ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រុមហ៊ុនអេមរុរាយស៍កម្ពុជានិងសហគមន៍កសិកម្មនៅខេត្តបាត់ដំបងចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវទំហំជិត១០លានដុល្លារ

ក្រុមហ៊ុនអេមរុរាយស៍កម្ពុជានិងសហគមន៍កសិកម្មនៅខេត្តបាត់ដំបងចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវទំហំជិត១០លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ក្រុមហ៊ុនអេមរុរាយស៍កម្ពុជានិងសហគមន៍កសិកម្មនៅខេត្តបាត់ដំបងចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវទំហំជិត១០លានដុល្លារ ហើយនេះគឺជាជំហានថ្មីមួយទៀត សម្រាប់សហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មដែលបានចុះកិច្ចសន្យារួមគ្នា ដើម្បីធានាស្ថិរភាពទីផ្សារជូនដល់កសិករជាសមាជិក ជាពិសេសក្នុងបរិបទដែលមានភាពមិនច្បាស់លាស់និងកម្រិតហានិភ័យខ្ពស់នៃការប្រែប្រួលទីផ្សារថ្លៃស្រូុវ។ កិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវពូជនិងស្រូវចំណីស្តង់ដាសុវត្ថិភាព(SRP) ចំនួន៦កិច្ចសន្យានេះ រួមមាន ៤កិច្ចសន្យាសម្រាប់ស្រូវចំណី និង២កិច្ចសន្យាទៀតសម្រាប់ស្រូវពូជ ដែលជាកិច្ចសន្យាសម្រាប់រយៈពេលពេញមួយឆ្នាំ ឬពីរដូវកាលដាំដុះ។ សូមអបអរសាទរដល់កសិករជាសមាជិកនៃសហគមន៍កសិកម្មយើងទាំងអស់ និងសូមកោតសរសើរដល់ដៃគូពីវិស័យឯកជន ដែលបានចូលរួមសហការគាំទ្រ និងជួយពង្រឹងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជាឱ្យកាន់តែរឹងមាំ៕...
ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា ដែលប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។ #MLVT #HENGSour...
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចំរុះចុះត្រួតពិនិត្យការលក់ដូរទំនិញបង្កក និងបានណែនាំបងប្អូនបញ្ឈប់ជាដាច់ខាតការនាំចូលទំនិញដែលជាផលិតផលថៃជំរុញលើកទឹកចិត្តដល់បងប្អូនអាជីវករប្រើប្រាស់ និងគ្រាំទ្រផលិតផលក្នុងស្រុក

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចំរុះចុះត្រួតពិនិត្យការលក់ដូរទំនិញបង្កក និងបានណែនាំបងប្អូនបញ្ឈប់ជាដាច់ខាតការនាំចូលទំនិញដែលជាផលិតផលថៃជំរុញលើកទឹកចិត្តដល់បងប្អូនអាជីវករប្រើប្រាស់ និងគ្រាំទ្រផលិតផលក្នុងស្រុក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបន្តដឹកនាំកម្លាំងចំរុះចុះត្រួតពិនិត្យការលក់ដូរទំនិញបង្កក និងបានណែនាំបងប្អូនបញ្ឈប់ជាដាច់ខាតការនាំចូលទំនិញដែលជាផលិតផលថៃ ព្រមទាំងបានជំរុញលើកទឹកចិត្តដល់បងប្អូនអាជីវករប្រើប្រាស់ និងគ្រាំទ្រផលិតផលក្នុងស្រុកនាយប់ថ្ងៃពុធទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ។...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមក្នុង “វេទិកាគយ និង FASMEC លើកទី១” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមក្នុង “វេទិកាគយ និង FASMEC លើកទី១” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុង វេទិកាគយ និង FASMEC លើកទី១ ក្រោមប្រធានបទ “ការគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យមដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង”ដែលរៀបចំឡើងនៅសាលាជាតិគយរាជធានីភ្នំពេញ។ វេទិកាគយ និង FASMEC លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ វេទិកាគយ និង FASMEC លើកទី១ រៀបចំឡើងមានរយៈពេល២ថ្ងៃនេះ ក្រោមប្រធានបទការគាំទ្រ និងគាំពារសហគ្រាសធុនតូច...
ក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee)មានមោទនភាពគិរីកាហ្វេខ្មែរ បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ ” វេទិកាគយ និង FASMEC”

ក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee)មានមោទនភាពគិរីកាហ្វេខ្មែរ បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ ” វេទិកាគយ និង FASMEC”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ,ក្រុមហ៊ុន គិរីកាហ្វេ (Kiri Coffee) មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានចូលរួមរៀបចំ និងបម្រើជូនកាហ្វេឈ្ងុយឆ្ងាញ់ ជូនដល់គណៈអធិបតី ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសទាំងអស់ ក្នុងកម្មវិធី «វេទិកាគយ និង FASMEC លើកទី១»។ ​កម្មវិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ​ គិរីកាហ្វេ តែងតែឈរលើបេសកកម្មលើកកម្ពស់ផលិតផលខ្មែរ ដោយនាំយកនូវរសជាតិកាហ្វេរ៉ូប៊ូស្តា (Robusta) សុទ្ធ ១០០% ពីទឹកដីខេត្តមណ្ឌលគិរី ដែលដាំដុះ កែច្នៃ និងលីងដោយស្នាដៃកូនខ្មែរផ្ទាល់ ដើម្បីបង្ហាញជូនដល់ថ្នាក់ដឹកនាំ និងធុរជនទាំងអស់បានភ្លក្ស និងគាំទ្រ។ ​យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំកម្មវិធី និង FASMEC ដែលបានផ្តល់ឱកាស និងទំនុកចិត្តដល់ គិរីកាហ្វេ ក្នុង...
ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម សុខ​ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម សុខ​ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម សុខ​ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា ដែលប្រព្រឹត្តទៅនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ #MLVT #HENGSour

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice និងលោកជំទាវ ឡាយ ម៉ាលី បានចូលបច្ច័យ ៣,៧៥០ ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកក្នុងការកសាង រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice និងលោកជំទាវ ឡាយ ម៉ាលី បានចូលបច្ច័យជាថវិកាចំនួន ៣,៧៥០ ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកក្នុងការកសាង រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ។ តាមរយៈសទ្ធាជ្រះថ្នារបស់ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ និងលោកជំទាវ តាមរយៈ លិខិតថ្លែងអំណរគុណមួយរបស់ គណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណ និងសូមអនុមោទនាបុណ្យ ចំពោះទឹកចិត្តសទ្ធាដ៏សប្បុរសយ៉ាងក្រៃលែងបំផុតរបស់ កាលពីថ្ងៃសៅរ៍ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។ ការកសាង រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ ដែលជាសំណង់ សិល្បៈស្ថាបត្យកម្ម វប្បធម៌ ដ៏ប្រណិតនៃ ប្រវត្តិសាស្ត្រជាតិ នឹងជានិមិត្តរូប ស្មារតីប្រលឹងជាតិខ្មែរ ដ៏ឧត្តង្គឧត្តម ល្អផូរផង់ ខ្ពង់ខ្ពស់ អស្ចារ្យបំផុត ទៅតាមរចនាប័ទ្មស្នាដៃបុព្វបុរសដូនតាខ្មែរយើង នាសម័យរាជធានីឧដុង្គ ដើម្បីតម្កល់ រក្សាទុកនូវ ប្រពៃណី វប្បធម៌ ក្បូរក្បាច់រចនា ដ៏ប្រណិត សម...
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរីនិងសហការីទស្សនកិច្ចរោងចក្រ និងឃ្លាំងស្តុកស្រូវរបស់AMRU Riceសាខាកោះញែក

ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរីនិងសហការីទស្សនកិច្ចរោងចក្រ និងឃ្លាំងស្តុកស្រូវរបស់AMRU Riceសាខាកោះញែក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តមណ្ឌលគិរី៖ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមការងារពាក់ព័ន្ធនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះបានអញ្ជើញទស្សនកិច្ចរោងចក្រ និងឃ្លាំងស្តុកស្រូវរបស់AMRU Riceសាខាកោះញែក ព្រមទាំងពិភាក្សាអំពីការទិញស្រូវពីសហគមន៍កសិកម្មក្នុងស្រុកកោះញែក។ ការអញ្ជើញពិនិត្យមើលលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការងារផលិតកម្មរបស់ក្រុមហ៊ុន និងចែកស្រូវពូជជូនកសិករនៅឃុំរយ៉ា ស្រុកកោះញែក។ ក្នុងឱកាសនោះ ឯកឧត្តម និងគណៈប្រតិភូក៏បានអញ្ជើញទស្សនកិច្ចរោងចក្រ និងឃ្លាំងស្តុកស្រូវរបស់ AMRU Rice សាខាកោះញែក ព្រមទាំងពិភាក្សាអំពីការទិញស្រូវពីសហគមន៍កសិកម្មក្នុងស្រុកកោះញែក ការអភិវឌ្ឍខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការងារផលិតកម្មរបស់ក្រុមហ៊ុន។ AMRU Rice សូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់រដ្ឋបាលខេត្ត និងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ក្នុងការជំរុញ...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោក ប៉ោ វី អភិបាលរងនៃគណ:អភិបាលស្រុកបន្ទាយមាស ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកបន្ទាយមាស ប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស គួរគិតគូរព...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកអង្គរជ័យ ខេត្តកំពត

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកអង្គរជ័យ ខេត្តកំពត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកអង្គរជ័យ ខេត្តកំពត។ ក្នុងឱកាសនេះដែរ​ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក មួង នឿន អភិបាលនៃគណ:អភិបាលស្រុកអង្គរជ័យ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកអង្គរជ័យ ខេត្តប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំដែលស្ថិតនៅក្នុងស្រុកអង្គរជ័យគួរគិតគូរពិច...