ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ​អនុម័ត​កម្ចី ២៥០​លាន​ដុល្លារ​គាំទ្រ​កម្ពុជា​ក្នុង​ការ​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ​អនុម័ត​កម្ចី ២៥០​លាន​ដុល្លារ​គាំទ្រ​កម្ពុជា​ក្នុង​ការ​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​ភ្នំពេញ៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នៅថ្ងៃទី០៨ ខែ​កក្កដា ឆ្នាំ​២០២បាន​អនុម័ត​កម្ចី​ចំនួន ២៥០​លាន​ដុល្លារ ​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ទៅ​នឹង​ជំងឺ​រាតត្បាត ដែល​បង្ក​ដោយ​វីរុស​កូ​វីដ​១៩ (COVID-19) តាមរយៈ​ការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សុខភាព​ក្នុង​ប្រទេស បង្កើន​ជំនួយ​សង្គម​ដល់​ប្រជា​ពល រដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ព្រមទាំង​ផ្ដល់​ការគាំទ្រ​សេដ្ឋកិច្ច​សម្រាប់​អាជីវកម្ម ដែល​រួមមាន​សហគ្រាស​ខ្នាត​តូច​និង មធ្យម​ផងដែរ​។    ...
កិច្ចសន្ទនាតាមប្រព័ន្ធអនឡាញស្តីពីសកម្មភាពគោលនយោបាយក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩

កិច្ចសន្ទនាតាមប្រព័ន្ធអនឡាញស្តីពីសកម្មភាពគោលនយោបាយក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ​​លោក ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកិច្ចសន្ទនាតាមប្រព័ន្ធអនឡាញនៅថ្ងៃទី៨ខែកក្តដានេះ ស្តីពីសកម្មភាពគោលនយោបាយក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ដោយ​សារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក្រោមប្រធានបទ “ការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមឱ្យមានភាពប្រសើរឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩“។ កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌកម្មវិធី BIMP-EAGA, IMT-GT និង GMS Capacity Building Program (B-I-G Program) ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។ គោលបំណងនៃកិច្ចសន្ទនានេះមានដូចជា លើកកម្ពស់ការយល់ដឹងកាន់តែច្បាស់អំពីជម្រើសគោលនយោបាយសម្រាប់រដ្ឋាភិបាលដើម្បីគាំទ្រសហគ្រាសធុនតូចនិងមធ្យមក្នុងការកាត់បន្ថយផលប៉ះពាល់នៃកូវីដ-១៩ និងស្តារឡើងវិញបន្ទាប់ពីរងវិបត្តិ។ ផ្សព្វផ្សាយការអនុវត្តនិងមេរៀនល្អៗជាសកល ស្តីពី...
រាជរដ្ឋាភិបាល សងថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ អាចនៅចុងខែកក្កដា ឬដើមខែសីហា

រាជរដ្ឋាភិបាល សងថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ អាចនៅចុងខែកក្កដា ឬដើមខែសីហា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានណែនាំដល់មន្រ្តីពាក់ព័ន្ធ ត្រូវរៀបចំថ្ងៃឈប់សម្រាក សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលអាចធ្វើឡើងនៅចុងខែកក្កដានេះឬនៅដើមខែសីហា ដោយមានរយៈពេល៥ថ្ងៃ ។ សម្ដេចតេជោមានប្រសាសន៍កន្លងទៅថ្មីៗនេះថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានវាយលុកពាសពេញសកលលោក រួមនឹងប្រទេសយើងផងដែរទើបរាជរដ្ឋាភិបាលសម្រេច លើកពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដើម្បីបញ្ជៀសនូវការជួបជុំ ដែលអាចបង្កឆ្លងរីករាលដាល នូវជំងឺកូវីដ ១៩ មកដល់ប្រជាពលរដ្ឋ ។ រហូតមកទល់ពេលនេះ គឺជាពេលសមល្មម ដែលត្រូវសងតាមការសន្យាជូនចំពោះប្រជាជនទូទាំងប្រទេស ជាពិសេមន្រ្តីរាជការ និងកម្មករតាមរោងចក្រនានាផងដែរ ដើម្បីបានឈប់សម្រាក ។ សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅឆ្នាំ២០២០នេះ បានកំណត់តាមប្រតិទិននៅថ្ងៃ១៣រហូតដល់ថ្ងៃទី១៦ខែមេសា...
វិធានការរបស់រដ្ឋាភិបាលដែល​​បានដាក់ចេញកន្លងមកក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩

វិធានការរបស់រដ្ឋាភិបាលដែល​​បានដាក់ចេញកន្លងមកក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អមជាមួយនឹងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានចូលរួមសន្និសីទសារព័ត៌មាន ស្តីពី “វិធានការរបស់រដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមក ក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩” តបតាមការស្នើអញ្ជើញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ​​ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំឡើង ដើម្បីជាការផ្សព្វផ្សាយ ពន្យល់បន្ថែម និងឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធលើវិធានការដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលកន្លងមក ជូនដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសាធារណជនទូទៅ អំពីការដាក់ចេញរបស់រាជរដ្ឋាភិបាល ក្នុងរយៈកាលកន្លងមកនូវវិធានសំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិត វិធានការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចចំនួន៤ជុំ និងកម្មវិធីឧបត្ថម្ភ...
លោក ឃួង ស្រេង៖ បញ្ជាឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ស្ទឹងមានជ័យទី៣ ត្រូវចាត់វិធានការចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ

លោក ឃួង ស្រេង៖ បញ្ជាឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ស្ទឹងមានជ័យទី៣ ត្រូវចាត់វិធានការចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យ អាជ្ញាធរខណ្ឌ និងសង្កាត់មានជ័យទី៣ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំរំលោភយកដីប្រឡាយជាច្រើនម៉ែត្រ ។បើមិនកាយដីរំលោភលើប្រឡាយនេះទេរដ្ឋបាលរាជធានីភ្នំពេញនិងមានវិធានការធ្ងន់ធ្ងរ ដោយនឹងធ្វើពាក្យបណ្ដឹងទៅតុលា ការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ លើបុគ្គលនោះ ។ កាលពីព្រឹកថ្ងៃទី ០៨ខែកក្កដាឆ្នាំ ២០២០ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានីយ៏ លូប្រាំ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោកឃួង ស្រេង បានជំរុញឱ្យមន្ដ្រីជំនាញ ត្រូវបន្ដកាយប្រឡាយ លូ ពិសេស ស្ថានីយ៏បូមទឹកនីមួយៗ សំដៅធ្វើយ៉ាងណាដោះស្រាយ បញ្ហាលិច លង់នេះឲ្យបានប្រសើរឡើង។ ដូច្នេះ ស្ថានីយបូមទឹកលូប្រាំ ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យទី១ ទី២និងទី៣ ការស្តារកាយប្រឡាយមេមួយខ្សែ នៅក្នុងខណ្ឌមានជ័យនេះ ទំហំ១២ ម៉ែត្រ ប្រវែងប្រមាណជាង២ពាន់ម៉ែត្រ ស...
មេទ័ពអាមេរិកមិនជឿថា រុស្ស៊ីចំណាយប្រាក់ឲ្យគេសម្លាប់ទាហានអាមេរិកនៅអាហ្វហ្កានិស្ថាននោះទេ

មេទ័ពអាមេរិកមិនជឿថា រុស្ស៊ីចំណាយប្រាក់ឲ្យគេសម្លាប់ទាហានអាមេរិកនៅអាហ្វហ្កានិស្ថាននោះទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មេទ័ពរបស់សហរដ្ឋអាមេរិក ឧត្តមសេនីយ៍ Frank McKenzie បាននិយាយកាលពីថ្ងៃទី៨ ខែកក្កដានេះថា លោកមិនជឿទេថា មេដឹកនាំរបស់ប្រទេសរុស្ស៊ីនឹងចំណាយប្រាក់ឲ្យគេសម្លាប់ទាហានអាមេរិកនៅប្រទេសអាហ្វហ្កានិស្ថាននោះទេ នេះបើតាមការចុះផ្សាយរបស់ CNA ។ មេទ័ពអាមេរិក បានលើកឡើងបែបនេះ ក្រោយពីមន្ទីរបញ្ចកោណបានបង្ហាញរបាយការណ៍ស៊ើបអង្កេតរបស់ទីភ្នាក់ងារចារកម្មដែលបានបង្ហាញថា ប្រទេសរុស្ស៊ីអាចចំណាយទឹកយ៉ាងច្រើនសម្បើមឲ្យទៅក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមតាលីបង់នៅប្រទេសអាហ្វហ្កានិស្ថាន ដើម្បីសម្លាប់កងទ័ពអាមេរិក និងកងទ័ពបរទេសផ្សេងទៀតនៅក្នុងប្រទេសនេះ ។ សូមបញ្ជាក់ថា សង្គ្រាមនៅប្រទេសអាហ្វហ្កានិស្ថាន បានឆាបឆេះឡើងចាប់តាំងពីឆ្នាំ២០០១ ក្រោយពីសហរដ្ឋអាមេរិកបានវាយប្រហារទម្លាក់រដ្ឋាភិបាលតាលីបង់ ដោយចោទប្រកាន់ពីបទវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោកនៅសហរដ្ឋអាមេរិក ហើយកងកម្លាំងរដ្ឋាភិបាលតាលីបង់ បានក្លាយជាពួកឧទ្ទាម និងប្រយុទ្ធជាមួយសហរដ្ឋអាមេរ...
អាមេរិកចំណាយប្រាក់១៦០០លានដុល្លារដល់ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារវីរុសកូរ៉ូណាថ្មី

អាមេរិកចំណាយប្រាក់១៦០០លានដុល្លារដល់ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារវីរុសកូរ៉ូណាថ្មី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន១៦០០លានដុល្លារដល់ក្រុមហ៊ុន Novavax Inc ដើម្បីសាកល្បង និងផលិតវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដ៏មានប្រសិទ្ធភាពសម្រាប់សហរដ្ឋអាមេរិក នេះបើតាម The Jakarta Post ដែលបានចុះផ្សាយនៅថ្ងៃពុធ ទី៨ ខែកក្កដានេះ ។ ប្រភពដដែលបានបន្តថា តាមការរំពឹងទុក ក្រុមហ៊ុន Novavax Inc ដែលមានទីតាំងនៅរដ្ឋម៉ារីលែន សហរដ្ឋអាមេរិក នឹងផលិតបានវ៉ាក់សាំងប្រមាណ១០០លានដូស នៅខែមករា ឆ្នាំ២០២១ខាងមុខសម្រាប់សហរដ្ឋអាមេរិក ។ សេចក្តីប្រកាសផ្តល់ប្រាក់រង្វាន់១៦០០ដុល្លារនេះ ត្រូវបានធ្វើឡើងដោយក្រសួងសុខាភិបាល និងប្រជាសេវា ក្នុងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមានវ៉ាក់សាំងការពារវីរុសកូវីដ-១៩ មុនគេនៅលើពិភពលោក ហើយប្រទេសដទៃទៀត អាចនឹងស្នើសុំទិញវ៉ាក់សាំងនេះពីអាមេរិកនៅពេលក្រោយ ៕...
រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឲ្យកសិករផលិតស្រូវដើម្បីធានាបាននូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល 

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឲ្យកសិករផលិតស្រូវដើម្បីធានាបាននូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
តាកែវ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកខាន់ សុខា អភិបាលរងខេត្តតាកែវ រួមជាមួយដោយលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃការងារបង្កបង្កើន ផលស្រូវរដូវវស្សានៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោក ភឿក រ៉ុន ប្រធានសហគមន៍កសិករប្រើប្រាស់ទឹកប្រឡាយមេតាស៊ូង បានឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេច កសិករធ្វើស្រែ ដាំដុះដំណាំ មានលក្ខណល្អប្រសើរ និងមានការអភិវឌ្ឍជាបន្តបន្ទាប់ ។ លោក ភឿក រ៉ុន បានបញ្ជាក់ថា  សហគមន៍មានសមាជិក ១៧គ្រួសារ មានផ្ទៃដីសរុប ១ ៥០២ហិកតា ធ្វើស្រែបាន ២-៣ដងក្នុងមួយឆ្នាំ ទិន្នផលទទួលបាន ពី ៥-៨ តោនក្នុងមួយហិកតា ដោយប្រើប្រាស់ទឹកពីប្រឡាយមេតាស៊ូង ប្រវែង ៦ ៧៥៩ម៉ សង់នៅឆ្នាំ២០១៧ ក្រោយជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាល អូស្រ្តលី តាមរយ:គម្រោងស្តីពី "កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋត្រូវផលិតកម្មវិធីថ្មីៗទាក់ទងនិងការងារកសិកម្ម ឲ្យបានច្រើន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋត្រូវផលិតកម្មវិធីថ្មីៗទាក់ទងនិងការងារកសិកម្ម ឲ្យបានច្រើន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ផលិតកម្មវិធីថ្មីៗទាក់ទងនិងការងារកសិកម្ម ឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យប្រជាកសិករបានយល់ដឹងពីការធ្វើកសិកម្មតាមបច្ចេកវិទ្យាថ្មី និងអាចរកប្រាក់ចំណូលបានច្រើន។ លោករដ្ឋមន្រ្តី ថ្លែងបែបនេះក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដើមខែកក្កដា ជាមួយថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ។ លោកបានថ្លែងថា គ្រប់អង្គភាពផ្សព្វផ្សាយ របស់រដ្ឋ ត្រូវធ្វើការផលិតកម្មវិធីថ្មីៗ ដូចជាផលិតឯកសារ បទយកការណ៍ផ្សេងៗ មានប្រជាពលរដ្ឋមិនសូវបានដឹង ដើម្បីឲ្យមានការយល់ច្បាស់ ពិសេស ពន្យល់ពី កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលទាក់ទងនិងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា អាស់ស្ពាយ ASPIREដែលមានសារសំខាន់សម្រាប់ប្រជាសិករ ក្នុងការធ្វើកសិកម្ម តាមបច្ចេកវិទ្យាថ្មី អាចរកប្រាក់ចំណូលបានច្រើន ជាពិសេសឈ្នះទៅលើបំរែបម្រួល អាកាសធាតុ។ លោករដ្ឋមន្រ្តី ក៏បានជំរុញអោយទូរទស្ស...
សហរដ្ឋអាមេរិកប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោកជាផ្លូវការហើយ

សហរដ្ឋអាមេរិកប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោកជាផ្លូវការហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃទី០៧ ខែកក្កដានេះថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីសមាជិកភាពរបស់អង្គការសុខភាពពិភពលោក (WHO) ជាផ្លូវការហើយ នេះបើតាមការចុះផ្សាយរបស់ CNN ។ មូលហេតុដែលនាំឲ្យលោក ត្រាំ សម្រេចចិត្តដកអាមេរិកចេញពីអង្គការ WHO គឺដោយសារប្រធានា ធិបតីអាមេរិករូបនេះ បានទម្លាក់កំហុសទៅលើអង្គការ(WHO)ថា គ្មានសមត្ថភាពក្នុងការជូនដំណឹងអំពីផលប៉ះពាល់ធ្ងន់ធ្ងរដែលកើតចេញពីការឆ្លងរាលដាលវីរុសកូវីដ-១៩នៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ។ សូមបញ្ជាក់ថា លោក ត្រាំ មិនត្រឹមតែដកអាមេរិកចេញពីសមាជិកភាពរបស់អង្គការ WHO ទេ ប្រធានាធិបតីអាមេរិករូបនេះបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងច្រើនទៀត មានកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក និងនាំអាមេរិកឲ្យចេញពីអង្គការយូណេស្កូ ៕  ...