សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវអនុសាសន៍ ៦ចំណុច ដល់គណៈកម្មាធិការកណ្តាល ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសចូលរួមអនុវត្ត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍ ៦ ចំណុចដល់គណៈកម្មាធិការកណ្តាល ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសចូលរួមអនុវត្ត។
នៅក្នុងពិធិបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលសន្និសីទសណ្ឋាគារ សុខាសៀមរាប សម្តេចបបវរធិបតី បានគូសរំលេចថា៖
១. បន្តយកចិត្តទុកដាក់ធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជាយន្តការមានរដ្ឋបាលទំនើប យកចិត្តទុកដាក់លើលើកកម្ពស់ការងារអប់រំ តម្រង់ទិស និងបន្តកសាងពង្រឹងអត្តចរិតមនសិការចរិយាមាយាថ តម្លៃសីលធម៌ ស្មារតីទទួលខុសត្រូវក្នុងជួរថ្នាក់ដឹកនាំ សមាជិក សមាជិកា ថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន
២. បន្តយកចិត្តទុកដាក់ផ្ដល់នូវគំរូល្អក្នុងភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ ផ្ដល់នូវភាពកក់ក្ដៅ និងជំនឿជឿជាក់ក្នុងបរិយាកាសគ្មានវិវាទក្រោមស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព ឯកភាពផ្ទៃក្នុង...








