ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អូស្ត្រាលីខាតបង់ទឹកប្រាក់ក្នុងរង្វង់២.៥ពាន់លានដុល្លារអាមេរិកក្នុងមួយសប្តាហ៍ពីការបិទប្រទេស

អូស្ត្រាលីខាតបង់ទឹកប្រាក់ក្នុងរង្វង់២.៥ពាន់លានដុល្លារអាមេរិកក្នុងមួយសប្តាហ៍ពីការបិទប្រទេស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Agence France-Press បានចុះផ្សាយថា ប្រទេសអូស្ត្រាលីកំពុងបាត់បង់ទឹកប្រាក់ប្រមាណ២.៥ពាន់លានដុល្លារអាមេរិកជារៀងរាលសប្តាហ៍ ដោយសារការបិទប្រទេស ដែលជាមធ្យោ បាយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCovid-19នៅក្នុងប្រទេសនេះ ។ ប្រភពដដែលបានបន្តថា អាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគនានានៅក្នុងប្រទេសនេះ ត្រូវបានផ្អាកដំណើរការស្ទើរតែទាំងស្រុង ដែលជាហេតុនាំអោយការប្រកបមុខរបរផ្សេងៗត្រូវជាប់គាំង ហើយប្រាក់ចំណូលដែលបានមកពីការប្រកបមុខរបរទាំងនោះក៏ត្រូវបានបាត់ទាំងស្រុងដែរ ។ សូមបញ្ជាក់ជូនថា មិនមែនតែប្រទេសអូស្ត្រាលីទេ ដែលបានខាតបង់ទឹកប្រាក់ដ៏ច្រើនសម្បើមផ្នែកអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ សូម្បីតែប្រទេសមួយចំនួនទៀតនៅលើពិភពលោក រួមទាំងប្រទេសមហាអំណាចផងដែរ ក៏បានបាត់បង់ទឹកប្រាក់ដ៏ច្រើនសម្បើមប្រហាក់ប្រហែលគ្នានេះដែរ ៕...
លោកឧត្តមសេនីយ៍ទោ គឿន ភិរម្យ និង​លោកជំទាវ បុត្រា បុត្រី រួមថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ សូមគោរព​​ចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុត ពោះការ​​បាត់បង់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

លោកឧត្តមសេនីយ៍ទោ គឿន ភិរម្យ និង​លោកជំទាវ បុត្រា បុត្រី រួមថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ សូមគោរព​​ចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុត ពោះការ​​បាត់បង់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ គឿន ភិរម្យ និង​លោកជំទាវ បុត្រា បុត្រី រួមនិងសហការី​​ទាំងអស់  សូមគោរព​​ចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុត គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះនបាត់បង់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឹជាមាតាក្មេករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាមាតាបង្កើតរបស់សម្ដេចកិត្ដិព្រឹទ្ធប ប៊ុន រ៉ានី ហ៊ុនសែន។ លោកឧត្តមសេនីយ៍ឯក​​ ​​បានសម្តែងសមានទុក្ខថា «យើងខ្ញុំទាំងអស់គ្នា មានសេចក្ដីរន្ធត់ និងសោកស្ដាយជាអនេកព្រមទាំងសូមលំឱនកាយ វាចាចិត្ត ចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុតនេះ ជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​​​បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីស្ថាពរដល់ក្រុមហ៊ុនចំនួន៣វិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​​​បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីស្ថាពរដល់ក្រុមហ៊ុនចំនួន៣វិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ ក្រុមហ៊ុនចំនួន៣ ដើម្បី​វិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។ ក្រុមហ៊ុនទី ១-ឈ្មោះ “MAO XING YUAN (CAMBODIA) GARMENT CO., LTD.”គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៤កន្លែង។ ក្រុមហ៊ុនទី២-ឈ្មោះ “XH SINGHI FOOTWEAR CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០១កន្លែង។ សម្រាប់ក្រុមហ៊ុនទី៣-ឈ្មោះ​ “NANTONG FIVE STAR ENTERPRISE (CAMBODIA) CO., LTD.” គម្រោង...
លោកស្រីឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី ហ៊្វូត បុត្រា បុត្រី រួមថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ ចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុត ចំពោះការ​​បាត់បង់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

លោកស្រីឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី ហ៊្វូត បុត្រា បុត្រី រួមថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ ចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុត ចំពោះការ​​បាត់បង់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកស្រីឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី ហ៊្វូត បុត្រា បុត្រី រួមថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ សូមគោរពចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុត គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបាត់បង់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឹជាមាតាក្មេករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាមាតាបង្កើតរបស់សម្ដេចកិត្ដិព្រឹទ្ធប ប៊ុន រ៉ានី ហ៊ុនសែន។ លោកស្រីឧកញ៉ា កែវ មុំ បានសម្តែងសមានទុក្ខថា «យើងខ្ញុំទាំងអស់គ្នា មានសេចក្ដីរន្ធត់ និងសោកស្ដាយជាអនេកព្រមទាំងសូមលំឱនកាយ វាចាចិត្ត ចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុតនេះ ជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្...
ចិនបរិច្ចាគម៉ាស់មុខកន្លះលានសន្លឹកដល់សិង្ហបុរី ក្នុងការជួយប្រយុទ្ធប្រឆាំងវីរុសCovid-19

ចិនបរិច្ចាគម៉ាស់មុខកន្លះលានសន្លឹកដល់សិង្ហបុរី ក្នុងការជួយប្រយុទ្ធប្រឆាំងវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក Lam Pin Min មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសទទួលបន្ទុកផ្នែកសុខាភិបាលរបស់ប្រទេសសិង្ហបុរី បានទទួលម៉ាស់មុខប្រមាណកន្លះលានសន្លឹក នៅថ្ងៃអង្គារ ទី០៥ ខែឧសភានេះ ដែលជាជំនួយរបស់ប្រទេសចិន ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ លោក Lam Pin Min បានអោយដឹងថា ជំនួយម៉ាស់មុខរបស់ប្រទេសចិន មានសារសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសCovid-19នៅក្នុងប្រទេសនេះ និងជាការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនេះ ។ សូមបញ្ជាក់ជូនថា កំណើននៃការឆ្លងរាលដាលនៃវីរុសCovid-19នៅសិង្ហបុរី បានកើនឡើងដល់ជិត២ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃអង្គារនេះ ដែលសិង្ហបុរី ជាប្រទេសនាំមុខគេក្នុងចំណោមប្រទេសទាំង១០ជាសមាជិកអាស៊ាន ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេបំផុត ៕...
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូព្រឹទ្ធសភា នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាមាតាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងត្រូវជាមាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលីបានទទួលមរណភាពកាលពីថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០២:១២នាទីទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕                ឪ ឪ ឪ ឪ ឪ  ឪ ឪ ឪ...
សម្ដេចក្រឡាហោម ស ខេង រួម​​ថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិលនិងនគរបាលជាតិនៃក្រសួងមហាផ្ទៃអញ្ជើញគោរពវិញា្ញណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេក និងជាមាតាបង្កើត សម្ដេចអគ្គមហាសេនាបតីតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

សម្ដេចក្រឡាហោម ស ខេង រួម​​ថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិលនិងនគរបាលជាតិនៃក្រសួងមហាផ្ទៃអញ្ជើញគោរពវិញា្ញណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេក និងជាមាតាបង្កើត សម្ដេចអគ្គមហាសេនាបតីតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង ថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ នៅ​​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញគោរពវិញា្ញណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេក និងជាមាតាបង្កើត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ កាល​ពីវេលាម៉ោង០២:១២នាទីទៀបភ្លឺ ថ្ងៃចន្ទ ១៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី៤ ខែឧសភាម្សិលមិញ។ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដាក់កម្រងផ្កា និងអុជធូប សម្ដែងការគោរពឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា ព្រឹទ្ធមហា​ឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា និងបានអញ្ជើញជួបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយសម្ដេចបានថ្លែងនូវពាក្យពេចន៍ចូលរួមរំលែក​មរណទុក្ខប្រកបដោយសេចក្ដី...
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ និងលោកជំទាវ និងបុត្រា បុត្រី  ព្រមទាំងចៅៗទាំងអស់ សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុតជូនចំពោះសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ និងលោកជំទាវ និងបុត្រា បុត្រី  ព្រមទាំងចៅៗទាំងអស់ សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុតជូនចំពោះសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ឡូវ ហ៊ឹង​​ ទីប្រក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ និងបុត្រា បុត្រី  ព្រមទាំងចៅៗទាំងអស់ សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុត គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះនបាត់បង់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឹជាមាតាក្មេករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាមាតាបង្កើតរបស់សម្ដេចកិត្ដិព្រឹទ្ធប ប៊ុន រ៉ានី ហ៊ុនសែន។ លោកឧកញ៉ា ឡូវ ហ៊ឹង បានបានសម្តែងសមានទុក្ខថា «យើងខ្ញុំទាំងអស់គ្នា មានសេចក្ដីរន្ធត់ និងសោកស្ដាយជាអនេកព្រមទាំងសូមលំឱនកាយ វាចាចិត្ត ចូលរួមមរណទុក្ខដ៏ក្រៀមក្រមជាទីបំផុតនេះ ជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេច...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នៅភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភាឆ្នាំ២០២០នេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បានសម្តែងសមានទុក្ខយ៉ាងក្រៀមក្រំនិងសោកស្តាយជាទីបំផុតជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ ដែលបានបាត់ មាតា ជីដូន ជីដូនទូត ដ៏មានព្រហ្មវិហារធម៌មួយរូបនិង ពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែងក្នុងព្រះធម៌ និងបានបូជាកម្លំាងកាយចិត្តនិងធនធាន ពេលវេលា ព្រមទំាងខិតខំតស៊ូគ្រប់កាលៈទេសៈដើម្បីជាការចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនជាដរាបរៀងមក។ សម្តេចអគ្គម...
កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូគោរពវិញ្ញណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូគោរពវិញ្ញណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងគណៈប្រតិភូក្រសួង នៅនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាមាតាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងត្រូវជាមាតាក្មេកសម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០២:១២នាទីទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីបញ្ចុះសពនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ០៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣​៣នាទី រសៀលនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូច...