​ពិនិត្យមើល​ ភូមិសាស្ត្រ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ -​ ឡាវ​ ក្នុងភូមិ​កំពង់​សង្កែ​ ឃុំ​កំពង់​ស្រឡៅ​មួយ​ ស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ នេះ​។​ លោកអភិបាលខេត្ត​ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ដែនដី​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​តាម​ព្រំដែន​ត្រូវ​ថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ឲ្យ​បាន​ល្អ​ប្រសើរ​ត្រូវ​ ទប់ស្កាត់​ការ​ចរាចរណ៍​ ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ក៏​ដូច​ជា​ការ​ឆ្លង​ដែន...
ក្រុមហ៊ុន វីខ្មែរអុិចប្រេស្ស VKHMER Express  បានផ្តល់ថវិការជូនមន្ទីរពេទ្យគន្ធបុប្ផា

ក្រុមហ៊ុន វីខ្មែរអុិចប្រេស្ស VKHMER Express បានផ្តល់ថវិការជូនមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមហ៊ុន វីខ្មែរអុិចប្រេស្ស VKHMER Express និងសហការី បានផ្តល់ថវិការចំនួន៦០០០០០០រៀល(ប្រាំមួយលានរៀល)ដល់មន្ទីរពេទ្យគន្ធបុប្ផានៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ តាមរយះមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការ ក្នុងការគៀងគរថវិការបរិច្ចាក​ ពីសប្បុរសជននានា​ដើម្បីគាំទ្រ​ដល់កិច្ចដំណើរការ ដល់មន្ទីរពេទ្យគន្ធបុប្ផា ទាំង៥ទីតាំងនៅទូទាំងប្រទេសកម្ពុជា​។ លោកប៉ាត់ ចំណាន អគ្គនាយក​ក្រុមហ៊ុន វីខ្មែរអុិចប្រេស្ស ​បានមានប្រសាសន៍ថា ដោយមើលឃើញពីការលំបាករបស់កុមារ​ក្នុងមួយថ្ងៃៗ មានកុមារមិនតិចេះជាង២០០០នាក់​ដែលចូលមកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា និងមានកុមារដែលចូលសម្រាកក្នុងមន្ទីរពេទ្យនេះជាង៦០០នាក់។ ហើយក្នុងឆ្នាំនេះជំងឺគ្រុនឈាម​បានផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាងប្រទេសកម្ពុជា ។ លោកប៉ាត់ ចំណាន បានបញ្ជាក់ថា ថវិការដ៏តិចតួចដែលយើងបានចូលរួមជួយដល់មន្ទីរពេទ្យនៅថ្ងៃនេះ គឺយើងធ្វើតាមអ្វី ដែលយើងមាន និងអាចធ្វើបាន។ ប្រ...
ក្រុមហ៊ុន លី ហួរ ភីអិលស៊ីនិងធនាគារអេស៊ីលីដា ភីអិលស៊ី ប្រកាសជាផ្លូវការភាពជាដៃគូផ្តល់សេវាផ្ទេរប្រាក់និងទូទាត់ប្រាក់ទូទាំប្រទេស

ក្រុមហ៊ុន លី ហួរ ភីអិលស៊ីនិងធនាគារអេស៊ីលីដា ភីអិលស៊ី ប្រកាសជាផ្លូវការភាពជាដៃគូផ្តល់សេវាផ្ទេរប្រាក់និងទូទាត់ប្រាក់ទូទាំប្រទេស

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) ជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាពទ្វេដង និងទំនុកចិត្តទ្វេដងបានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការដាក់ឲ្យដំណើរការនូវសេវា ដាក់ និងដកប្រាក់ រវាងគណនីធនាគារ អេស៊ីលីដា ភីអិលស៊ី និងបណ្តាញភ្នាក់ងារ លី ហួរ វេរលុយ។ ទោះយ៉ាងណា ឥឡូវនេះអតិថិជនដែលមានកាតឥណទាន និងគណនីធនាគារ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើការដាក់និងដកប្រាក់នៅតាម ភ្នាក់ងារ លី ហួរ វេរលុយ ជាង ៤,៥០០កន្លែងទូទាំងប្រទេស។ ការដាក់ឲ្យដំណើរការនូវសេវាទាំងពីរនេះ នឹងជួយសម្រួលទម្លាប់ជាទូទៅរបស់អតិថិជនធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលគាត់ត្រូវធ្វើដំណើរទៅកាន់ទីស្នាក់ការសាខារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីធ្វើប្រតិបត្តិការ ដក និងដាក់ ប្រាក់ ជំនួសដោយការមកប្រើសេវាតាមភ្នាក់ងារ លី ហួរ វេរលុយ ដែលនៅក្បែរផ្ទះរបស់គាត់។ លើសពីនេះលើសពីនេះ ភាពងាយ...
តំណាង​ស្រប​ច្បាប់​លោក ​ឧកញ៉ា លី ​សាយ​ឃាង ​ឆ្លើយបំភ្លឺ​ ក្ក្រោយលោកប ញឹក ប៊ុនឆៃ អះអាងថា លោកឧកញ៉ា លី ​សាយ​ឃាង​បាន​លក់​ដី​កំពុងមាន​ទំនាស់​ជូន​គាត់

តំណាង​ស្រប​ច្បាប់​លោក ​ឧកញ៉ា លី ​សាយ​ឃាង ​ឆ្លើយបំភ្លឺ​ ក្ក្រោយលោកប ញឹក ប៊ុនឆៃ អះអាងថា លោកឧកញ៉ា លី ​សាយ​ឃាង​បាន​លក់​ដី​កំពុងមាន​ទំនាស់​ជូន​គាត់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាប់ពីលោក ញឹក ប៊ុនឆៃ កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ បានធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់ខ្លួន និង​សារព័ត៌មាន​នានាបានផ្សាយថា លោក ឧកញ៉ា លី សាយ​ឃាង បាន​លក់​ដី​កំពុងមាន​ទំនាស់​ជូន​គាត់​(​ញឹក ប៊ុនឆៃ​) តាម​កិច្ចសន្យា​ប្រគល់​សិទ្ធិ​លក់​-ទិញអចលនវត្ថុ(​ដី​)​ចុះ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨​នោះ។ ចំណែក លោក តាំង សុខឃី តំណាង​ស្របច្បាប់​របស់​លោក ឧកញ៉ា លី សាយ​ឃាង វិញបានបញ្ជាក់ថា លិខិត «​កិច្ចសន្យា​ប្រគល់​សិទ្ធិ​លក់​~​ទិញ​អចលនវត្ថុ​​​(​ដី​) នេះ គឺគឺកម្គឺកម្រិតសិទ្ធិជូនលោក ញឹក ប៊ុនឆៃ ត្រឹមតែ​ជា​«​ឈ្មួញកណ្ដាល​» (​អ្នក​គួក​ជេ​) មិន មែនមានន័យថា គាត់​ជា​«​អ្នកទិញ​»​ទេ។ លោកបានបន្ថែមថា លិខិត«កិច្ចសន្យាប្រគល់សិទ្ធិលក់~ទិញអចលនវត្ថុ​»​នេះ មិនមាន​តម្លៃ​ស្មើនឹង​លិខិត​«​កិច្ចសន្យា​ប្រគល់​សិទ្ធិ​លក់​~​ទិញ​អចលនវត្ថុ​(​ដី​)​នោះឡើយ។  ...
អាមេរិកឡាទីនពង្រឹងសេដ្ឋកិច្ចដោយខ្លួនឯង

អាមេរិកឡាទីនពង្រឹងសេដ្ឋកិច្ចដោយខ្លួនឯង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ថ្នាក់ដឹកនាំ និងប្រមុខរដ្ឋាភិបាលរបស់បណ្តាប្រទេសក្នុងតំបន់អាមេរិកឡាទីន ដែលជាសមាជិកនៃប្លុកពាណិជ្ជកម្មសម្ព័ន្ធមិត្តប៉ាស៊ិហ្វិក Pacific Alliance trade bloc នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃសៅរ៍ ទី០៦ ខែកក្កដានេះ នៅប្រទេសប៉េរូ ។ លោក Carlos Oliva រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសប៉េរូ បានអោយដឹងថា ប្លុកពាណិជ្ជកម្មសម្ព័ន្ធមិត្តប៉ាស៊ិហ្វិក Pacific Alliance trade bloc ត្រូវបានបង្កើតឡើងក្នុងគោលដៅរុញច្រានកំណើនសេដ្ឋកិច្ចរួមគ្នាក្នុងតំបន់ និងនៅតាមប្រទេសជាសមាជិក ។ លោក Carlos Oliva បានបន្ថែមថា ប្លុកពាណិជ្ជកម្មសម្ព័ន្ធមិត្តប៉ាស៊ិហ្វិក នឹងជំរុញការអភិវឌ្ឍន៍ ការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលនឹងនាំមកនូវភាពរីចម្រើនផ្នែកសេដ្ឋកិច្ចនៅពេលខាងមុខ ៕ ...