ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កម្មការិនីរោងចក្រកាត់ដេរ ក្នុងស្រុកបាទី ខេត្តតាកែវ ដួលសន្លប់ពីរថ្ងៃជាប់ៗគ្នា

កម្មការិនីរោងចក្រកាត់ដេរ ក្នុងស្រុកបាទី ខេត្តតាកែវ ដួលសន្លប់ពីរថ្ងៃជាប់ៗគ្នា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
តាកែវ៖ មកដល់ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មានកម្មករ កម្មការនី៤៥នាក់ បានដួលសន្លប់ជាបន្តទៀត នៅក្នុងរោងចក្រ វ៉ូណាមី ស្ថិតនៅឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ លោក មូល វិចិត្រ អភិបាលរង ខេត្តតាកែវ បានឱ្យដឹងថា ក្រោយទទួលបានដំណឹងនេះភ្លាមៗ កម្មករដែលដួលសន្លប់ អាជ្ញាធរបញ្ជូនមកសម្រាកព្យបាលនៅ មន្ទីរពេទ្យបង្អែកស្រុកបាទី មណ្ឌលសុខភាពត្រាំខ្នារ និងគ្លីនិកដើមរកា។ លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ឲ្យដឹងថា មូលហេតុដំបូងមានកម្មការិនីមានផ្ទៃពោះម្នាក់ មានអាការៈទន់ដៃទន់ ជេីង កម្មករនៅជិតខាងក៏សែងចេញ ពេលនោះកម្មករដទៃទៀតបានឃេីញមានការភិតភ័យ ក៏ចាប់ផ្តេីមដួលសន្លប់ជាបន្តបន្ទាប់គ្នាយ៉ាងដូច្នេះ។ លោក ម៉ឹង វីរីយ៉ាបានបន្ថែមថា មន្រ្តីជំនាញ រួមជាមួយនឹងអាជ្ញាធរបានទៅពិនិត្យកន្លែងកេីតហេតុ និងពិនិត្យបរិស្ថានកន្លែងធ្វេីការ បរិស្ថានជំុវិញក្រុមហ៊ុន ឃេីញថាមិនមានអ្វីគួរកត់សំគាល់ទេ លេីកលែងតែផ...
ទូតអាល្លឺម៉ង់៖ បានបង្ហាញអំពីការចាប់អារម្មណ៍លើសក្តានុពលពាណិជ្ជកម្មរបស់កម្ពុជា

ទូតអាល្លឺម៉ង់៖ បានបង្ហាញអំពីការចាប់អារម្មណ៍លើសក្តានុពលពាណិជ្ជកម្មរបស់កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ទើបបានតែងតាំងថ្មី ។ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ។ លោករដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម កម្ពុជា បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគជូនដល់ពាណិជ្ជករ និងវិនិយោគិន តាមរយៈកំណែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ ស្ថាប័ន និងការកាត់បន្ថយថ្លៃចំណាយផ្សេងៗជាដើម។ រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតទៅលើការធ្វើពិពិធកម្មទីផ្សារ ដើម្បីធ្វើសមារណកម្មចូលទៅក្នុងទីផ្សារអន្តរជាតិ។ ជាកិច្ចឆ្លើយតបលោកឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ បានបង្ហាញអំពីការជួយជំរុញឲ្យពាណិជ្ជករ និងវិនិយោគិនអាល្លឺម៉ង់ ងាកមកចាប់អារម្មណ៍លើសក្តានុពលពាណិជ្ជកម្មរបស់កម្ពុជា ។ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះភាគីអាល្លឺម៉ង់ ដែលបានផ...
ត្រឹម ១២ខែ ឆ្នាំ២០១៩ ពន្ធដារប្រមូលចំណូលពន្ធបានជាង១១ ពាន់ប៊ីលានរៀល

ត្រឹម ១២ខែ ឆ្នាំ២០១៩ ពន្ធដារប្រមូលចំណូលពន្ធបានជាង១១ ពាន់ប៊ីលានរៀល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
នៅក្នុងរយៈពេល ១២ខែ ឆ្នាំ២០១៩ កន្លងមកនេះអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបបានជាង ១១ ពាន់ប៊ីលានរៀល ត្រូវជាង ២ពាន់ ៨ រយ​លាន​​​​ដុល្លារអាមេរិក ស្មើជាង ១២៣% នៃផែនការដែលកំណត់ដោយច្បាប់។ នេះបើតតាម លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញបញ្ជាក់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៩ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នេះ។ លោកបញ្ជាក់ថា« អគ្គនាយកដ្ឋានពន្ធដារ ជាក់ស្តែងការប្រមូលពន្ធក្នុងរយៈពេល ១២ ខែ ក្នុងឆ្នាំ២០១៩ កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានប្រមាណជាង ១១ ២៧៧ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៨១៩ លានដុល្លារអាមេរិក ស្មើជាង ១២៣% នៃផែនដែលកំណត់ដោយច្បាប់»។ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលមានការកើនឡើងប្រមាណជាង ២៨% ស្មើនឹង ទឹកប្រាក់ប្រមាណជាង ២ ៤៨៥ លានដុល្លារអាមេរិក ខណៈដែលឆ្នាំ២០១៨ការប្រ...
ពលរដ្ឋរិៈគន់មន្រ្តីខេត្តកំពង់ចាមដែលបណ្តោយឲ្យឈើរាប់ពាន់ដើមដាំលម្អទ្រូងផ្លូវជាតិលេខ៦ ងាប់ស្ទើរគ្មានសល់​​​

ពលរដ្ឋរិៈគន់មន្រ្តីខេត្តកំពង់ចាមដែលបណ្តោយឲ្យឈើរាប់ពាន់ដើមដាំលម្អទ្រូងផ្លូវជាតិលេខ៦ ងាប់ស្ទើរគ្មានសល់​​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អ្នកភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាមបានរិៈគន់មន្រ្តីខេត្តកំពង់ចាមថា បានបណ្តែតបណ្តោយឲ្យដើមឈើរាប់ពាន់ដើម និងស្មៅរាប់ពាន់ម៉ែត្រក្រឡា ដាំលម្អទ្រូងផ្លូវជាតិលេខ៦ ពីរង្វង់មូលព្រែកក្តាម ក្នុងស្រុកបាធាយ រហូតដល់ផ្លូវបំបែករង្វង់មូលស្គន់ ក្នុងស្រុកជើងព្រៃ ចាប់ផ្តើមងាប់ស្ទើរគ្មានសល់ ដោយសារខ្វះទឹកក្នុងការស្រោចនារដូវប្រាំងនេះ។ អ្នកភូមិជាច្រើននាក់ទៀត សុំលក្ខ័ណ្ឌមិនបញ្ជេញឈ្មោះបានរៀបរាប់ថា «នៅក្នុងខែមករាឆ្នាំ២០២០នេះមិនឃើញមានមន្រ្តីណាមួយធ្វើសកម្មភាពនៃការការប្រឹងប្រែងជួយស្រោច​ទឹកដើមឈើ និងស្មៅទាំងនេះឡើយ ហើយធ្លាប់តែស្រស់បំព្រងតែបែរជា ពេលនេះចាប់ផ្តើមជ្រុះស្លឹក និងងាប់ជាបណ្តើរៗទៅវិញ។» អ្នកដំណើរតាមកំណាត់ផ្លូវនេះបានជំនុំគ្នាពេលសម្រាកឈប់ម្តងៗ និងលើកជជែកគ្នា ពាក់ព័ន្ធនឹងការងាប់នៃរុក្ចជាតិទាំងនេះ ដោយនិយាយចំអកថា គ្រាន់ប៉ុណ្ណឹង!! ហេតុអ្វីបានជាថ្នាក់ដឹកនាំខេត្តកំពង់ចាម រួមទាំងមន្ត្រីពាក់ព័ន្ធ មើលមិនឃើញឬយ៉ាងណាប...
ក្រុមអាជ្ញាធរសុខាភិបាលបារម្ភពីការឆ្លងរាលដាលនៃវីរុសជម្ងឺរលាកផ្លូវដង្ហើមក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីចិន

ក្រុមអាជ្ញាធរសុខាភិបាលបារម្ភពីការឆ្លងរាលដាលនៃវីរុសជម្ងឺរលាកផ្លូវដង្ហើមក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទូរទស្សន៍ CCTV បានផ្សព្វផ្សាយថា ក្រុមអាជ្ញាធរសុខាភិបាលរបស់ប្រទេសចិនបានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការឆ្លងរាលដាលនៃវីរុសជម្ងឺរលាកផ្លូវដង្ហើមថ្មី Coronavirus នៅរដូវចូលឆ្នាំថ្មីប្រពៃណីចិន ខណៈដែលវីរុសថ្មីនេះបានឆ្លងទៅកាន់បុគ្គលិកពេទ្យជាអ្នកថែទាំ និងព្យាបាលអ្នកជម្ងឺថ្មីនេះនៅមន្ទីរពេទ្យចំនួន១៤ករណីថ្មីបន្ថែមទៀត កាលពីថ្ងៃចន្ទ ទី២០ ខែមករានេះ ។ សូមរំលឹកជូនថា នៅចន្លោះឆ្នាំ២០០២និង២០០៣ មនុស្សប្រមាណជិត៦៥០នាក់បានបាត់បង់ជីវិតនៅទូទាំងប្រទេសចិន និងទីក្រុងហុងកុង ដោយសារជម្ងឺផ្តាសាយ សាស (SARS) ដែលជាជម្ងឺផ្លូវដង្ហើម និងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដូចជម្ងឺរលាកផ្លូវដង្ហើមថ្មី Coronavirus នេះដែរ ។ ប្រធានគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន (National Health Commission) បានអោយដឹងថា វីរុសជម្ងឺរលាកផ្លូវដង្ហើមថ្មី Coronavirus បានឆ្លងរាលដាលកាន់តែខ្លាំងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ខណៈដែលចំនួនអ្នកជម្ងឺដែលបាន...
២៥ឆ្នាំនេះការវិនិយោគផ្ទាល់ពីជប៉ុនមានទឹកប្រាក់សរុប ២,៥ ពាន់លានដុល្លារអាមេរិក

២៥ឆ្នាំនេះការវិនិយោគផ្ទាល់ពីជប៉ុនមានទឹកប្រាក់សរុប ២,៥ ពាន់លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្នុងក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៣៧ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។ ការវិនិយោគរបស់ប្រទេសជប៉ុនផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្តនិងសម្ភារៈបរិក្ខារបច្ចេកទេសកសិ​ឧស្សា​​​ហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំ​ពោះ​រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាង សំខាន់ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍន៍សេដ្ឋ​កិច្ចកម្ពុជាឲ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ។ រដ្ឋមន្រ្តីពាណិជ្ជកម្មបន្តទៀតថា សន្តិភាពគឺជាកត្តាចាំបាច...
DJ ឡាយ អិននិងបក្ខពួក៣នាក់ត្រូវបានតុលាការផ្តន្ទាទោសពី៤ឆ្នាំទៅ១៥ឆ្នាំករណីលក់គ្រឿងញៀនក្នុងក្លឹបកម្សាន្តរ៉ុក

DJ ឡាយ អិននិងបក្ខពួក៣នាក់ត្រូវបានតុលាការផ្តន្ទាទោសពី៤ឆ្នាំទៅ១៥ឆ្នាំករណីលក់គ្រឿងញៀនក្នុងក្លឹបកម្សាន្តរ៉ុក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមសំណុំរឿង DJ ឡាយ អិន និងបក្ខពួក ដែលបាន​​​ជួញដូរគ្រឿងញៀននៅក្នុងក្លឹបកម្សាន្តរ៉ុករបស់លោកឧកញ៉ា គិត ធាង កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ។ យោងតាមសាលក្រមព្រហ្មទណ្ឌរបស់លោកស្រី យិច ឈាណាវី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស ជនជាប់ចោទគឺ ទី១-ឈ្មោះ ហែម បូរិទ្ធ ហៅ DJ ឡាយ អិន ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ DJ ស្នាក់នៅផ្ទះ លេខ៦៣ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី២ឈ្មោះ ម៉ៅ ស្រីណា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន ដាក់ពន្ធ​នាគារក្នុងម្នាក់ៗរយៈពេល ៤ឆ្នាំ និងពិន័យ ជាប្រាក់ចំនួន ៦លានរៀលដាក់ចូលថវិការដ្ឋ។ ទី៣-ឈ្មោះ អ៊ិន សាខន ភេទប្រុស អាយុ ៥១ឆ្នាំ ស្នាក់ផ្ទះជួលលេខ៦A ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដាក់ពន្ធនាគារកំណត់រយៈពេល ១១ឆ្នាំ និង​ពិន័យជាប្រាក់ចំនួន ២០ល...
លោក ភិន សុផលថា«ឆ្នាំ២០២០ស្រុកកំពង់សៀម ខេត្តកំពង់ចាមវិស័យអចលនទ្រព្យនឹងរីកចម្រើនឈានឡើង»

លោក ភិន សុផលថា«ឆ្នាំ២០២០ស្រុកកំពង់សៀម ខេត្តកំពង់ចាមវិស័យអចលនទ្រព្យនឹងរីកចម្រើនឈានឡើង»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ភិន សុផល ដែលជាសហគ្រិនវ័យក្មេងនិងជាម្ចាស់គម្រោងដីឡូតិ៏ ហ្គ្រែន លាភសំណាង និងជាអគ្គនាយកក្រុមហ៊ុន ហ្វាយ ប៊ីហ្រ្គេន ផាកឡែន បានពង្រីកវិសាលភាពរបស់ខ្លួនទៅអភិវឌ្ឍដីធ្លីនិងលំនៅឋានដែលមានតម្លៃសមរម្យស្ទើរតែមិនជឿ ស្ថិតនៅក្នុងឃុំកំពង់អំពិល ស្រុកកំពង់សៀម ខេត្តកំពង់​ចាម និងបានរៀវចំពិធីក្រុងពាលីនៅថ្ងៃទី១៩ ខែមករានេះ។ គម្រោងដីឡូត៍ ហ្គ្រេន លាភសំណាង វិនិយោគលើផ្ទៃដី 5 ហិចតា ជាគម្រោងទី2 លើទឹកដីខេត្តកំពង់ចាម ដែលនៅឆ្នាំ២០២០ អ្នកវិនិយោគខាងលើបានចាត់ទុកថា ឆ្នាំនេះជាឆ្នាំមួយរបស់ក្រុមហ៊ុនលោកត្រូវតែវិនិយោគនៅទឹកដីខេត្តកំពង់ចាម ដោយសារតែខេត្តមួយនេះប្រមូលផ្តុំដោយសេដ្ឋកិច្ច អាជីវកម្ម និងឧស្សាហកម្ម ដែលសមស្របជាមួយការវិនិយោគលើវិស័យអចលនទ្រព្យមិនគួរមើលរំលង។ លោក ភិន សុផល បានលើកឡើងថា«តាមពិតទស្សនៈខ្ញុំមកវិនិយោគតំបន់នេះមកពីខេត្តចំណាស់មួយមានតម្រូវការរស់នៅច្រើន ហើយគម្រោងផ្សេង​ៗទៀតវិនិយោគផ្តោតលើតែផ្ទះល្វែងនិងសំណង់ធំៗ ដែលប្រជាពល...
កសិករវៀតណាមប្រែក្លាយផ្ទៃដីសម្បូរដោយគ្រាប់មិនទាន់ផ្ទុះទៅជាចំការម្រេច

កសិករវៀតណាមប្រែក្លាយផ្ទៃដីសម្បូរដោយគ្រាប់មិនទាន់ផ្ទុះទៅជាចំការម្រេច

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រជាកសិករនៅខេត្ត ក្វាងទ្រី (Quang Tri) ប្រទេសវៀតណាម បានប្រែក្លាយផ្ទៃដីដែលសម្បូរទៅដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទៅជាចំការដំណាំម្រេចដ៏ធំល្វឹងល្វើយ ដែលអាចរកប្រាក់ចំណូលបានរាប់រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលនេះបើតាមចុះផ្សាយរបស់ AP ។ ប្រជាកសិករអាចរកប្រាក់ចំណូលបានប្រមាណជាង១៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីការប្រកបមុខរបរដាំដំណាំម្រេច ក្រោយពីក្រុមអាជ្ញាធរបានប្រមូលគ្រាប់មិនទាន់ផ្ទុះចេញអស់ពីតំបន់មួយចំនួនក្នុងខេត្តនេះ ។ លោក ង្វៀន វ៉ាន់ថេប (Nguyen Van Thiep) ប្រជាកសិករដាំម្រេចបាននិយាយថា ចំការម្រេចនេះគឺសម្បូរទៅដោយគ្រាប់មិនទាន់ផ្ទុះ ដែលបានបន្សល់ទុកកាលពីសម័យសង្គ្រាមវៀតណាម និងសហរដ្ឋអាមេរិក ។ នៅពេលបច្ចុប្បន្ននេះ ផ្ទៃដីនៅក្នុងខេត្ត ក្វាងទ្រីទាំងមូល ត្រូវបានសម្អាតគ្រាប់មិនទាន់ផ្ទុះបានប្រមាណ៨០%ហើយ ហើយផ្ទៃដីដែលសម្អាតរួច គឺត្រូវបានដាំដំណាំម្រេចស្ទើរតែទាំងអស់ ។ មន្ត្រីបោសសំអាតមីន និងគ្រាប់...
ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ “យុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០២០” នៅខេត្តមណ្ឌលគីរី

ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ “យុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០២០” នៅខេត្តមណ្ឌលគីរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ “យុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០២០” នៅខេត្តមណ្ឌលគីរី តាមសេចក្តីជូនដំណឹង​ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ របស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើក​កម្ពស់ផលិតផលក្នុងស្រុក​ឲ្យមាន​ការទទួល​ស្គាល់ និងចូល​រួមប្រើប្រាស់កាន់​តែទូលំទូលាយនៅទូទាំង​ប្រទេស ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម​ផលិត​ផលខ្មែរ “យុទ្ធនាការទិញផលិត ផលខ្មែរ ឆ្នាំ២០២០” ។ ចាប់​ពីថ្ងៃ​ទី០៥-០៨ ខែ​មីនា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១២កើត ដល់ថ្ងៃ​អាទិត្យ១៥​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅ​ក្រុង​សែន​​មនោរម្យ ខេត្តមណ្ឌលគីរី។ សូមបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះ ក្នុងគោលបំណងទូងស្គរពញ្ញាក់ស្មារតី​មហា ជន​​ទូទៅ ងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុង​ស្រុក​ឲ្យបាន​ច្រើនជាអតិ បរិមា ។ ក្រសួងពាណិជ្ជកម្ម នឹងប្រមូ...