សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមក្នុងពិធីបើក និងបិទសិក្ខាសាលាជាតិស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ
រដ្ឋលេខាធិការក្រសួងមហាផ្ទៃសន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមក្នុងពិធីបើក និងបិទសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សិក្ខាសាលាជាតិនេះពិតជាមានសារៈសំខាន់នេះធ្វើឡើងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលប្រកាសបើកដោយសម្ដេចក្រឡាហោមកាលពីព្រឹកមិញនេះ អង្គសិក្ខាសាលាបានស្ដាប់នូវបទបង្ហាញអំពីខ្លឹមសារសំខាន់ៗនៃសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំតាក់តែងកម្មវិធីជាតិដំណាក់កាលទី២ដែលបទបង្ហាញនេះបានផ្ដោតជាសំខាន់លើសមិទ្ធផល និងបញ្ហាប្រឈមសំខាន់ៗក្នុងការអនុវត្តកំណែទម្រង់កន្លងមក ព្រមទាំងកំណត់អំពីចក...








