ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យគ្រូឧទ្ទេសចូលរួមអនុសាសន៍សម្តេចធិបតី “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ” ឱ្យជោគជ័យ

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យគ្រូឧទ្ទេសចូលរួមអនុសាសន៍សម្តេចធិបតី “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ” ឱ្យជោគជ័យ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃសៅរ៍ ទី៤ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអញ្ជើញបិទវគ្គវិក្រឹតការគ្រូបច្ចេកទេបស ស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូ ឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។ ក្នុងពេលឡើងថ្លែងសុន្ទរកថាបិទបញ្ចប់វគ្គ លោករដ្ឋមន្ត្រី បានជំរុញឱ្យគ្រូឧទ្ទេស ចូលរួមអនុវត្តន៍អនុសា សន៍របស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានជោគជ័យលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់សិក្ខាកាមក្រោមពាក្យស្លោក "រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ"។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រីការបណ្តុះបណ្តាលនេះជោគជ័យបានតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិ បាល គឺអាស...
សម្តេចក្រឡាហោម ស ខេង ចេញលិខិតថ្លែងអំអរគុណ ចំពោះ ឯកឧត្តម ឆាយ សុធា អនុប្រធានក្រុមការងារគណបក្សចល័តមូលដ្ឋានខេត្តព្រៃវែង ដែលបានឧបត្ថម្ភថវិកាចំនួន (ពីររយប្រាំបីលានប្រាំមួយសែនរៀល) ក្នុងការងារសង្គម និងសកម្មភាពបោះឆ្នោត

សម្តេចក្រឡាហោម ស ខេង ចេញលិខិតថ្លែងអំអរគុណ ចំពោះ ឯកឧត្តម ឆាយ សុធា អនុប្រធានក្រុមការងារគណបក្សចល័តមូលដ្ឋានខេត្តព្រៃវែង ដែលបានឧបត្ថម្ភថវិកាចំនួន (ពីររយប្រាំបីលានប្រាំមួយសែនរៀល) ក្នុងការងារសង្គម និងសកម្មភាពបោះឆ្នោត

សង្គម និងកម្សាន្ត
ព្រៃវែង: សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឆាយ សុធា អនុប្រធានក្រុមការងារគណបក្សចល័តមូលដ្ឋានខេត្តព្រៃវែង ដែលបានឧបត្ថម្ភថវិកាចំនួន ២០៨,៦០០,០០០៛ (ពីររយប្រាំបីលានប្រាំមួយសែនរៀល) ក្នុងការងារសង្គម និងសកម្មភាពបោះឆ្នោត ក្នុងនីតិកាលទី៧ ឆ្នាំ២០២៣ គណៈកម្មាធិការគណបក្សខេត្ត។ ឯកឧត្តម ឆាយ សុធា បានគោរ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចក្រឡាហោម ស ខេងអនុប្រធានគណបក្សប្រជាជនកម្ពុជា,ឯកឧត្តមប្រធានគណៈកម្មាធិការខេត្ត, ឯកឧត្តមប្រធាន, ឯកឧត្តមសន្តិបណ្ឌិតអនុប្រធានទី១ និងសមាជិក សមាជិកាក្រុមការងារបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានយកចិត្តទុកដាក់និងផ្តល់ទំនុកចិត្តលើរូបខ្ញុំដើម្បីចូលរួមចំណែកក្នុងសកម្មភាពបំរើជាតិជាមួយក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកំពង់ត្របែក ខេត្តព្រៃវែងបន្តទ...
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ហែម វណ្ណឌី បានជំរុញលើកទឹកចិត្តឱ្យអ្នកកែច្នៃចំណីអាហារចាប់យកនវានុវត្តន៍ និងពង្រីក​ទីផ្សារ​ពិសេស

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ហែម វណ្ណឌី បានជំរុញលើកទឹកចិត្តឱ្យអ្នកកែច្នៃចំណីអាហារចាប់យកនវានុវត្តន៍ និងពង្រីក​ទីផ្សារ​ពិសេស

សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ បានធ្វើទស្សនកិច្ចខ្សែច្រវ៉ាក់ផលិតកម្មរបស់ក្រុមហ៊ុននំស្រួយលីលី ហើយបានលើកទឹកចិត្តក្រុមហ៊ុនឱ្យចាប់យកនវានុវត្តន៍ និងពង្រីកទីផ្សារពិសេស (niche market) របស់ខ្លួន។ ឧកញ៉ា កែវ មុំ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុននំស្រួយលីលី បានលើកឡើងថា ក្រុមហ៊ុនត្រូវ​បាន​បង្កើត​ឡើងជាក្រុមហ៊ុនខ្នាតតូចក្នុងឆ្នាំ ២០០២ ដោយមានបុគ្គលិកត្រឹមតែ ២០ នាក់ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន បានរីកចម្រើនរហូតមានរោងចក្រផលិតចំនួន២ កន្លែង មានបុគ្គលិកជាង ៥០០ នាក់ និង​ផលិត​នាំចេញទៅកាន់ប្រទេសចំនួន១៣។ ឧកញ៉ា កែវ មុំ ​បាន​បន្ត​ថា​៖ «​ការ​រីកចំរើនរបស់​យើង​ក៏ដោយសារ​មាន​ការ​ជួយជ្រោមជ្រែងគាំទ្រ​ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់​តាំង​ពី​ឆ្នាំ ២០០៥ មក ជា​ពិសេសពី​មជ្ឈមណ្ឌល​ផលិ...
រដ្ឋមន្ត្រីក្រសួងការងារ រួមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋមន្ត្រីក្រសួងការងារ រួមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហេង សួរ ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទពង្សាវតាខ្មែរ។ ថ្លែងនៅក្នុងឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថ្លែងអំណរគុណដល់បណ្តាអង្គភាពនៃក្រសួង និងអង្គភាពនៅតាមបណ្តារាជធានី-ខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យអស់ពីសមត្ថភាព។ ឆ្លៀតក្នុងឱកាសនោះ លោក រដ្ឋមន្ត្រីបានពាំនាំនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការនៃក្រសួង ស្តីអំពីកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនគោលដៅ ១,៥លា ននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរ ងហានិភ័យ ដោយប្រកាន់ខ្ជាប់គោលការណ៍ចំនួនបី គឺ «...
លោក សែ ឡាឡូត អគ្គនាយកក្រុមហ៊ុន​អង្ករខ្មែរប្រណិត​ និង​ភរិយា​  សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

លោក សែ ឡាឡូត អគ្គនាយកក្រុមហ៊ុន​អង្ករខ្មែរប្រណិត​ និង​ភរិយា​  សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក សែ ឡាឡូត អគ្គនាយកក្រុមហ៊ុន​អង្ករខ្មែរប្រណិត​ និង​ភរិយា​  សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ បពិត្រព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ខ្ញុំព្រះអង្គក្រោមព្រះតេជះ និងភរិយា ព្រមទាំងបុត្រា សូមក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះមហាករុណាទិគុណដ៏ខ្ពង់ខ្ពស់បំផុតប្រកបដោយក្តីបីតិសោមនស្សរីករាយ ដោយបានទទួលព្រះរាជសារពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះពរដ៏មហាប្រសើរឧត្ដុង្គឧត្ដមដល់ខ្ញុំព្រះអង្គក្រោមព្រះតេជះ និងភរិយា។ សូមព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈ ស្តេចប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំព្រះអង្គក្រោមព្រះតេជះ និងភរិយា។  ...
អគ្គនាយកដ្ឋាន ក.ប.ប. បិទបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី«ច្បាប់ស្តីពីការប្រកួតប្រជែងនិងច្បាប់ស្តីពីការពារអ្នកប្រើប្រាស់» ជូនសាស្រ្តាចារ្យមកពីតាមបណ្តាសាកលវិទ្យាល័យ

អគ្គនាយកដ្ឋាន ក.ប.ប. បិទបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី«ច្បាប់ស្តីពីការប្រកួតប្រជែងនិងច្បាប់ស្តីពីការពារអ្នកប្រើប្រាស់» ជូនសាស្រ្តាចារ្យមកពីតាមបណ្តាសាកលវិទ្យាល័យ

សង្គម និងកម្សាន្ត
ជធានីភ្នំពេញ)៖ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិ ជ្ជកម្ម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី«ច្ បាប់ស្តីពីការប្រកួតប្រជែងនិងច្បាប់ស្តីពីការពារអ្នកប្រើប្រាស់» ដែលបានរៀបចំរយៈពេលបីថ្ងៃកន្លងទៅនៅអគ្គនាយកដ្ឋាន ក.ប.ប។ កម្មវិធីនេះ. ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។ សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងបីថ្ងៃនេះរួមមាន ឯកឧត្តម លោកជំទាវសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ គឺ លោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. និងសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យនិងវិទ្យាស្ថានសរុបប្រមាណ ៧០នាក់។ គោលបំណងក្នុងការរៀបចំវគ្គបណ្...
ក្រសួងការងារ និងIOM នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍

ក្រសួងការងារ និងIOM នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍

សង្គម និងកម្សាន្ត
ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី KRISTIN PARCO ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM)ប្រចាំនៅកម្ពុជា បានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍នៅកម្ពុជា។ ក្នុងជំនួបដែលធ្វើឡើងនាថ្ងៃរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរ បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗដែលអង្គការ IOMបានគាំទ្រទាំងកម្រិតកម្ពុជា និងកម្រិតតំបន់ទន្លេរមេគង្គដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌ និងសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍។ ក្នុងនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការIOM ដែលគាំទ្រដល់កម្ពុជាលើគម្រោងPR OMISE ក៏ដូចជាគម្រោងផ្សេងៗទៀត ដើម្បីឱ្យពលករទេសន្តរប្រវេសន៍កម្ពុជាទទួលបានលក្ខខណ្ឌការងារល្អ មានការគោរពសិទ្ធិនិងការពង្រឹងសមត្ថភាពជំនាញជាដើម។ បន្ថែមពីនេះ លោករដ្ឋមន...
កូនប្រុសឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទាត់បាល់ភ្លាត់ស្នៀត រងរបួសជើង រួចបញ្ជូនទៅព្យាបាលនៅប្រទេសសាំងហ្កាពួរ

កូនប្រុសឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទាត់បាល់ភ្លាត់ស្នៀត រងរបួសជើង រួចបញ្ជូនទៅព្យាបាលនៅប្រទេសសាំងហ្កាពួរ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖  កូនប្រុសច្បង ទាត់បាល់ភ្លាត់ស្នៀត រងរបួសជើង ត្រូវទៅព្យាបាលនៅប្រទេសសាំងហ្កាពួរ ហើយអវត្តមានខ្លួនឯង ក្នុងនាមជាឪពុកបែរជាមិនបានជូនកូនទៅដោយផ្ទាល់ ព្រោះតែភាពរវល់ក្នុងតួនាទីភារកិច្ចជាចាំបាច់។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះលើផេកផ្លូវការ របស់លោក នៅព្រលប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖ «កីឡានាំមកនូវសុខភាព មិនប្រាកដថាសុខសប្បាយគ្រប់ពេលទេ! កូនប្រុសច្បងខ្ញុំ ទាត់បាល់ភ្លាត់ស្នៀត ក្នុងជំនួបរវាង ក្រុមសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី Vs ក្រុមអនុពន្ធ័យោធាបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា (Military Attaché Corp in Phnom Penh) នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឥឡូវនេះប្អូនប្រុសលោកជូនទៅសាំងហ្កាពួរដើម្បីពិនិត្យនិងព្យាបាលភ្លាមៗ តែក្នុងនាមជាឪពុកបែរ...
ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទឆបោក និងរំលោភលើទំនុកចិត្ត ទឹកប្រាក់ជាង៤៧ម៉ឺនដុល្លារអាមេរិក

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទឆបោក និងរំលោភលើទំនុកចិត្ត ទឹកប្រាក់ជាង៤៧ម៉ឺនដុល្លារអាមេរិក

សង្គម និងកម្សាន្ត
ភ្នំពេញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចមុខហាងឌឺធឺរ៉េស ផ្លូវលេខ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទឆបោក និងរំលោភលើទំនុកចិត្ត សរុបចំនួនជាង៤៧ម៉ឺនដុល្លារអាម៉េរិក តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះយោងតាមរបាយការណ៍សមត្ថកិច្ចកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។ តាមរបាយការណ៍បានឲ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ៖ ១-ឈ្មោះ នួន សារី ភេទ ប្រុស  ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់ផ្ទះលេខ៥១C បុរីវិមានភ្នំពេញផ្លូវលេខ៣៥០អា ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ   មុខរបរ យោធា។ ២-ឈ្មោះ អ៊ុត យាវម៉ី ភេទ ស្រី ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់ផ្ទះលេខ៥១C បុរីវិមានភ្នំពេញផ្លូវលេខ៣៥០A ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។ ទោះប...
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ១៨,១៩០នាក់ នៅក្រុងតាខ្មៅខេត្តកណ្តាល

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ១៨,១៩០នាក់ នៅក្រុងតាខ្មៅខេត្តកណ្តាល

សង្គម និងកម្សាន្ត
(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២ ៣នេះ បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន១៨,១៩០នាក់ នៅតាមរោងចក្រ សហគ្រាសនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ គួរជម្រាបថា នេះជាកម្មវិធីលើកទី៨ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិតក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងមតិស្វាគមន៍នាឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថាកម្មវិធីនាព្រឹកនេះមានកម្មករនិយោជិតចូលរួមចំនួន១៨,១៩០នាក់ ដែលមានស្ត្រីមានផ្ទៃពោះចំនួន៦៥៣នាក់ មកពី២៩រោងចក្រ ក្នុងនោះរោងចក្រកាត់ដេរចំនួន២០ ផលិតផលធ្វើដំណើរនិងកាបូបចំនួន៣ ផលិតស្បែកជើងចំនួន២ បោកគក់សម្លៀកបំពាក់ចំនួន២ ប៉ាក់លើសម្លៀកបំពាក់ចំនួន១ បោះពុម្ពលើសម្លៀកបំពាក់ចំនួន១។ សម្រាប់នៅខេត្តកណ្ដាលមានរោងចក្រសហគ្រាសសរុប...