ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងពាណិជ្ជកម្មពង្រីកសមត្ថភាពដល់មន្រ្តីកាំកុងត្រូលឲ្យក្លាយជានគរបាលយុត្តិធម៌

ក្រសួងពាណិជ្ជកម្មពង្រីកសមត្ថភាពដល់មន្រ្តីកាំកុងត្រូលឲ្យក្លាយជានគរបាលយុត្តិធម៌

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គនាកដ្ឋានកាំកុងត្រូល នៃម បានពង្រីកសមត្ថភាពដល់មន្រ្តីកាំកុងត្រូលឲ្យក្លាយជានគរបាលយុត្តិធម៌ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសក្លែងបន្លំគុណភាពផលិតនិងសេវា ក្នុងគោលដៅថែរក្សាសុវត្ថិភាពនិងផលប្រយោជន៍អ្នកប្រើប្រាស់។ លោកផាន អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់ឲ្យដឹងបែបនេះនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីមន្រី្តនគរបាលយុត្តិធម៌ កាលពីព្រឹកថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៩ ។ លោកស្វាយ សំណាង ព្រះរាជ្ញារងសាលាឧទ្ធរណ៍ នៃក្រសួងយុត្តិធម៌ លើកឡើងថា មុននឹងក្លាយជាមន្ត្រីយុត្តិធម៌ ក្រសួងយុត្តធម៌បានបំពេញបន្ថែមសមត្ថភាពដល់មន្ត្រីកាំកុងត្រូល ដូចជា ជំនាញស្វែងរកភស្តុតាង កំណត់មុខសញ្ញាបទល្មើស ដំណើរការស៊ើបអង្កេត និងនីតិវិធីបញ្ជូនសំណុំរឿងទៅកាន់តុលាការ ដើម្បីអាចផ្តន្ទាទោសជនល្មើសទៅតាមច្បាប់។ វគ្គបណ្តុះបណ្តាល ស្តីពីមន្ត្រីនគរបាលយុត្តិធម៌ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរួមគ្នា រវាងអគ្គនាយកដ្ឋានកាំកុ...
ភាពតានតឹងផ្នែកពាណិជ្ជកម្មចិន-អាមេរិកធូរស្រាលបន្តិច ខណៈភាគីទាំងពីរថយមួយជំហានម្នាក់

ភាពតានតឹងផ្នែកពាណិជ្ជកម្មចិន-អាមេរិកធូរស្រាលបន្តិច ខណៈភាគីទាំងពីរថយមួយជំហានម្នាក់

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Bloomberg បានឲ្យដឹងថា មេដឹកនាំរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានសម្រេចចិត្តដកថយមួយជំហានម្នាក់ហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះ ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរ ។ សហរដ្ឋអាមេរិក បានសម្រេចចិត្តដកថយដោយពន្យាពេលការដំឡើងពន្ធ៥%បន្ថែមទៀតលើទំនិញរបស់ប្រទេសចិនក្នុងតម្លៃទឹកប្រាក់២៥០ពាន់លាន ដែលនឹងនាំចូលទីផ្សារអាមេរិក ដែលទំនិញចិននេះ ត្រូវបានដំឡើងពន្ធ២៥%រួចហើយ ។ ចំណែកប្រទេសចិនវិញ មិនបានពន្យាពេលដំឡើងពន្ធនាំចូលពីសហរដ្ឋអាមេរិក លើទំនិញអាមេរិកមានតម្លៃទឹកប្រាក់៧៥ពាន់លានដុល្លារ ដែលចិនទើបបានសម្រេចដំឡើងពន្ធនាំចូលទីផ្សារចិននោះទេ ប៉ុន្តែចិនបានសម្រេចលុបចោលការយកពន្ធទាំងស្រុង លើមុខទំនិញចំនួន១៦មុខរបស់សហរដ្ឋអាមេរិក ដែលនឹងនាំចូលទីផ្សារចិននៅពេលខាងមុខ ៕...
ប្រធានាធិបតីវែណេស៊ុយអេឡាមិនទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិទេ

ប្រធានាធិបតីវែណេស៊ុយអេឡាមិនទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិទេ

ព័ត៌មានទាន់ហេតុការណ៍
លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីប្រទេសវែណេស៊ុយអេឡា  បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះថា លោកនឹងមិនទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងរៀបចំឡើងនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកនៅចុងខែកញ្ញានេះទេ ។ លោក ម៉ាឌូរ៉ូ បានបន្ថែមថា លោកមិនបានទៅចូលរួមមែន ប៉ុន្តែលោកនឹងបញ្ជូនលោកស្រី Delcy Rodriguez អនុប្រធានាធិបតី និងលោក Jorge Arreasza រដ្ឋមន្ត្រីការបរទេសវែណេស៊ុយអេឡាឲ្យទៅចូលរួមក្នុងមហាសន្និបាតនេះ ។ សូមបញ្ជាក់ជូនថា ភាពតានតឹងរវាងប្រទេសវែណេស៊ុយអេឡា និងសហរដ្ឋអាមេរិក បានកើតឡើងចាប់តាំងពីដើមឆ្នាំ២០១៩នេះ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រប្រធានគណបក្សប្រឆាំងវែណេស៊ុយអេឡាជាប្រធានាធិបតីស្តីទីនៃប្រទេសនេះ ៕...
អ្នកវិនិយោគក្នុងស្រុក នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀតនៅតំបន់ខាងជើងរាជធានីភ្នំពេញ

អ្នកវិនិយោគក្នុងស្រុក នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀតនៅតំបន់ខាងជើងរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ បច្ចុប្បន្ននេះតំបន់នៅជាយក្រុងបានក្លាយជាតំបន់ ដែលមានសក្តានុពលលើវិស័យលំ នៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ស្របពេលដែលកំណើនប្រជាជនរស់នៅកាន់តែច្រើន រួមទាំងផ្សារទំនើបនានាផងដែរ។ បើគិតត្រឹមដើមឆ្នាំ២០២០ខាងមុខនេះ ខណ្ឌសែនសុខ នឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀតនឹងចាប់ដំណើរការ ជំរុញឱ្យតំបន់ភាគខាងជើងរាជធានី ភ្នំពេញកាន់តែមានសក្ដានុពលខ្លាំងថែមទៀត។ ជាមួយនឹងការរីកចម្រើន និងកំណើននៃលំហូរប្រជាជន ចូលមកកាន់រាជធានីភ្នំពេញកើនឡើងជាប្រចាំ ពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឲ្យអ្នកអភិវឌ្ឍន៍លំនៅដ្ឋានឆ្ពោះទៅកាន់តំបន់នេះកាន់តែច្រើន ដែលមាន បុរីនិងខុនដូជាច្រើនកំពុងសាងសង់នៅតំបន់នេះ នៅត្រឹមដើមឆ្នាំ២០២០ខាងមុខនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀត ដែលមានឈ្មោះថា B2B Park មានទីតាំង ស្ថិតនៅ បណ្តោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នឹងចាប់ផ្តើមដំណើរការ ដើម្បីបំពេញ តាមតម្រូវ ការរបស់អតិថិជន។ ...
អង្គការទេសចរណ៍ពិភពលោក(UNWTO) បានអនុម័តអនុសញ្ញាស្ដីពីក្រមសីលធម៌វិស័យទេសចរណ៍ ក្នុងមហាសន្និបាតលើកទី ២៣ នៅប្រទេសរុស្ស៊ី 

អង្គការទេសចរណ៍ពិភពលោក(UNWTO) បានអនុម័តអនុសញ្ញាស្ដីពីក្រមសីលធម៌វិស័យទេសចរណ៍ ក្នុងមហាសន្និបាតលើកទី ២៣ នៅប្រទេសរុស្ស៊ី 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  គណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាដឹកនាំដោយលោក ហោ មុនីរ័ត្ន បានចូលរួមមហាសន្និបាតលើកទី២៣ នៃអង្គការទេសចរណ៍ពិភពលោក(UNWTI) នៅទីក្រុង Saint Peterabirg ប្រទេសរុស្ស៊ី ស្ដីពីក្រមសីលធម៌ក្នុងវិស័យទេសចរណ៍ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ។ គណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា អនុសញ្ញានេះជាការបម្លែងពីគោលការណ៍ណែនាំស្ដីពីក្រមសីលធម៌ទេសចរណ៍ ដែលបានអនុវត្តកន្លងមក ដើម្បីទទួលបានការគាំទ្រកាន់តែខ្លាំងពីរដ្ឋជាសមាជិក អំពីតួនាទីមិនអាចខ្វះបាននៃវិស័យទេសចរណ៍ ក្នុងការចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន ក៏ដូចជាភាពថ្កុំថ្កើង និងវិបុលសុខរបស់ប្រជាពលរដ្ឋទូទាំងពិភពលោក។ អនុសញ្ញានេះផ្ដោតលើអនុសាសន៍ផ្ដល់ជូនរដ្ឋជាសមាជិក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍មានដូចជា៖ ១- ការចូលរួមចំណែករបស់វិស័យទេសចរណ៍ក្នងការលើកកម្ពស់ការយោគយល់ ការគោរពគ្នារវាងប្រជាពលរដ្ឋ និងសង្គមទូទាំងពិភពលោក ២-វិស័យទេសចរណ៍ជាយាន្តចូលរួ...
រដ្ឋមន្ត្រី​ជា សុផារ៉ា ជួបពិភាក្សាជាមួយអ្នកវិនិយោគល្បីៗនៅកម្ពុជា​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់

រដ្ឋមន្ត្រី​ជា សុផារ៉ា ជួបពិភាក្សាជាមួយអ្នកវិនិយោគល្បីៗនៅកម្ពុជា​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​ ​ភ្នំពេញ​៖ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ជួបពិភាក្សា​ជាមួយ​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា (CCC) និង​លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា (HDAC) និង​ជា​សហប្រធាន​ផ្នែក​វិស័យ​ឯកជន នៃ​ក្រុមការងារ​ទី​១៣ ផ្នែក​សំណង់ និង​អចលនទ្រព្យនៅព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​។ សូមបញ្ជាក់ថា ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ​តែងតែ​យកចិត្តទុកដាក់​គាំទ្រ​ដល់​អ្នក​វិនិយោគិន ជាពិសេស​វិស័យ​ឯកជន ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលស្គាល់ថា កម្ពុ​ជាមាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​គួរ​ជាទី​មោ​ទភាព​បំផុត​ លោក ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី​នគ​រូប​នី​ជ​កម្ម និង​សំណង់ ប...
ក្រសួងពាណិជ្ជកម្មសាកល្បងចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ ឌី (D)ដល់មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង និងស្វាយរៀង

ក្រសួងពាណិជ្ជកម្មសាកល្បងចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ ឌី (D)ដល់មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង និងស្វាយរៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសេចក្តីជូនដំណឹង ស្តីពីដំណើរការសាកល្បងចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ ឌី (D) សម្រាប់នាំចេញកសិផលទៅប្រទេសជាប់ព្រំដែន ឲ្យមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង និងស្វាយរៀង ។ យោងតាមបានសេចក្តីជូនដំណឹង ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជាក់ថា នឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះតទៅ ។ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖...
ហ្វីលីពីន និងម៉ាឡេស៊ី យល់ព្រមរៀបចំយន្តការសន្ទនាស្តីពីជម្លោះនៅសមុទ្រចិនខាងត្បូង

ហ្វីលីពីន និងម៉ាឡេស៊ី យល់ព្រមរៀបចំយន្តការសន្ទនាស្តីពីជម្លោះនៅសមុទ្រចិនខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋចិនបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះ ពីប្រទេសហ្វីលីពីន និងម៉ាឡេស៊ី បានព្រមព្រៀងជាមួយប្រទេសចិនរួចហើយ ក្នុងការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង ។ លោក វ៉ាង យី បានបន្តថា ដំណោះស្រាយក្នុងការបញ្ចប់ជម្លោះនៅសមុទ្រចិនខាងត្បូង រវាងប្រទេសចិន និងភាគីពាក់ព័ន្ធនឹងត្រូវបានធ្វើឡើងតាមរយៈការបង្កើតយន្តការសន្ទនាទ្វេភាគីរវាងចិន និងសាមីប្រទេសជម្លោះ ។ សូមបញ្ជាក់ថា ប្រទេសដែលមានជម្លោះជាមួយចិន ក្នុងការទាមទារកម្មសិទ្ធិស្របច្បាប់នៅសមុទ្រចិនខាងត្បូង គឺមានប្រទេសវៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ ៕  ...
រដ្ឋមន្ត្រីបរិស្ថានថ្មីប្រទេសជប៉ុនថា ៖ជប៉ុនគួរឈប់ប្រើប្រាស់ថាមពលនុយក្លេអ៊ែរ

រដ្ឋមន្ត្រីបរិស្ថានថ្មីប្រទេសជប៉ុនថា ៖ជប៉ុនគួរឈប់ប្រើប្រាស់ថាមពលនុយក្លេអ៊ែរ

ព័ត៌មានទាន់ហេតុការណ៍
លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមី (Shinjiro Koizumi) រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសជប៉ុនដែលទើបតែងតាំងថ្មីបាននិយាយថា លោកចង់ឲ្យប្រទេសនេះឈប់ប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិលនៅពេលខាងមុខ ។ លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមី បានបន្តថា ភ្លើងអគ្គិសនីដែលបានមកពីម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ អាចបង្ករគ្រោះថ្នាក់ដល់ប្រទេសជប៉ុនបាន ប្រសិនបើរោងចក្រនុយក្លេអ៊ែរទទួលរងការវាយប្រហារដោយគ្រោះធម្មជាតិ ឫមហន្តរាយណាមួយ នៅពេលខាងមុខ ។ សូមរំលឹកថា កាលពីឆ្នាំ២០១១កន្លងទៅ រោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា (Fukushima) នៅជប៉ុន បានទទួលរងការវាយប្រហារដោយរលកយក្សស៊ូណាមិ បណ្តាលអោយលិចធ្លាយជាតិវិទ្យុសកម្មយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអាចដោះស្រាយបាន ៕  ...
មន្រ្តីជំនាញផ្នែកទេសចរណ៍ថា៖ ភ្ញៀវទេសចរធ្លាក់ចុះបណ្តាមកពីកក្តាអាកាសធាតុ

មន្រ្តីជំនាញផ្នែកទេសចរណ៍ថា៖ ភ្ញៀវទេសចរធ្លាក់ចុះបណ្តាមកពីកក្តាអាកាសធាតុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ មន្រ្តីអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បាននិយាយថា ភ្ញៀវទេសចរណ៍ដែលមានការធ្លាក់ចុះ គឺបណ្តាលមកពីបញ្ហាអាកាសធាតុ (រដូវភ្លៀង) នេះជាបញ្ហាចម្បងក្នុងបង្អាក់ចំនួនទេសចរណ៍ មកទស្សនាកម្ពុជា ។ លោក ច្រឡឹង សុមេធា អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានប្រាប់ក្រុមសារព័ត៌មាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នេះថា ជាទូទៅរដូវនេះ គឺជារដូវវិសម្សកាលនៃប្រជាពលរដ្ឋនៅប្រទេសអឺរ៉ុប ហើយភ្ញៀវទេសចរណ៍អឺរ៉ុប តែងតែដើរកម្សាន្តជាមកតំបន់អាស៊ី ។បច្ចុប្បន្នដោយកត្តាអាកាសធាតុមានការប្រែប្រួលជាច្រើន មិនមែនតែនៅក្នុងប្រទេសកម្ពុជាយើងនោះឡើយ ពោលគឺនៅក្នុងអាស៊ីទាំងមូល មានអាកាសធាតុក្តៅសើម នេះគឺជាកត្តាចម្បងដែលនាំឲ្យមានភ្ញៀវទេស មានផលវិបាកក្នុងការដកដង្ហើម និងក៏ជាហេតុធ្វើឲ្យភ្ញៀវទេសចរណ៍មានការថមថយធ្លាក់ចុះ ។ លោក ច្រឡឹង សុមេធា បានបន្តថា ក្រសួងទេសចរណ៍កំពុង ខិតខំប្រឹងប្រែងកែលម្អលើគុណភាពសេវាកម្មការសម្រ...