រាជរដ្ឋាភិបាល ប្រមូលចំណូលថវិការដ្ឋសរុប ស្មើនឹង ៩០% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០១៩
ភ្នំពេញ៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលថវិការដ្ឋសរុប ស្មើនឹង ៩០% ធៀបនឹងច្បាប់ថវិកា ក្នុងនោះទិន្នផលចំណូល បានពីការប្រមូលពីពន្ធគយ និងរដ្ឋាករប្រមាណ ៤៩%, ពន្ធដារ ៣២%, ចំណូលមិនមែនសារពើពន្ធ ១២% និងចំណូលផ្សេងៗ ប្រមាណ ៦% បន្ថែមទៀត។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) បានដឹកកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៩ ។
កិច្ចប្រជុំបានផ្តោតសំខាន់លើការត្រួតពិនិត្យ តាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ចំពោះផែនការសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩នេះ ។ គ្រប់ ផ្នែកនៃផែនការសកម្មភាព ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ...








