ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចពញាចក្រី ហេង សំរិន អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបុណ្យឯករាជ្យជាតិ

សម្តេចពញាចក្រី ហេង សំរិន អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបុណ្យឯករាជ្យជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញចូលរួមជាកិត្តិយសព្រះរាជពិធីបុណ្យប្រទានភ្លើងជ័យ បុណ្យខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២០ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាវិមានឯករាជ្យ ។ ទិវាបុណ្យឯករាជ្យជាតិ លើកទី៦៧ បានប្រារព្ឋធ្វើឡើងយ៉ាងអធិកអធមក្រៃលែងក្រោមវត្តមានឥស្សរជននយោបាយជាន់ខ្ពស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រសួងស្ថាប័ន មន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបណ្តាលប្រទេសជាមិត្ត យ៉ាងច្រើនកុះករ។ កូនចៅប្រជានុរាស្រ្តកម្ពុជាគ្រប់ៗរូបសូមចងចាំ និងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតា ឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះវររា...
សម្តេចតេជោ” ថ្ងៃនេះ៩ វិច្ឆិកា២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី២”

សម្តេចតេជោ” ថ្ងៃនេះ៩ វិច្ឆិកា២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី២”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារសម្តេចតេជោនាយករដ្ឋមន្ត្រី"ថ្ងៃនេះ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី២"។ លទ្ធផលគឺអវិជ្ជមានទាំងអស់ គឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី២ក្នុងចំណោម៤ដំណាក់កាល។ ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀត និងរង់ចាំការធ្វើតេស្តជាលើកទី៣នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤នៅថ្ងៃទី១៨វិច្ឆិកា។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀតដែលបានប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលពីព្រឹត្តិការណ៍ដែលខ្ញុំសូមដាក់ឈ្មោះថា(ព្រឹត្តិការណ៍៣វិច្ឆិកា)។ ព្រឹត្តិការណ៍(៣វិច្ឆិកា)នឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ដឹងថាវិជ្ជមានឬ អវិជ្ជមានដែលត្រូវការពេលប្រមាណ៣សប្តាហ៍ទៀត។ ដើម្បីកម្រិតកុំអោយមនុស្សកើនឡើង តម្រូវអោយអ្នកដែលបាននិងកំពុងធ្វើចត្តាឡីស័កកុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណាត្រូវយកអ្នកនោះមកធ្វើតេស្តនិងធ្វើចត្...
ម្ចាស់បទ«វាសនាអ្នកនេសាទ»នី សាលឿន បានទទួលមរណភាពក្នុងជន្មាយុ៥៤ឆ្នាំ ដោយជំងឺមហារីកថ្លេីម​ នៅសហរដ្ឋអាមេរិក

ម្ចាស់បទ«វាសនាអ្នកនេសាទ»នី សាលឿន បានទទួលមរណភាពក្នុងជន្មាយុ៥៤ឆ្នាំ ដោយជំងឺមហារីកថ្លេីម​ នៅសហរដ្ឋអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អតីតតារាចម្រៀងខ្មែរ នៅឯនាយសមុទ្រក្នុងទសវត្សឆ្នាំ៩០ លោក នី សាលឿន បានទទួលរមណៈភាពក្នុងជន្មាយុ៥៤ឆ្នាំ ដោយជំងឺមហារីកថ្លេីម​ នាសហរដ្ឋអាមេរិក។ នេះយោងតាមការផ្សព្វផ្សាយរបស់ក្រុមព្រះសុរិយា នៅសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រុមព្រះសុរិយាបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតនៃការទទួលមរណភាពយ៉ាងឆាប់រហ័សរបស់លោក នី សាលឿន ។ លោក នី សាលឿន បានបន្សល់ទុកនូវចម្រៀងពិរោះៗជាច្រើនបទដែលមហាជននៅតែស្តាប់រហូតដល់សព្វថ្ងៃ រួមមាន បទ ចំប៉ីកំពង់ចាម , វាសនាអ្នកនេសាទ​,​ ដងស្ទឹងឡូវ៉ែល , ស្នេហ៍ក្នុងសុបិន និង បទបងស្រឡាញ់តែអូនជាដើម។​ ក្រុមព្រះសុរិយា សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់លោក និងចូលបួងសួងដល់វិញ្ញាណក្ខន្ធលោកអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ​៕...
 មន្ត្រីនិងបុគ្គលិក ​នៃស្ថានទូតកម្ពុជា ប្រចាំនៅបារាំង ៤នាក់ ឆ្លងកូវីដ១៩

 មន្ត្រីនិងបុគ្គលិក ​នៃស្ថានទូតកម្ពុជា ប្រចាំនៅបារាំង ៤នាក់ ឆ្លងកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងការបរទេស បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះឲ្យដឹងថា អ្នកការទូតកម្ពុជាចំនួនពីរនាក់ និងបុគ្គលិកក្នុងស្រុកចំនួនពីរនាក់ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង មានផ្ទុកកូវីដ-១៩។ សេចក្តីប្រកាសបានបញ្ជាក់ថា ក្រោយពួកគាត់ទាំងបួន (០៤) នាក់ បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារំាងរួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។ ឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស ក៏កំពុងរង់ចាំលទ្ធផលរបស់បុគ្គលិកក្នុងស្រុកម្នាក់ទៀត នៅថ្ងៃនេះ (ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០)។ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស៍ នឹងបន្តដំណើរការជាប្រក្រតីតាមប្រព័ន្ធព័ត៌មានវិទ្យា។ ស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលបារំាង ដើម្បីតាមដានការវិវត្តនៃជំងឺរបស់អ្នកការទូតកម្ពុជា និងបុគ្គលិកក្នុងស្រុក ទាំងបួននាក់ខាងលើ ដោយយកចិត...
សន្តិបណ្ឌិត សុខ ផល បានបន្តអញ្ចើញចូលរួមអមដំណើរ សម្ដេចក្រឡាហោម ស ខេង នៅខេត្តបាត់បំបងនិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

សន្តិបណ្ឌិត សុខ ផល បានបន្តអញ្ចើញចូលរួមអមដំណើរ សម្ដេចក្រឡាហោម ស ខេង នៅខេត្តបាត់បំបងនិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្តិបណ្ឌិត  សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយស្រុកបាណន់បានបន្តអញ្ចើញចូលរួមអមដំណើរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីតាំងអាកាសយានដ្ឋានបាត់ដំបង។ ក្នុងពិធីជួបសួរសុខទុក្ខ និងនាំយកនូវ ស្រូវពូជ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១០២១០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ មកពីស្រុករងគ្រោះនានាក្នុងខេត្តបាត់ដំបង។ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឃុំតាគ្រាមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយមូលដ្នានស្រុកបាណន់ និងអាជ្ញាធរស្រុក​ឃុំ​ភូមិ​ព្រមទាំង​សប្បុរសជន​ នាំយក​អំណ...
ក្រសួងការងារសម្រេចផ្អាកបណ្តោះអាសន្ន២សប្តាហ៍ នៅគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅភ្នំពេញ និងខេត្តកណ្ដាល

ក្រសួងការងារសម្រេចផ្អាកបណ្តោះអាសន្ន២សប្តាហ៍ នៅគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅភ្នំពេញ និងខេត្តកណ្ដាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
​ភ្នំពេញ ៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចផ្អាកការបណ្ដុះ បណ្ដាលនៅ តាមគ្រឹះស្ថាន អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃនេះតទៅ។​ នេះយោងតាមសេចក្តីប្រកាសនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០​។ តាមសេចក្តីប្រកាស បានបញ្ជាក់ថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទាំងនោះត្រូវ បន្តដំណើរការ បង្រៀន និងរៀនតាមប្រព័ន្ធបណ្ដុះបណ្ដាលពីចម្ងាយ ឬ អនឡាញ (ONLINE)៕...
 ​សត្វផ្សោតមួយក្បាល ស្លាប់នៅតាមបណ្តោយច្រាំងទន្លេ ក្នុងខេត្តត្បូងឃ្មុំ​

 ​សត្វផ្សោតមួយក្បាល ស្លាប់នៅតាមបណ្តោយច្រាំងទន្លេ ក្នុងខេត្តត្បូងឃ្មុំ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ ៖  សត្វផ្សោតមួយក្បាលត្រូវបានពលរដ្ឋប្រទះឃើញស្លាប់ នៅតាមបណ្តោយច្រាំងទន្លេក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ អង្គការ​មូលនិធិ​សកល​សម្រាប់​​អភិរក្ស​ធម្មជាតិ​ (WWF) បានឲ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកាថា ប្រជាពលរដ្ឋក្នុងភូមិបានប្រទះឃើញសាកសពរបស់សត្វផ្សោតនេះ នៅតាមបណ្តោយច្រាំងទន្លេ ហើយបានរាយការណ៍ពីហេតុការណ៍នេះភ្លាមជូនអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ ក្រោយពីទទួលបានរបាយការណ៍នៃឧបទ្ទវហេតុនេះ មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងបុគ្គលិកអង្គការ WWF បានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ដែលទីនោះត្រូវបានកំលាំងនគរបាល និងអាជ្ញាធរមូលដ្ឋានការពារយ៉ាងត្រឹមត្រូវល្អ ដើម្បីធានាថាគ្មានការរំខានដល់សាកសពរបស់សត្វផ្សោតរហូតដល់មន្រ្តីជំនាញ និងអ្នកវិទ្យាសាស្រ្តអញ្ជើញទៅដល់។ តាមអង្គការ​ WWF ការវិភាគបឋមលើសាកសពសត្វផ្សោតបានបង្ហាញថា សត្វផ្សោតដែលស្លាប់នេះជាសត្វផ្សោតញីពេញវ័យមានអាយុប្រមាណជា ២៧ ឆ្នាំ និងមានប្រវែង ២,២ ម៉ែត្រ...
ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងដំបូង ត្រូវបានបញ្ជូនទៅដល់ មូលដ្ឋានកងទ័ពអាកាសអាមេរិក Moody ក្នុងរដ្ឋហ្សកហ្ស៊ី

ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងដំបូង ត្រូវបានបញ្ជូនទៅដល់ មូលដ្ឋានកងទ័ពអាកាសអាមេរិក Moody ក្នុងរដ្ឋហ្សកហ្ស៊ី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមសេចក្តីប្រកាសពីកងកម្លាំងទ័ពជើងអាកាស របស់អាមេរិកបានឲ្យដឹថា ឧទ្ធម្ភាគចក្រយោធាពីរគ្រឿងដំបូង ក្នុងចំណោមឧទ្ធម្ភាគចក្រ HH-60W ចំនួន១១២គ្រឿង ត្រូវបានបញ្ជូនទៅដល់ មូលដ្ឋានកងទ័ពអាកាសអាមេរិក Moody ក្នុងរដ្ឋហ្សកហ្ស៊ី ។ ឧទ្ធម្ភាគចក្រយោធាទាំងនោះ បានធ្វើដំណើរចេញពីសាលាហ្វឹកហ្វឺន Sikorsky របស់ក្រុមហ៊ុន Lockheed Martin ក្នុងទីក្រុង Stuart រដ្ឋផ្លរីដា ដោយកងសង្គ្រោះ លេខ៤១ របស់មូលដ្ឋានទ័ពអាកាស Moody និងកងតេស្តសាកល្បង ការហោះហើរ លេខ៤១៣ និងកងតេស្តនិងវាយតម្លៃលេខ៨៨។ សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រ HH-60W គឺប្រភេទធ្វើឲ្យប្រសើរឡើង របស់ឧទ្ធម្ភាគចក្រចម្បាំង UH-60M Black Hawk ហើយជាចុងក្រោយនឹងប្រើជំនួស តំណែងឧទ្ធម្ភាគចក្រស្វែងរក និងសង្គ្រោះក្នុងសង្គ្រាមផ្ទុកទម្ងន់ធម្យម HH-60G Pave Hawk ដែលដាក់ឲ្យបម្រើការនៅក្នុងឆ្នាំ១៩៨២ ៕...
សម្តេចតេជោ ៖ អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

សម្តេចតេជោ ៖ អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សម្តេច អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ។ យោងតាមហ្វេសប៊ុក ផ្លូវការរបស់សម្តេចបានសរសេរថា ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩​ វិច្ឆិកា ១៩៥៣-៩​ វិច្ឆិកា ២០២០)​ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ​សម្តេចតេជោបានបញ្ជាក់ថា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជ...
អ្នកវិភាគ៖ TPP នឹងរស់ឡើងវិញ ពេលលោក ចូ បៃដិន បន្តអនុវត្តនយោបាយរបស់លោក អូប៉ាម៉ា

អ្នកវិភាគ៖ TPP នឹងរស់ឡើងវិញ ពេលលោក ចូ បៃដិន បន្តអនុវត្តនយោបាយរបស់លោក អូប៉ាម៉ា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ ក្រោយលោក ចូ បៃដិន ផ្ដួល លោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកដែលគ្រោង នឹងស្បថចូលកាន់តំណែងនាថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ខាងមុខនោះ អ្នកវិភាគនិងតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា លោក ចូ បៃដិន នឹងបន្តអនុវត្តនយោបាយរបស់លោក អូប៉ាម៉ា អតីតប្រធានាធិបតីអាមេរិក គាបសង្កត់រុស្ស៊ី ដើម្បីបំពេញចិត្តពួកអឺរ៉ុបលើវិស័យយោធានិងធ្វើឲ្យ«យុទ្ធសាស្រ្តពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក»( TPP)រស់ឡើងវិញតាមរយៈការផ្តល់តួនាទីឲ្យប្រទេស ឥណ្ឌា អូស្ត្រាលី និង ជប៉ុន ដេីតួជំនួសអាមេរិកក្នុងជួរមុខប្រឆាំងចិន។ ជាមួយគ្នានោះ អ្នកតាមដានភូមិសាស្រ្តនយោបាយបានសង្កត់ធ្ងន់ថា ក្រោយលោក ចូ បៃដិន ចូលកាន់តំណែង នឹងអាចមានការប៉ះទង្គិចគ្នាដំបូង រវាងឥណ្ឌាជាមួយចិន នៅតាមព្រំដែនដែលជាការសាល្បង និងដេីម្បីពង្រឹងសម្ព័ន្ធភាពអាមេរិកទ្បេីងនៅតាមតំបន់តាមរយៈការលេីក កំពស់តួនាទីទ្វីបអាហ្រ្វីកទ្បេីងវិញ ។ អ្នកវ...