ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អភិបាលខណ្ឌកំបូល យកដើមធ្នុងចំនួន១០០ដើម ដាំតាមបណ្តោយផ្លូវជាតិលេខ៤ ដើម្បីបង្កើនសម្រស់ធម្មជាតិបរិស្ថាន

អភិបាលខណ្ឌកំបូល យកដើមធ្នុងចំនួន១០០ដើម ដាំតាមបណ្តោយផ្លូវជាតិលេខ៤ ដើម្បីបង្កើនសម្រស់ធម្មជាតិបរិស្ថាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូល បានសហការជាមួយនាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដាំកូនឈើ ប្រភេទដើមធ្នុងចំនួន១០០ដើម តាមបណ្តោយផ្លូវជាតិលេខ៤ដើម្បីលើកកម្ពស់ សោភ័ណភាពទីក្រុងបៃតងក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឲ្យដឹងថា កូនឈើទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គ្រោងនឹងដាំបន្តចំនួន៦០០ដើមថែមទៀតដើម្បីរួមចំណែកថែរក្សាបរិស្ថានតាមដងផ្លូវ និងព្រមទាំងរួមចំណែក បង្កើនភាពបៃតងក្នុងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ដាំដើមឈើ ហើយបើគិតមកដល់ពេលនេះ ទាំងដើមឈើចាស់និងដើមឈើដាំថ្មី នៅក្នុងរាជធានីភ្នំពេញមានដើមឈើ ប្រមាណជាងប្រាំម៉ឺនដើមហើយ ៕  ...
ប្រឡាយស្ទឹងមានជ័យស្ថាបនា សម្រេចបាន៩០ភាគរយ គ្រោងនឹងបញ្ចប់នៅពេលខាងមុខ

ប្រឡាយស្ទឹងមានជ័យស្ថាបនា សម្រេចបាន៩០ភាគរយ គ្រោងនឹងបញ្ចប់នៅពេលខាងមុខ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយ ដើម ស្លែង មកដល់ពេលនេះ សម្រេចបានប្រមាណ៩០ភាគរយ គ្រោងនឹងបញ្ចាប់កសរស្ថាបនារួចរាល់នៅក្នុងឆ្នាំនេះ។ អាជ្ញាធរនិង ក្រុមការងារបាន និង កំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ និងកាយភក់ សំរាម ជាមួយ ការបុកស៊ីផាយបេតុង ជញ្ជាំង ប្រឡាយ ដែលគ្រោង នឹងរួចរាល់ក្នុងឆ្នាំនេះ ដើម្បី បញ្ចៀសការលិចលង់ លំនៅដ្ឋាន ប្រជាពលរដ្ឋ ដោយ ជំនន់ ទឹកភ្លៀង។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១០ មិថុនានេះថា ការស្ថាបនាប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើម ស្លែង ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩០ ភាគរយ ពេលនេះអាជ្ញាធរ និងក្រុមការងារកំពុងដោះស្រាយផលប៉ះពាល់ បញ្ចប់កាយភក់សំរាមជាមួយនឹងបុកបេតុង ជញ្ជាំងប្រឡាយ។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើមស...
សម្តេចតេជោបញ្ចេញសាររំលឹកដាស់តឿនអោយមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ១៩

សម្តេចតេជោបញ្ចេញសាររំលឹកដាស់តឿនអោយមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១០ខែមិថុឆ្នាំ២០២០នេះ ! ជារៀងរាល់ថ្ងៃសូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អចូលរួមទប់ស្កាត់កុំអោយឆ្លងរោគកូវីដ១៩ ទាំងពីយើងទៅគេ និងពីគេមកយើង។ ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩នេះ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។ ដូចបងប្អូនបានឃើញស្រាប់ហើយមាន​​​ប្រទេសជាច្រើននៅលើពិភពលោកកំពុងបិទប្រទេស បិទព្រលានយន្តហោះ បិទសាលារៀនរួមទាំងនៅកម្ពុជាយើងផងដែរ។ ទោះបីកម្ពុជាយើងចំនួនអ្នកបានព្យាបាលជាមានចំនួនច្រើន ហើយអត្រាឆ្លងរោគក៏មិនបានកើនឡើង ខ្លាំងក៏ពិតមែន ប៉ុន្តែមិនត្រូវធ្វេសប្រហែសមើលស្រាលបណ្តែតបណ្តោយខ្លួនអោយងាយរងគ្រោះថ្នាក់ដែរ។ មកទល់ពេលនេះជំងឺឆ្លងកូវីដ១៩ គ្មានថ្មាំព្យាបាលទេ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ 216 ប្រទេសគឺមានអ្នកឆ្លងរោគបានកើនឡើងប្រមាណ 7,039,918 នាក់ហើយ ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ 404,399 នាក់ដែរ។ ដើម្បី...
ប្រេស៊ីលនាំមុខគេលើពិភពលោក ដែលមានអ្នកស្លាប់និងឆ្លងវីរុសកូវីដ-១៩ប្រចាំថ្ងៃច្រើន

ប្រេស៊ីលនាំមុខគេលើពិភពលោក ដែលមានអ្នកស្លាប់និងឆ្លងវីរុសកូវីដ-១៩ប្រចាំថ្ងៃច្រើន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ប្រទេសប្រេស៊ីលបានឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងគេបំផុត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនានេះ មានមនុស្សឆ្លងថ្មីនៃវីរុសកូវីដ-១៩  ចំនួន៣១ ១៩៧នាក់ និងមនុស្សថ្មីចំនួន១១៨៥នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ ។ បន្ទាបពីប្រទេសប្រេស៊ីល គឺសហរដ្ឋអាមេរិកជាប់លេខ២នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មី និងមនុស្សឆ្លងថ្មីប្រចាំនៃវីរុសកូវីដ-១៩ ខ្ពស់ជាងគេ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ អាមេរិកមានអ្នកឆ្លងថ្មីចំនួន១៩០៥៦នាក់ និងមនុស្សចំនួន០៩៣នាក់ បានបាត់បង់ជីវិតក្នុងមួយថ្ងៃដោយសារវីរុសនេះ ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី១០ ខែមិថុនានេះ ការឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ ៧ ៣១១ ៦៦០នាក់ និងមនុស្សចំនួន ៤១២ ៩៩៧ នាក់បានបាត់បង់ជីវិត ខណៈដែលអ្នកជំងឺកូវីដ-១៩ចំនួន ៣ ៥៩៦ ០៩៥នាក់ បា...
លោក អ៊ុន ចាន់ដា ពិនិត្យមើលសំណង់អគារសាលាខេត្ត បន្ទាប់ពីផ្អាកការសាងសង់មួយរយៈខ្លី

លោក អ៊ុន ចាន់ដា ពិនិត្យមើលសំណង់អគារសាលាខេត្ត បន្ទាប់ពីផ្អាកការសាងសង់មួយរយៈខ្លី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញពិនិត្យសំណង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ដែលបានផ្អាកការសាងសង់ កាលពីពេលកន្លងទៅនេះ។ លោកអភិបាលខេត្ត បានបញ្ចាក់ថា ដោយមើលឃើញពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើនៅសាលាខេត្ត និងអាចផ្តល់កន្លែងសមរម្យដើម្បីបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ និងសាធារណៈជន គណៈអភិបាលបានឯកភាព និងអនុញ្ញាតឲ្យបន្តការសាងសង់អាគាររដ្ឋបាលនេះបន្តទៀត ដែលការដ្ឋានសាងសង់គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២០នេះ។ សូមបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាលសាលាខេត្ត ត្រូវបានសាងសង់ឡើងពីបេតុងអាម៉េ ជញ្ជាំងរៀបឥដ្ឋ និងដំបូលប្រក់ក្បឿងទំហំបណ្តាយ៥៣,២៥ម៉ែត្រ ទទឹង២៤ម៉ែត្រ និងកម្ពស់២៤,៥៧ម៉ែត្រ មានទីតាំងនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម​៕...
ភាពយន្តអប់រំរឿង «ប្រពន្ធបាយកក» ឆ្លុះបញ្ចាំងពីតថភាពសង្គម និងរឿងរ៉ាវស្នេហាសម័យថ្មី

ភាពយន្តអប់រំរឿង «ប្រពន្ធបាយកក» ឆ្លុះបញ្ចាំងពីតថភាពសង្គម និងរឿងរ៉ាវស្នេហាសម័យថ្មី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ខ្សែភាពយន្តខ្លីបែបអប់រំរឿង «ប្រពន្ធបាយកក» ឆ្លុះបញ្ចាំងពីតថភាពសង្គម និងរឿងរ៉ាវ ស្នេហាសម័យថ្មី កំពុងធ្វើឲ្យមានចាប់អារម្មណ៍ខ្លាំង។ ភាពយន្តខ្លីរឿងនេះ ជារបស់ផលិតកម្មចប (Job Production) ទទួលបានការពេញចិត្ត និងកោតសរសើរខ្លាំង រហូតមានការបញ្ចេយោបល់ (Comment ) និងការចែករំលែកជាច្រើនពេញបណ្តាញ សង្គមនានា។ អត្ថន័យនៃសាច់រឿង ដែលឆ្លុះបញ្ចាំង ពីជីវិតស្នេហាមនុស្សប្រុសស្រីមួយចំនួនក្នុងសង្គមបច្ចុប្បន្ន។ តារាសម្តែងជាច្រើនពិសេសអតីតបេក្ខជន X Factor Cambodiaកញ្ញា លាង ចាន់ឡា និងតារាសម្តែង លោក Kavin កញ្ញា ហេង វិមាន និងកញ្ញា ហេង ស្រីពេជ្រ ជាដើម។ លោក ឈួន សុខលីម អ្នកគ្រប់គ្រងការផលិតបានបញ្ជាក់ថា ជាភាពយន្ត ឆ្លុះបញ្ចាំង ពីស្នេហាផិតក្បត់របស់ស្វាមី លួចលាក់មានស្រីខាងក្រៅ មិនព្រមកែខ្លួន និងចាត់ទុកប្រពន្ធ ត្រឹមជាបាយដែល សល់ ចុងក្រោយគឺមានវិប្បដិសារីចំពោះខ្លួនឯង។ លោកបន្តថា នេះគឺជាស្នាដៃថ្មីដែលនិពន្ធ និងដឹកនាំសម្...
បម្រើបរទេស បន្ទោសបង្អាប់ជាតិកម្ពុជា ដោយអនុវត្តស្តង់ដាច្រើនដើម្បីលុយ

បម្រើបរទេស បន្ទោសបង្អាប់ជាតិកម្ពុជា ដោយអនុវត្តស្តង់ដាច្រើនដើម្បីលុយ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
មួយរយៈពេលចុងក្រោយនេះភាពតានតឹងនៅអាមេរិចកាន់តែខ្លាំង ណាមួយជំងឺកូវីដ១៩បានឆ្លងដល់ប្រមាណ២ លាននាក់ ជា​​បន្ទុកបន្ថែមទៀតគឺ ការចេញធ្វើបាតុកម្មក្រោយពេលដែលប៉ូលីសបានយកជង្គង់សង្កត់ ក លោកចច ផ្លយ ជាជាតិអាមេរិចស្បែកខ្មៅរហូតដល់ដាច់ខ្យល់ស្លាប់ ទាំងលោកផ្លយ បានស្រែកជាច្រើនដងថា មិនអាចដកដង្ហើមបាន។ រឿងរ៉ាវទាំងនេះក៏ធ្វើអោយឃើញកាន់តែច្បាស់ នូវសារជាតិក្រុមអ្នកបំរើបរទេស ដែលតែងតែបន្ទោសបង្អាប់កម្ពុជាតាមរយៈមេក្រូបរទេស និ​យា​យភាសាខ្មែរ។ ជាក់ស្តែង ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី និងប្រេដ អាដាម មេអង្គការសិទ្ធិមនុស្សមួយ ដែលតែងតែដើតួជាសេកនិយាយតាមការបង្ហាត់បង្រៀន​បរទេសគេ បាននិយាយការពារអំពើហិង្សារបស់ប៉ូលិសអាមេរិកដែលបានដាក់ខ្នោះដៃ ហើយយកជើងសង្កត់កបុរសជនជាតិស្បែកខ្មៅរហូតដល់ស្លាប់នោះថា គ្មានភស្តុតាងដែលបញ្ជាក់ថា ជាបទបញ្ជាពីថ្នាក់លើទេ Sic។ ការនិយាយផ្សាយបែបនេះ គឺដើម្បីការពារប៉ូលិសអាមេរិកកុំឲ្យពាក់ព័ន្ធនឹងអំពើព្រៃផ្សៃសង្កត់ក...
អាមេរិកសន្យារំលាយកងកម្លាំងនគរបាលទាំងអស់នៅទីក្រុង មីនីអ៊ែប៉ូលីស

អាមេរិកសន្យារំលាយកងកម្លាំងនគរបាលទាំងអស់នៅទីក្រុង មីនីអ៊ែប៉ូលីស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមប្រឹក្សាទីក្រុងមីនីអ៊ែប៉ូលី (Minneapolis) រដ្ឋមីណេសូតា (Minnesota) សហរដ្ឋអាមេរិក បានសន្យាថា ខ្លួននឹងរំលាយកងកម្លាំងនគរបាលទាំងអស់នៅក្នុងទីក្រុងនេះ និងបង្កើតកងម្លាំងថ្មី ដោយសារតែនគរបាលចាស់ បានប្រើអំពើហិង្សាក្នុងការសម្លាប់បុរសអាមេរិកស្បែកខ្មៅគឺលោក George Floyd ដែលនាំឲ្យកើតមានអំពើហិង្សា ។ សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នគរបាល៤នាក់នៅទីក្រុង មីនីអ៊ែប៉ូលីស បានយកជង្គង់ទៅសង្កត់ ក លោក George Floyd ក្នុងរង្វង់៨នាទី ដោយមិនបានសួររកមូលហេតុ រហូតដល់បុរសជនជាតិអាមេរិកស្បែកខ្មៅរូបនេះ បានបាត់បង់ជីវិត ក្រោយពីទទួលបានពាក្យបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្ឋ ដែលប្តឹងបុរសជនជាតិអាមេរិកស្បែកខ្មៅរូបនេះពីបទយកលុយក្លែងក្លាយ ២០ដុល្លារទៅចាយ ។ ចាប់តាំងពីពេលនោះមក ក្រុមប្រជាបាតុកររាប់សែននាក់ បានចេញធ្វើបាតុកម្មនៅទូទាំងសហរដ្ឋ អាមេរិក ប្រឆាំងទៅនឹងការសម្លាប់ លោក George Floyd ដែលក្រុមបាតុករបានចោទប្រកាន់ប៉ូលីសនៅ...
លោកស្រី ខៀវ ទេពរង្សុី បាននាំនូវបច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាវត្តស្រះចក

លោកស្រី ខៀវ ទេពរង្សុី បាននាំនូវបច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាវត្តស្រះចក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកស្រី ខៀវ ទេពរង្ស៊ី  ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយមន្រ្តីថ្នាក់ដឹកនាំ នៃក្រសួងព័ត៌មាន បាននាំយកនូវបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃគង់នៅទីអារាមវត្ត វិមានតេជះ ហៅវត្តស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ៕...
កម្ពុជា-ចិនរៀបចំពិធីសារស្តីពីការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាដោយផ្ទាល់

កម្ពុជា-ចិនរៀបចំពិធីសារស្តីពីការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាដោយផ្ទាល់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ លោក Wang Wentain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិ​ត​ចិតនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃព្រឹកថ្ងៃអង្គារទី៩ ខែមិថុនា ឆ្នាំ២០២០បានរៀបចំពិធីសារស្តីពី "លក្ខខណ្ឌតម្រូវ​ភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន"។ លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវសុទិដ្ឋិនិយម ចំពោះសមិទ្ធផលថ្មីមួយទៀតដែលអគ្គនាយកដ្ឋានកសិកម្ម និងអគ្ករដ្ឋបាលលគយចិន រួម​ជាមួយភាគីពាក់ព័ន្ធដែលបានធ្វើឲ្យសម្រេចបាននាថ្ងៃនេះ។ លោករដ្ឋមន្ត្រីបានថ្លែងថា តាមរយ:ភាពជោគជ័យនេះ អំណរគុណជូនចំពោះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អគ្គរដ្ឋបាល​គយនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់គិតគូ និងឆ្លើយតបជាវិជ្ជមានបានទាន់ពេលនូវសំណើដ៏ចាំបាច់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពីការនាំចេញផ្លែស្វាយស្រស់នៅកាន់ទ...