រដ្ឋមន្ដ្រីពាណិជ្ជកម្មចង្អុលការងារអាទិភាពដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត
(ព្រះសីហនុ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចង្អុលបង្ហាញការងារសំខាន់ៗ និងជាការងារអាទិភាពដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុទាំងអស់ ត្រូវបន្តបដិបត្តិឱ្យបានខ្ជប់ខ្ជួន ដើម្បីឱ្យការងារមានប្រសិទ្ធិភាពខ្ពស់ និងលទ្ធផលកាន់តែល្អប្រសើ។
ការចង្អុលបង្ហាញនេះ បានធ្វើឡើងក្នុងពេលលោករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។
លោករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន និងបានចង្អុលបង្ហាញការងារសំខាន់ៗ និងជាការងារអាទិភាព ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្តត្រូវយកចិត្តទុ...








