សម្តេចក្រឡាហោមថា៖ កម្ពុជាសព្វថ្ងៃ មានជនបរទេសរស់នៅជាង ៨ម៉ឺន ៨ពាន់នាក់
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នាព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។
សម្តេចក្រឡាហោម ស ខេង បានប្រកាសថា «នៅកម្ពុជា មានជនបរទេសរស់នៅស្របច្បាប់ តែជាង ៨ម៉ឺន ៨ពាន់នាក់ប៉ុណ្ណោះ»។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ប៉ូលិសអន្តោប្រវេសន៍ បានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេស កាន់កាប់ប្រើប្រាស់ ចំនួន ៣៧៤៤១ ច្បាប់ ស្មើនឹង ២០០៩៣ គ្រួសារ ដោយមានមនុស្ស ៦៨៩៨៨១ នាក់ មាន ១០សញ្ជាតិ ដែលភាគច្រើនជាជនជាតិវៀតណាម។ ឯកសារមិនប្រក្រតីទាំងនោះ រួមមាន៖ អត្តសញ្...








